គាំទ្រ​គូមួយ​ណាជាង? រឿងភាគ​ល្បីៗ​ទាំង ៦ ប្រកាស​ចាក់បញ្ចាំង​លើ​ទូរទស្សន៍​​​នៅខែកញ្ញា និងតុលាខាងមុខ

//s9.kh1.co/2c/2cd90c4ee6f5be476321973438f719564bd12cc5.jpg
នារី

 ១០-កញ្ញា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

រឿងភាគល្បីៗទាំង ៦ ប្រកាសនឹងចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ហើយ

ថៃ៖ សម្រាប់ហ្វេនៗដែលចូលចិត្តតាមដានទស្សនារឿងភាគថៃ គឺមិនខកបំណងឡើយ។ សម្រាប់ខែកញ្ញា និងខែតុលា រឿងភាគថ្មីៗចំនួន ៦រឿងទៀតហើយដែលគ្រោងនឹងចាក់បញ្ចាំងជាបន្តបន្ទាប់នៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍ថៃ។ តើរឿងទាំងនោះមានចំណងជើងអ្វីខ្លះ? ហើយតារាប្រុសស្រីរូបណាខ្លះជាអ្នកសម្តែង?
១. រឿង “Kwam Song Jum See Jang”
យោងតាមទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣ រឿងភាគថ្មីចំណងជើង “Kwam Song Jum See Jang” ជាការសម្តែងដោយ Toey Pongsakorn និង Toey Jarinporn នឹងចាក់បញ្ចាំងនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Toey Pongsakorn និង Toey Jarinporn
Toey Pongsakorn និង Toey Jarinporn

២. រឿង “Fah Mee Tawan”

សម្រាប់រឿងភាគថ្មីរបស់ប៉ុស្តិ៍លេខ៧ ចំណងជើង “Fah Mee Tawan” ដែលជាការសម្តែងដោយ Donut Phattharapon និង Prapye Ramida។ ហើយរឿងនេះនឹងចាក់ផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ។

Donut Phattharapon និង Prapye Ramida
Donut Phattharapon និង Prapye Ramida

៣. រឿង “Ngao Boon”
រីឯរឿងថ្មីមួយទៀតរបស់ប៉ុស្តិ៍លេខ៧ ដែលមានចំណងជើងថា “Ngao Boon” សម្តែងដោយ Om Akapan និង Pim Pimprapa។ សម្រាប់រឿងនេះគឺនឹងចាក់ផ្សាយនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០។

Om Akapan និង Pim Pimprapa
Om Akapan និង Pim Pimprapa

៤. រឿង” Pleng Ruk Chao Phraya”
ដោយឡែកសម្រាប់ទូរទស្សន៍ប៉ុស្តិ៍ ONE 31 ក៏មានរឿងភាគថ្មីផងដែរ គឺរឿង “Pleng Ruk Chao Phraya” ជាការសម្តែងដោយ Ter Teravavav និង Maprang Alrisa។ មិនតែប៉ុណ្ណោះក្នុងរឿងនេះផងដែរក៏មានការចូលរួមសម្តែងដោយតារាប្រុសមានទេពកោសល្យខ្ពស់គឺលោក Ter Chantavit។ រឿងនេះនឹងចាក់បញ្ចាំងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០។

Ter Teravavav និង Maprang Alrisa
Ter Teravavav និង Maprang Alrisa

៥. រឿង “Fai Gam Prae”
រឿងភាគថ្មី “Fai Gam Prae” សម្តែងដោយតារាល្បីៗ ៤រូបដូចជា New Chaiyapol, Aing Sittha, Marina Sadanan និង Kaew Jarinya។ សម្រាប់រឿងនេះផងដែរនឹងចាក់បញ្ចាំងនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ លើ​កញ្ចក់ទូរទស្សន៍ GMM 25។

New Chaiyapol និង Marina Sadanan
New Chaiyapol និង Marina Sadanan

៦. រឿង “Roy Leh Marnya”
សម្រាប់រឿងចុងក្រោយគេ ដែលនឹងចាក់បញ្ចាំងក្នុងខែតុលា នេះមានចំណងជើងថា “Roy Leh Marnya” ដែលជាការសម្តែងដោយ Pope Thanawat និង Bella Ranee គ្រោងចាក់បញ្ចាំងនៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២០ ក្នុងប៉ុស្តិ៍លេខ៣ ផងដែរ៕

Pope Thanawat និង Bella Ranee
Pope Thanawat និង Bella Ranee
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T