គ្រប់គ្នាស្មានមិនត្រូវទេថា រយៈពេលកន្លងមកនេះ កូវីដ-១៩មិនអាចជួយកាត់បន្ថយ ការប្រែប្រួលអាកាសធាតុបានច្រើននោះទេ

//s9.kh1.co/a8/a8722a9f18018089cf9faee9e2100904f4d5e216.jpg
សង្គម

 ១០-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

លើសឆ្នាំ២០២០ ការរំពឹទុកគឺថា ការបំភាយឧស្ម័ននឹងធ្លាក់ចុះ៤-៧ភាគរយ។

បរទេស៖ យោងតាមរបាយការណ៍ថ្មីដ៏ធំមួយបានឲ្យដឹងថា ការឆ្លើយតបជាសកលទៅនឹងជំងឺកូវីដ-១៩ក៏មានទំនាក់ទំនងទៅនឹង បុព្វហេតុនៃការប្រែប្រួលអាកាសធាតុផងដែរ។ ខណៈពេលដែលការបំភាយឧស្ម័នកាបូនិចបានធ្លាក់ចុះ ក្នុងកំឡុងពេលការបិទតំបន់មួយចំនួន ការប្រមូលផ្ដុំនៃឧស្ម័នដែលមានរយៈពេលយូរមកហើយ នៅតែបន្តកើនឡើងនៅក្នុងបរិយាកាស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការសិក្សាបានរកឃើញថា រយៈពេលពីឆ្នាំ២០១៦ដល់ឆ្នាំ២០២០ ទំនងជារយៈពេល៥ឆ្នាំដែលមានអាកាសធាតុក្ដៅបំផុត។ ការសិក្សាបានបង្ហាញថា ការបិទតំបន់មួយចំនួនលើពិភពលោកមានឥទ្ធិពលយ៉ាងខ្លាំងនិងភ្លាមៗទៅលើការបំភាយឧស្ម័នផ្ទះកញ្ចក់ ដោយកម្រិតប្រចាំថ្ងៃនៅខែមេសា ឆ្នាំ២០២០ បានធ្លាក់ចុះ១៧ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៩។ ប៉ុន្តែការធ្លាក់ចុះដ៏ខ្លាំងនេះមិនអាចស្ថិតស្ថេរបានទេ។

ការប្រែប្រួលអាកាសធាតុ នាំឲ្យកម្ដៅកើនឡើង
ការប្រែប្រួលអាកាសធាតុ នាំឲ្យកម្ដៅកើនឡើង

នៅពេលដែលពិភពលោកបានវិលត្រឡប់ទៅបំពេញការងារដូចដើមឡើងវិញ ការបំភាយឧស្ម័នបានកើនឡើង ហើយក្នុងខែមិថុនាវាស្ថិតនៅក្នុង៥ភាគរយនៃឆ្នាំមុន។ លើសឆ្នាំ២០២០ ការរំពឹទុកគឺថា ការបំភាយឧស្ម័ននឹងធ្លាក់ចុះ៤-៧ភាគរយ។ ខណៈពេលដែលការបំភាយអាចប្រាប់យើងពីអ្វី ដែលកំពុងកើតឡើងនៅលើដី វាគឺការប្រមូលផ្ដុំនៃឧស្ម័ននៅក្នុងបរិយាកាស ដែលធ្វើឲ្យមានការផ្លាស់ប្ដូរ ចំពោះសីតុណ្ហភាពលើពិភពលោក។

ការឡើងកម្ដៅក៏បង្កឲ្យមានការរលាយផ្ទាំងទឹកកកផងដែរ
ការឡើងកម្ដៅក៏បង្កឲ្យមានការរលាយផ្ទាំងទឹកកកផងដែរ

ដោយសារតែឧស្ម័នកាបូនិចអាចមានរយៈពេលរាប់ទសវត្សរ៍ ការបន្ថែមបរិមាណខ្យល់ដែលបានកាត់បន្ថយរួចហើយ បានបង្កើនសក្ដានុពលនៃអាកាសធាតុក្ដៅនៃឧស្ម័នទាំងអស់ ដែលបានបង្កើតឡើងអស់ជាច្រើនទសវត្សរ៍។ ការសិក្សាថ្មីនេះបង្ហាញថា វាជាការពិតនូវអ្វីដែលបានកើតឡើង នៅស្ថានីយត្រួតពិនិត្យសំខាន់ៗមួយចំនួន នៅជុំវិញពិភពលោក៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T