សហរដ្ឋអាមេរិកប្រកាសជាផ្លូវការ​នូវគម្រោងដកទ័ពមួយចំនួនចេញពីអ៊ីរ៉ាក់

//s9.kh1.co/00/0074e26e3beb0ad4df39ade9e94c39b02da6a4e2.jpg
សង្គម

 ១០-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ​បានប្រកាស​កាលពីថ្ងៃពុធម្សិលមិញនេះថា ​លោកនឹងដកកង​​ទ័ពអាមេរិក​​ចំនួន ​២,២០០នាក់ ចេញពីទឹកដីប្រទេសអ៊ីរ៉ាក់

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ​បានប្រកាស​កាលពីថ្ងៃពុធថា លោកនឹងដកកង​​ទ័ពអាមេរិក​​ចំនួន ​២,២០០នាក់ ចេញពីទឹកដីប្រទេសអ៊ីរ៉ាក់ នៅក្នុងខែកញ្ញានេះ។ សហរដ្ឋអាមេរិកមានកងទ័ពប្រមាណ ៥,២០០នាក់ ដែលត្រូវបាន​ដាក់ពង្រាយនៅក្នុងប្រទេសអ៊ីរ៉ាក់ ដើម្បីជួយបង្ហាត់បង្រៀនដល់កងទ័ពអ៊ីរ៉ាក់ ក៏ដូចជាជួយចូលរួមប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីខែមិថុនាកន្លងទៅ សហរដ្ឋអាមេរិកនិងអ៊ីរ៉ាក់​បានបញ្ជាក់ពីការប្តេជ្ញាចិត្ត​ ចំពោះគោលបំណងកាត់បន្ថយកងទ័ព អាមេរិកនៅ​ពីប្រទេសអ៊ីរ៉ាក់ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ​ស្របពេលដែលទីក្រុងវ៉ាស៊ីនតោន ក៏គ្មានផែនការ​ថែរក្សាមូលដ្ឋានទ័ព ឬវត្តមានយោធារបស់ខ្លួននៅប្រទេសអ៊ីរ៉ាក់ជាអចិន្ត្រៃយ៍​ដែរ។

គួរជម្រាបដែរថា ​ការប្រកាសគម្រោងដកទ័ពចេញពីអ៊ីរ៉ាក់នេះ ត្រូវបានធ្វើឡើងខណៈពេលដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ ចង់បង្ហាញពីគោលបំណងក្នុងបញ្ចប់​ “សង្គ្រាមគ្មានទីបញ្ចប់” របស់អាមេរិក និងដើម្បីត្រៀមខ្លួនឈរឈ្មោះបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកអាណត្តិ​ទី២ ដែលនឹង​ប្រព្រឹត្តទៅនៅ​ខែ​វិច្ឆិកា​ខាង​មុខ​៕

សហរដ្ឋអាមេរិកនឹងដកកងទ័ពរបស់ខ្លួនពីអ៊ីរ៉ាក់​ចំនួន ​២,២០០នាក់
សហរដ្ឋអាមេរិកនឹងដកកងទ័ពរបស់ខ្លួនពីអ៊ីរ៉ាក់​ចំនួន ​២,២០០នាក់
សហរដ្ឋអាមេរិកមានកងទ័ពប្រមាណ ៥,២០០នាក់ក្នុងទឹកដីអ៊ីរ៉ាក់
សហរដ្ឋអាមេរិកមានកងទ័ពប្រមាណ ៥,២០០នាក់ក្នុងទឹកដីអ៊ីរ៉ាក់
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ២១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T