មូលហេតុមួយនេះ ទើបរមណីយដ្ឋានមួយកន្លែងនៅថៃ ត្រូវអាជ្ញាធរបញ្ជាឱ្យរុះរើ

//s9.kh1.co/1d/1ddb28a853bc381a275a2c879c767495b487dfd4.jpeg
សង្គម

 ១១-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

មន្រ្តីឧទ្យានកាលពីថ្ងៃព្រហស្បតិ៍បានប្រកាសការព្រមានចុងក្រោយនៅឯរមណីយដ្ឋាន ក្រវាញរីមរុន ក្នុងស្រុកថ្ពងផល ប្រទេសថៃ

ថៃ៖ ម្ចាស់រមណីយដ្ឋានមួយដែលត្រូវបានសាងសង់ដោយខុសច្បាប់នៅក្នុងឧទ្យានជាតិ ខៅឡាម ទីបំផុតត្រូវបានគេផ្តល់ឱ្យរយៈពេល ៧ថ្ងៃដើម្បីរុះរើ និងចាកចេញ បន្ទាប់ពីប្រឆាំងនឹងដីការបស់តុលាការអស់រយៈពេល ៣ ឆ្នាំ។ ហើយក៏មានគណបក្សមួយផ្សេងទៀតក៏បានដាក់ពាក្យបណ្តឹងទៅរមណីយដ្ឋាន និងដីនេះផងដែរ ដែលធ្វើឱ្យស្មុគស្មាញ និងអូសបន្លាយពន្យារពេលកាន់តែយូរថែមទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីថ្ងៃព្រហស្បតិ៍ មន្រ្តីឧទ្យានបានប្រកាសការព្រមានចុងក្រោយនៅឯរមណីយដ្ឋាន ក្រវាញ រីមរុន ក្នុងស្រុកថ្ពងផលនោះ។ ក្នុងរយៈពេលប្រាំពីរថ្ងៃវាអាចប្រឈមនឹងការរុះរើ ហើយម្ចាស់នឹងត្រូវចេញលុយសម្រាប់ថ្លៃរុះរើផងដែរ។

រូបភាពរមណីយដ្ឋានថតពីលើ
រូបភាពរមណីយដ្ឋានថតពីលើ

ម្ចាស់រមណីយដ្ឋានឈ្មោះ Kittipong Tonsomboon និងភរិយាឈ្មោះ Sompang មិនព្រមទទួល យកចំពោះការកាត់ក្តីនេះទេ ហើយក៏មិនបានបង់ប្រាក់ពិន័យប្រហែល ១០ ម៉ឺនបាតដែរ។  ទោះយ៉ាង ណាប្តីប្រពន្ធដែលជាអតីតគ្រូបង្រៀនទាំងពីររូបនេះមិនអើពើនឹងបទបញ្ជាឱ្យចាកចេញពីតំបន់ហាមឃាត់នេះដែរ។

ដោយឡែក នីតិវិធីធម្មតារបស់នាយកដ្ឋានក្រសួងឧទ្យានជាតិ និងអភិរក្សរុក្ខជាតិសត្វព្រៃតម្រូវឱ្យម្ចាស់សំណង់ត្រូវបានគេរកឃើញថា ស្ថិតនៅលើដីព្រៃដោយខុសច្បាប់ដើម្បីរុះរើសំណង់ និងចាកចេញឬបង់ថ្លៃការវាយកម្ទេចដោយអាជ្ញាធរ។  

បញ្ហានេះកាន់តែស្មុគស្មាញនៅពេលការិយាល័យតំបន់ការពារតំបន់ ៣ ទទួលបានលិខិតចុះថ្ងៃទី  ២៤ ខែសីហា ពីមេធាវីដែលមានមូលដ្ឋាននៅហាតយ៉ៃ ស្រុកសុងក្លា ដោយអះអាងថា រមណីយដ្ឋាននេះជាកម្មសិទ្ធិរបស់កូនក្តីរបស់គាត់គឺ Samarn Hongieam ។

គួរឱ្យដឹងផងដែរថា ការប្រជុំមួយត្រូវបានរៀបចំឡើងនៅថ្ងៃទី ២៥ ខែកញ្ញា នៅពេលដែលមេធាវី និងកូនក្តីរបស់គាត់នឹងត្រូវបង្ហាញពីទីភ្នាក់ងារដែលពួកគេបានទាមទារ និងភស្តុតាងរបស់ពួកគេ។ ហើយចំពោះលោក Niphon បាននិយាយថា ឧទ្យាននេះនឹងចាត់វិធានការតាមផ្លូវច្បាប់ប្រឆាំងនឹងលោក  Samarn ប្រសិនបើការអះអាងរបស់គាត់គ្មានមូលដ្ឋាន និងភស្តុតាងច្បាស់លាស់៕

រូបភាពមន្ត្រីប៉ូលីសចុះទៅត្រួតពិនិត្យដីនៅរមណីយដ្ឋាន
រូបភាពមន្ត្រីប៉ូលីសចុះទៅត្រួតពិនិត្យដីនៅរមណីយដ្ឋាន
Tan Seuvinn
Vinn (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T