ពិតជារំភើបជំនួស ក្រោយឃើញស្វាមី សួស វីហ្សា បង្ហោះសារបែបនេះ ពេលនាំភរិយាទៅពិនិត្យផ្ទៃពោះ

//s9.kh1.co/ca/ca103e22a9bbbba4437836e57629be6228641b9a.jpg
នារី

 ១០-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

លោក TOMMY ដែលជាស្វាមីអ្នកនាង សួស វីហ្សា បានបង្ហោះសារ និងអមទៅដោយរូបភាព ដែលបង្ហាញពីភាពសប្បាយរីករាយ និងត្រេកអរ ចំពោះការមានវត្តមានកូនស្រីសំណប់ចិត្

ភ្នំពេញ៖ តាំងពីរៀបការមកដល់ពេលនេះ អ្នកនាង សួស វីហ្សា​ ពិតជាទទួលបានសេចក្តីសុខ​ និង​សុភមង្គលណាស់​ ព្រោះ​ស្វាមី​អ្នកនាងបានមើលថែ និងថ្នាក់ថ្នមអ្នកនាងយ៉ាងពេញលេញ។ ហើយលោក Tommy ដែលជាស្វាមី​អ្នកនាង បានបំពេញតួនាទីជាប្តីដ៏ល្អសម្រាប់អ្នកនាងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែកកាលពីថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២០ អ្នកនាង សួស​ វីហ្សា​ ត្រូវទៅពិនិត្យផ្ទៃពោះ​នៅឯមន្ទីរពេទ្យ។ យ៉ាងណាមិញ  លោក TOMMY ដែលជាស្វាមីអ្នកនាង សួស វីហ្សា បានជូនភរិយាទៅពិនិត្យផ្ទៃពោះ ហើយបានបង្ហោះសារ និងអមទៅដោយរូបភាព ដែលបង្ហាញពីភាពសប្បាយរីករាយ និងត្រេកអរ ចំពោះការមានវត្តមានកូនស្រីសំណប់ចិត្ត ដោយលោកក៏បានបង្ហោះសារថា៖

រីករាយថ្ងៃ 09 ខែ 09 ឆ្នាំ 2020 សូមសេចក្តីសុខកើតមានដល់ក្រុមគ្រួសាររបស់ខ្ញុំទាំងអស់គ្នានិងបងប្អូនផងដែរ។

សាធុៗខែក្រោយមានសមាជិកថ្មីម្នាក់ដែលគួរអោយស្រលាញ់ខ្នាញ់មកហើយគឺកូនស្រីសំលាញ់របស់ប៉ាម៉ាក់។

តាមក្បួនហុងស៊ុយរបស់លោកអាចារ្យធំសម្រាប់ក្រុមគ្រួសាររបស់ពួកខ្ញុំគាត់បានដាក់ឈ្មោះសម្រាប់ហៅគាត់មានដូចជាៈ 

ទី១ឈ្មោះក្នុងសិល្បះ គឺ Jenny (ជេននី)

ទី២ឈ្មោះហៅងារនៅផ្ទះ...

ទី៣ឈ្មោះក្នុងបញ្ជីជាតិពិតប្រាកដ......

សូមលាកសិនបងប្អូន រងចាំទាំងអស់គ្នា តើឈ្មោះ២ផ្សេងទៀតមានឈ្មោះអ្វីខ្លះ? សម្រាប់ឈ្មោះកូនស្រីកូនស្រីរបស់ខ្ញុំ​ ជួបគ្នាឆាប់ៗខាងមុខនាថ្ងៃសម្រាលខែតុលា។

ទន្ទឹមនឹងនោះផងដែរ តាមរយៈការឆ្លុះអេកូ ក៏បានបង្ហាញនូវមុខ​ដ៏គួរឲ្យស្រឡាញ់ ដែលធ្វើឲ្យគួ្រសារ អ្នកនាង សួស វីហ្សា មានភាពរីករាយកាន់តែខ្លាំង ហើយអ្វីដែលកាន់តែពិសេសទៀតនោះ អ្នកទាំងពីរបានយករូបភាពកូនស្រីសំឡាញ់ដាក់នៅលើអេក្រង់ទូរស័ព្ទទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖

   អ្នកនាង សួស វីហ្សា និងស្វាមី
   អ្នកនាង សួស វីហ្សា និងស្វាមី
សារដែលលោក tommy បង្ហោះ
សារដែលលោក tommy បង្ហោះ
កូន អ្នកនាង សួស វីហ្សា និងស្វាមី
កូន អ្នកនាង សួស វីហ្សា និងស្វាមី
   អ្នកនាង សួស វីហ្សា និងស្វាមី តាំងរូបកូនស្រីដាក់នៅលើអេក្រង់ទូរស័ព្ទ
អ្នកនាង សួស វីហ្សា និងស្វាមី តាំងរូបកូនស្រីដាក់នៅលើអេក្រង់ទូរស័ព្ទ
 អ្នកនាង សួស វីហ្សា និងស្វាមី
 អ្នកនាង សួស វីហ្សា និងស្វាមី
 អ្នកនាង សួស វីហ្សា ពិនិត្យផ្ទៃពោះ
 អ្នកនាង សួស វីហ្សា ពិនិត្យផ្ទៃពោះ
សួស វីហ្សា
Khum Thida
Ms Orange (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T