កង់បេរ៉ា៖ រដ្ឋមន្រ្តីក្រសួងការបរទេសអូស្រ្តាលី លោកស្រី Marise Payne បានជម្រុញ​ប្រជា​ពលរដ្ឋមិនឱ្យ​ធ្វើដំណើរកំសាន្តទៅប្រទេសចិន ​ក្រោយអ្នកកាសែតស្លូតត្រង់ ២នាក់ បាន​វិលត្រឡប់មកប្រទេសកំណើតវិញយ៉ាងប្រញាប់ ​បន្ទាប់ជួបបានសម្ភាសន៍ជាមួយប៉ូលីសរដ្ឋចិន។

រដ្ឋមន្រ្តីក្រសួងការបរទេសអូស្រ្តាលី លោកស្រី Marise Payne

លោក Bill Birtles អ្នក​យក​ព័ត៌មាន​ឲ្យ​បណ្តាញ​ទូរទស្សន៍ ABC ​និង​លោក Michael Smith អ្នក​យក​ព័ត៌មាន​ឲ្យ​កាសែត Australian Financial Review បាន​ធ្វើដំណើរមកដល់ទីក្រុងស៊ីដនីវិញកាលពីថ្ងៃអង្គារ បន្ទាប់ពីការចរចាជាមួយប៉ូលីសចិនអស់រយៈពេល ៥ថ្ងៃ ដែលអះអាងថា​អ្នកទាំង២ មានជាប់ទាក់ទងនឹងរឿងសន្តិសុខជាតិចិន។

លោក Bill Birtles 

សូមជម្រាបដែរថា គេហទំព័រប្រឹក្សាការធ្វើដំណើររបស់រដ្ឋាភិបាលអូស្រ្តាលី Smartraveller ក៏បានធ្វើបច្ចុប្បន្នភាព​កាលថ្ងៃទី ៧ ខែកក្កដា ដើម្បីជាការព្រមានដល់​ពលរដ្ឋអូស្រ្តាលីទាំងអស់ ​ថាពួកគេអាចប្រឈមនឹងហានិភ័យនៃការជាប់ឃុំឃាំងដោយបំពាននៅក្នុងប្រទេសចិន ក្រោមហេតុផលរក្សាសន្តិសុខជាតិរបស់អាជ្ញាធរចិន ស្របពេលដែលទំនាក់​ទំនង​រវាង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ​និង​រដ្ឋាភិបាល​ក្រុង​កង់បេរ៉ា​ កំពុងមាន​ភាព​តានតឹង៕

លោក Michael Smith
គេហទំព័រ​ Smartraveller ព្រមានដល់ជនជាតិអូស្រ្តាលី ថាពួកគេប្រឈមនឹងហានិភ័យនៃការឃុំឃាំងដោយបំពាននៅក្នុងប្រទេសចិន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]