ការស្លាប់របស់ត្រីនាំសំណាងក្នុងប្រទេសសំប៊ី ធ្វើឲ្យលោកប្រធានាធិបតីកាន់ទុក្ខផងដែរ

//s9.kh1.co/29/29e89e553c1e333d6c28a9eb431d02c2f366f1f0.jpg
សង្គម

 ០៩-កញ្ញា-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

និស្សិតខ្លះធ្លាប់ទៅបួងសួងចំពោះត្រីមួយក្បាលនេះ មុនពេលប្រលង ដោយជឿថាវានឹងនាំសំណាងដល់ពួកគេ ខណៈអ្នកខ្លះទៀតមកជួបវាដើម្បីកាត់បន្ថយស្ត្រេស។

សំប៊ី៖ ប្រធានាធិបតីនៃប្រទេសសំប៊ី លោក Edgar Lungu បានចូលរួមជាមួយមហាជនក្នុងការកាន់ទុក្ខ ចំពោះការស្លាប់របស់ត្រីដែលរស់នៅក្នុងស្រះមួយ នៅសាកលវិទ្យាល័យធំបំផុតទី២របស់ប្រទេសនេះ។ និស្សិតនៅសាកលវិទ្យាល័យ  Copperbelt (CBU) បានអុជទៀន ហើយដើរជុំវិញបរិវេណសាលា ដើម្បីកាន់ទុក្ខត្រីដ៏ធំនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អស់រយៈពេលពីរទសវត្សរ៍កន្លងមកនេះ និស្សិតសាកលវិទ្យាល័យ CBU បានជឿថា ត្រីនេះនឹងនាំមកនូវសំណាងដល់ពួកគេក្នុងថ្ងៃប្រលង។ ប្រធាននិស្សិតឈ្មោះ Lawrence Kasonde បាននិយាយថា ត្រី Mafishi ដែលមានន័យថា «ត្រីធំ» ក្នុងភាសាតំបន់នេះ ត្រូវបានគេរាយការណ៍ថា មានអាយុ២២ឆ្នាំហើយធ្លាប់រស់នៅក្នុងស្រះនៃសាកលវិទ្យាល័យ អស់រយៈពេលជាង២០ឆ្នាំ។

ប្រធានសហព័ន្ធនិស្សិតនៃសាកលវិទ្យាល័យ Copperbelt បាននិយាយថា មរណភាពរបស់ត្រីឈ្មោលមួយក្បាលនេះស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយ។ និស្សិតខ្លះធ្លាប់ទៅបួងសួងចំពោះត្រីមួយក្បាលនេះ មុនពេលប្រលង ដោយជឿថាវានឹងនាំសំណាងដល់ពួកគេ ខណៈអ្នកខ្លះទៀតមកជួបវាដើម្បីកាត់បន្ថយស្ត្រេស។ និស្សិតឆ្នាំទី២ឈ្មោះថា Edwin Nambo បានរៀបរាប់ថា ត្រីនេះជានិមិត្តរូបរបស់សាកលវិទ្យាល័យ។

ចំណែកប្រធានាធិបតី Lungu បានដកស្រង់សម្ដីចេញពីអ្នកធ្វើយុទ្ធនាការប្រឆាំងនឹងអាណានិគមរបស់ឥណ្ឌា លោក មហាត្មគន្ធី នៅក្នុងការបង្ហោះរបស់លោកលើបណ្ដាញសង្គមហ្វេសប៊ុកថា៖ «ភាពអស្ចារ្យនៃប្រជាជាតិមួយ និងវឌ្ឍនភាពខាងសីលធម៌ ក៏អាចវិនិច្ឆ័យបានតាមរយៈការគិតគូរពីសត្វ»៕

ប្រធានាធិបតីនៃប្រទេសសំប៊ី លោក Edgar Lungu
ប្រធានាធិបតីនៃប្រទេសសំប៊ី លោក Edgar Lungu
ត្រីនាំសំណាងក្នុងសាកលវិទ្យាល័យ Copperbelt (CBU)
ត្រីនាំសំណាងក្នុងសាកលវិទ្យាល័យ Copperbelt (CBU)
ស្រះដែលត្រីនាំសំណាងមួយក្បាលនេះធ្លាប់រស់នៅ
ស្រះដែលត្រីនាំសំណាងមួយក្បាលនេះធ្លាប់រស់នៅ
Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T