តោះ! មកស្តាប់ Justin Bieber និយាយពីមូលហេតុដែលធ្វើឲ្យបទ Dynamite របស់ BTS ល្បីល្បាញបែបនេះ (មានវីដេអូ)

//s9.kh1.co/76/76752a74a1d80ca04d31c06015d8c82b71135e51.jpeg
នារី

 ១០-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

មកស្តាប់ Justin Bieber និយាយពីមូលហេតុដែលធ្វើ ឲ្យបទ Dynamite របស់ BTS ល្បីល្បាញបែបនេះ

បរទេស៖ កាលពីថ្ងៃទី ៨ ខែ កញ្ញា សារព័ត៌មាន E! News បានបញ្ចេញនូវវីដេអូពិសេសមួយអំពី BTS ជាមួយនឹងសម្លេងរបស់ Justin Bieber ។ នៅក្នុងវីដេអូនោះ Justin Bieber បានចាប់ផ្តើមដោយនិយាយថា «បើមាននរណាម្នាក់និយាយថា គេដឹងពីវិធីបង្កើតប្រវត្តិសាស្ត្រ នោះគេគឺជា BTS  ក្រុម K-pop មួយនេះបានបង្កើតនូវស្នាដៃជាច្រើននៅក្នុងផ្នែកតន្ត្រីទូទាំងពិភពលោក ហើយសម្រាប់ឆ្នាំ ២០២០ នេះ ក៏កាន់តែជាឆ្នាំមួយដ៏អស្ចារ្យសម្រាប់ពួកគេទៀត»។ បន្ទាប់ពីនោះ នៅក្នុងវីដេអូ Justin Bieber ក៏បានលើកឡើងពីស្នាដៃដែល BTS បានធ្វើចាប់តាំងពីពួកគេចេញមុខក្នុងវិថីសិល្បៈ ដំបូង និងបកស្រាយថា មកមូលហេតុអ្វីទើបបទ Dynamite បានទទួលភាពល្បីល្បាញបែបនេះ ហើយតាមរយៈវីដេអូបាននិយាយថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

«ប៉ុស្តិ៍វិទ្យុនៅក្នុងសហរដ្ឋអាមេរិក បានធ្វើការចាក់ផ្សាយបទ Dynamite យ៉ាងច្រើន ដែលជាទូទៅប្រសិនបើបទនោះ មិនមែនជាភាសាអង់គ្លេសទេ គឺមានការពិបាកខ្លាំងណាស់សម្រាប់ឱ្យប៉ុស្តិ៍វិទ្យុ យកមកចាក់ផ្សាយ ហើយលទ្ធផលនៃការដែលបានចាក់ផ្សាយនោះ បានធ្វើឱ្យបទ Dynamite បានឈរនៅតំណែងកំពូលរបស់  Billboard» ហើយលោកក៏បន្តទៀតថា «អ្នកគាំទ្ររបស់ពួកគេមិនបានរំពឹងទុកនោះទេថាពួកគេនឹងចេញបទចម្រៀងជាភាសាអង់គ្លេសសុទ្ធបែបនេះ  ហេតុនេះហើយទើបពួកគេទទួលបានជោគជ័យខ្លាំងបែបនេះនៅសហរដ្ឋអាមេរិក ពួកគេបានបង្ហាញយ៉ាងច្បាស់ថា ភាសាកូរ៉េគឺជាផ្នែកមួយនៃសិល្បៈរបស់ពួកគេ ហើយក៏ជាអត្តសញ្ញាណក្រុមទាំងមូលដឹងថា ពួកគេមិនចាំបាច់កែប្រែអ្វីដើម្បីទទួលបានការគាំទ្រនោះទេ»៕

បើចង់ជ្រាបច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

Justin Bieber
Justin Bieber
BTS
BTS
វីដេអូJustin Bieber និយាយពីបទ Dynamite របស់ BTS 
Hong Vannsothy
អាយធី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T