ប្រជាពលរដ្ឋ បានដាក់ពាក្យស្នើសុំកាន់កាប់ដី ក្នុងភូមិសាស្ត្រឧទ្យានជាតិព្រះមុនីវង្សបូកគោជិត ៣០០០ក្បាលដី

//s9.kh1.co/aa/aa01c587ee55caede59899e7a8e4846c5a483380.jpg
Khmerhome

 ១០-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

https://s9.kh1.co/__image/w=650,h=407,q=100/cf/cfa5d436036a08a75e9d881d1bd765dc2ffc69ac.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កំពត៖ ប្រជាពលរដ្ឋ មកដាក់ពាក្យកាន់កាប់ដី និងអាស្រ័យផលជាក់ស្តែងក្នុងភូមិសាស្ត្រឧទ្យានជាតិព្រះមុនីវង្សបូកគោ ចាប់តាំងពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ ក្រុមការងារទទួលបានពាក្យស្នើសុំនៅតាមទីតាំង ៣កន្លែង បានចំនួន ២.៨៦០ក្បាលដី។

ខាងលើជា របាយការណ៍របស់ លោក ស៊ុយ ធា ប្រធានមន្ទីរបរិស្ថានខេត្តកំពត ដែលបានថ្លែងឱ្យដឹង នៅកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋដែលបានប្រើប្រាស់ និងអាស្រ័យផលជាក់ស្ដែងក្នុងតំបន់ការពារធម្មជាតិក្នុងភូមិសាស្រ្តខេត្តកំពត

នៅក្នុងកិច្ចប្រជុំដែលធ្វើឡើងកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ លោក សូត យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងបញ្ជាក់ថា «ពាក់ព័ន្ធនឹងការដាក់ពាក្យស្នើសុំកាន់កាប់ដីរបស់ប្រជាពលរដ្ឋនោះមិនមែនមានន័យថា ដីទាំងនោះត្រូវបានផ្ដល់ជូនជាដីកម្មសិទ្ធិរបស់ពួកគាត់នោះទេ»។ លោក ថា មុននឹងផ្ដល់ជូនពួកគាត់ ត្រូវមានការវាយតម្លៃពីគណៈកម្មការថ្នាក់ជាតិនិងថ្នាក់ខេត្ត ថាត្រូវឆ្វៀល ឬមិនត្រូវឆ្វៀលជូនពួកគាត់ ហើយមូលដ្ឋាននៃការវាយតម្លៃ គឺពិនិត្យទៅលើការអាស្រ័យផលជាក់ស្តែងមានដាំដំណាំ និងកំណត់ចំណោតកម្ពស់ធៀបនឹងនីវ៉ូទឹកសមុទ្រឱ្យបានច្បាស់លាស់ ។

https://s9.kh1.co/__image/w=650,h=367,q=100/d2/d25307dae791acdab09b589644f121fbd81cd7dd.jpg

ក្នុងកិច្ចប្រជុំនោះ លោក ជាវ តាយ អភិបាលខេត្តកំពត បានស្នើសុំក្រុមការងារទាំងអស់ពិនិត្យពិចារណាទៅលើការស្នើសុំដីជាប់ជ្រលងភ្នំដងអូរ គួរតែរក្សាទុកជាតំបន់ការពារធម្មជាតិ និងស្នើសុំការចូលរួមដោះស្រាយបញ្ហាប្រឈមទាំងឡាយដែលក្រុមការងារបានជួបប្រទះ។

ទាក់ទងទៅនឹងកាលបរិច្ឆេទឈប់ទទួលពាក្យ លោក អនុរដ្ឋលេខាធិការក្រសួង បានស្នើសុំក្រុមការងារ ពន្យារពេល ព្រោះថាអាចនៅមានប្រជាពលរដ្ឋច្រើនសេសសល់មិនទាន់បានដាក់ពាក្យ។

លោក សូត យា បានមានមតិបូកសរុបកិច្ចប្រជុំដោយបានគូសបញ្ជាក់ថា ក្រសួងបរិស្ថានទទួលបន្ទុកពិនិត្យ និងឆ្វៀលដី ក្នុងក្របខ័ណ្ឌឧទ្យានជាតិព្រះមុនីវង្យបូកគោ នៅពេលដែលក្រុមការងារបានចុះសិក្សាកំណត់អត្តសញ្ញាណដីរួចរាល់ ដោយមានការយល់ព្រមពី លោកអភិបាលខេត្ត ក្រុមការងារថ្នាក់ជាតិនិងរៀបចំរបាយការណ៍ជូន លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន ដើម្បីលើកយោបល់ជូនទៅសម្ដេច ហ៊ុនសែន។

នាឱកាសនោះ លោក អនុរដ្ឋលេខា បានស្នើសុំក្រុមការងារខេត្តរៀបចំក្រុមការងារតូចៗ ចុះពិនិត្យសិក្សាលើភូមិសាស្រ្ត ៣ ក្រុង ស្រុក រួចលោកនឹងដាក់បញ្ចូលក្រុមការងារក្រសួងចុះធ្វើការងារជាមួយនឹងក្រុមការងារនេះបានឆាប់រហ័ស ដើម្បីស្រង់ទិន្នន័យទំហំក្បាលដីនៅទីតាំងជាក់ស្ដែងនិងស្នើសុំ លោកអភិបាលខេត្តនិងក្រុមការងារត្រៀមលក្ខណៈសម្របសម្រួលជាមួយប្រជាពលរដ្ឋប្រសិនបើមានបញ្ហាប្រឈមកើតឡើងក្នុងបេសកកម្មក្រុមការងារ និងស្នើសុំលោកជាវ តាយ បន្ថែមពេលវេលាទទួលពាក្យស្នើសុំរបស់ប្រជាពលរដ្ឋថែមទៀត៕

https://s9.kh1.co/__image/w=650,h=434,q=100/16/16fa02876a8e36f0cd843eeea9c8191ed561c3cc.jpg
https://s9.kh1.co/__image/w=650,h=434,q=100/75/75069379e48f8960425d7ec43523d115bcaad4e9.jpg

ដោយ៖ Moeun Dyna

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T