អីយ៉ាស់! Man Utd យល់ព្រមពិចារណាសំណើរបស់ Chelsea ដែលចង់ទិញយកអ្នកចាំទីរូបនេះ

//s9.kh1.co/28/28965a248be5808d949b25dc149fbf8e57f1b69c.jpg
កីទ្បា

 ១០-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

Man Utd យល់ព្រមពិចារណាសំណើរបស់ Chelsea ដែលចង់ទិញយកអ្នកចាំទី Sergio Romero

អង់គ្លេស៖ សម្រាប់រដូវកាលថ្មីនេះ វាកាន់តែពិបាកហើយសម្រាប់អ្នកចាំទី Sergio Romero ក្នុងការដណ្តើមយកតំណែងជាអ្នកចាំទីដៃទីមួយឲ្យលោកគ្រូបង្វឹក Ole Gunnar Solskjær ដោយសារតែវត្តមានតារាឆ្នើម Dean Henderson រួមជាមួយ David de Gea ផងនោះ។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Sergio Romero
កីឡាករ Sergio Romero
កីឡាករ Dean Henderson
កីឡាករ Dean Henderson
កីឡាករ David de Gea
កីឡាករ David de Gea

បើយោងតាមគេហទំព័រ Express បានឲ្យដឹងថាក្លិប Manchester United កំពុងតែពិចារណាក្នុងការលក់រូបគេចេញនៅរដូវក្ដៅនេះហើយ។ ក្នុងនោះក្លិបតោខៀវ Chelsea ជាបេក្ខភាពឈរមុខគេ ដែលចង់បានកីឡាករវ័យ៣៣ឆ្នាំរូបនេះទៅរួមក្រុម។ ក្រៅពីនេះក៏មានក្លិបនៅ Premier League មួយចំនួនទៀត ក៏ចង់បានរូបគេទៅរួមក្រុមផងដែរ ដូចជាក្លិប Aston Villa និង Leeds United ជាដើម។ 

កីឡាករ Sergio Romero
កីឡាករ Sergio Romero

ជាក់ស្តែងសម្រាប់ក្លិប Chelsea លោកគ្រូបង្វឹក Frank Lampard កំពុងតែព្យាយាមតាមទិញអ្នកចាំទីដៃស្អិតម្នាក់ដើម្បីយកមកជំនួសកន្លែងកីឡាករកំពុងធ្លាក់កូដ Kepa Arrizabalaga ។ ជាមួយគ្នានេះដែរ Chelsea ក៏កំពុងតែតាមប្រមាញ់អ្នកចាំទីនៅបារាំងម្នាក់ គឺកីឡាករ Edouard Mendy របស់ក្លិប Rennes ។ ហើយប្រសិនបើទិញបានកីឡាកររូបនេះ ក្លិបតោខៀវអាចនឹងដកខ្លួនចេញពីការប្រជែងយក Sergio Romero ពី Man Utd ៕​

កីឡាករ Kepa Arrizabalaga
កីឡាករ Kepa Arrizabalaga
  កីឡាករ Edouard Mendy
  កីឡាករ Edouard Mendy

ប្រភពsportsmole

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T