នាយករដ្ឋមន្រ្តីវៀតណាមបានបញ្ជាឲ្យរឿងនេះ ក្រោយរលំខ្លោងទ្វារសាលាសង្កត់សិស្សស្លាប់ ៣នាក់

//s6.kh1.co/44/446808cb6fc21a4b802e764b3793a9068767890c.jpeg
សង្គម

 ០៩-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

កុមារ ៣នាក់ បានស្លាប់ និង ៣នាក់ទៀតបានរងរបួសដោយសារតែរលំទ្វាររបងសាលាសង្កត់ពីលើ

វៀតណាម៖ លោកនាយករដ្ឋមន្រ្តី ង្វៀនសឺនផូក បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារកុមារ ៣ នាក់ ដែលបានស្លាប់ដោយការបាក់រលំខ្លោងទ្វារសាលាសង្កត់ និង ៣ នាក់ផ្សេងទៀតរងរបួសនៅសាលាបឋមសិក្សាមួយ ក្នុងខេត្ត ឡៅកៃ កាលពីថ្ងៃចន្ទ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញនៅកន្លែងកើតហេតុបានឱ្យដឹងថា កាលពីរសៀលថ្ងៃចន្ទ នៅខ្លោងទ្វារនៃសាខាប៊ិនភុង សាលាបឋមសិក្សាខាញ់ថង ស្រុកវាន់ប៊ុនបានដួលរលំភ្លាមៗ ដោយបានសម្លាប់សិស្សសាលាមត្តេយ្យ និងសាលាបឋមសិក្សាចំនួន ៣ នាក់ និង ៣នាក់ផ្សេងទៀតបានរងរបួស។  យោងតាមប្រជាពលរដ្ឋដែលនៅក្បែរនោះបានឱ្យដឹងថា សិស្សទាំងនោះបានលេងជាមួយគ្នានៅជាប់នឹងខ្លោងទ្វារសាលា។

លោកនាយករដ្ឋមន្រ្តីបានបញ្ជាឱ្យគណៈកម្មាធិការ ប្រជាជនខេត្តឡៅកៃ ធ្វើការពិភាក្សាដោយផ្ទាល់ដើម្បីផ្តល់ការព្យាបាលដ៏ល្អបំផុតដល់សិស្សដែលរងរបួស ដោយស៊ើបអង្កេតរកមូលហេតុនៃគ្រោះថ្នាក់កំណត់ការទទួលខុសត្រូវរបស់អង្គការ និងបុគ្គលដែលពាក់ព័ន្ធហើយរាយការណ៍ជូននាយករដ្ឋមន្រ្តី។

ទីតាំងគ្រោះថ្នាក់នៅបរិវេណសាលាប៊ុនផុង ដែលបង្ករគ្រោះថ្នាក់ដល់សិស្សមត្តេយ្យ និងបឋមសិក្សាចំនួន ៣ នាក់ ស្លាប់ និងរងរបួស ៣ នាក់ផ្សេងទៀត។
ទីតាំងគ្រោះថ្នាក់នៅបរិវេណសាលាប៊ុនផុង ដែលបង្ករគ្រោះថ្នាក់ដល់សិស្សមត្តេយ្យ និងបឋមសិក្សាចំនួន ៣ នាក់ ស្លាប់ និងរងរបួស ៣ នាក់ផ្សេងទៀត។

ក្រសួងអប់រំ និងបណ្តុះបណ្តាលគណៈកម្មាធិការខេត្ត និងក្រុងដែលគ្រប់គ្រងត្រូវតែពិនិត្យឡើងវិញនូវគុណភាពនៃគ្រឹះស្ថានសិក្សា ជាពិសេសនៅរដូវវស្សាធានាសុវត្ថិភាពសម្រាប់សិស្សចាប់ពីដើមឆ្នាំ  ២០២០-២០២១ ។

លោក ង្វៀនធិញស៊ីញ លេខាគណៈកម្មាធិការបក្សស្រុកវ៉ែនប៊ុនបាននិយាយថា ក្មេងៗដែលរងរបួសដោយសារការបាក់រលំខ្លោងទ្វារសាលា បន្ទាប់ត្រូវបានយកចិត្តទុកដាក់ពីសំណាក់គ្រូពេទ្យនៃមន្ទីរពេទ្យទូទៅស្រុក គឺក្មេងទាំង៣នាក់បានដឹងខ្លួនឡើងវិញហើយ ។

គួរឱ្យដឹងផងដែរថា ភ្លាមៗបន្ទាប់ពីឧប្បត្តិហេតុនេះកើតឡើង ថ្នាក់ដឹកនាំខេត្ត និងថ្នាក់មូលដ្ឋានបានចុះសួរសុខទុក្ខកុមាររងរបួសនៅមន្ទីរពេទ្យ និងបានផ្តល់ថវិកាចំនួន១ លានដុងវៀតណាម។ ពួកគេក៏បានចុះសួរសុខទុក្ខ និងផ្តល់ថវិកាដល់ក្រុមគ្រួសារសិស្សដែលបានស្លាប់នៅក្នុងការបាក់រលំខ្លោទ្វារ និងបានដឹកនាំមន្ទីរមុខងារដើម្បីដោះស្រាយនូវផលវិបាកនៃគ្រោះថ្នាក់នេះផងដែរ៕

Tan Seuvinn
Vinn (C)

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ១៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T