តារាចម្រៀងប្រុសស្រី៧រូប ត្រៀមខ្លួនបម្រើអារម្មណ៍មិត្តយុវវ័យតាមរយៈទ្រនំថ្មីមួយនេះ

//s6.kh1.co/12/12b7e98cdfaa881e0bb69bdbc20cf6d4eb48c5a1.jpg
តារា & កម្សាន្ដ

០៩-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

តារាចម្រៀងប្រុសស្រី៧រូប ត្រៀមខ្លួនបម្រើអារម្មណ៍មិត្តយុវវ័យតាមរយៈទ្រនំថ្មី

ភ្នំពេញ៖ សង្កេតឃើញថានាពេលបច្ចុប្បន្ននេះ វិស័យសិល្បៈចម្រៀងនៅក្នុងប្រទេសកម្ពុជាកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន ជាពិសេសគឺមិត្តៗយុវវ័យដែលពួកគេនិយមចូលចិត្តស្តាប់នូវបទចម្រៀងដែលជាស្នាដៃនិពន្ធបទភ្លេងថ្មីដោយស្នាដៃកូនខ្មែរផ្ទាល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងមានការគាំទ្រច្រើនឡើងយ៉ាងដូច្នេះហើយ ទើបបណ្តាផលិតកម្មតូចធំនានា ចាប់ផ្តើមមានការសម្រិតសម្រាំងកាន់តែខ្លាំងឡើងក្នុងការនិពន្ធទំនុកច្រៀង និងសាច់ភ្លេងថ្មីជាបន្តបន្ទាប់ដើម្បីប្រកួតប្រជែងលើទីផ្សារ ក៏ដូចជាការបម្រើអារម្មណ៍ទៅដល់មហាជនដែលជាអ្នកគាំទ្រផងដែរ។

យ៉ាងណាមិញ ដោយសារតែសម័យកាលបច្ចេកវិទ្យាកាន់តែដើរទៅមុខ ការចំណាយដើមទុនធំទៅលើការបើកផលិតកម្មចម្រៀងហាក់មិនមានការកើនឡើងច្រើនដូចនឹងការបង្កើតជា Studio ប្រមូលតារាចម្រៀងវ័យក្មេងដើម្បីថតបទចេញផ្សាយតាមរយៈ Facebook និង Youtube នោះទេ។

ជាក់ស្តែងថ្មីៗនេះ ក៏មានលេចចេញនូវ Chanel ថ្មីមួយដែលមានឈ្មោះថា «Somleng Records» ដែលត្រូវបានមិត្តយុវវ័យជាច្រើនកំពុងតែមានការចាប់អារម្មណ៍ខ្លាំងដោយសារឃើញមានការប្រម៉ូតផ្សព្វផ្សាយពីវត្តមានតារាស្រីប្រុសថ្មីចាស់ចំនួន ៧រូបដែលត្រៀមខ្លួនក្នុងការចេញបទថ្មីៗមានដូចជា៖ លោក នួន បូរ៉ា, កញ្ញា ហ៊ិន លីដា, លោក ម៉ារីអូ, លោក Peypey Dy, លោក សក្កដា, កញ្ញា សុធារ័ត្ន និង លោក ចាន់ តារាយុទ្ធ។ ដូច្នេះសម្រាប់អ្នកគាំទ្រតារាចម្រៀងទាំង៧រូបនេះ កុំភ្លេចតាមដានអ៊ុតមើលទាំងអស់គ្នានូវបទចម្រៀងថ្មីរបស់ពួកគេដែលនឹងមានត្រៀមចេញឆាប់ៗនេះតាមរយៈ «Somleng Records»៕

សូមទស្សនារូបភាពតារាចម្រៀងទាំង៧រូប៖

លោក ម៉ារីអូ
លោក ម៉ារីអូ
លោក នួន បូរ៉ា

លោក នួន បូរ៉ា
កញ្ញា ហ៊ិន លីដា

កញ្ញា ហ៊ិន លីដា
លោក សក្កដា និង កញ្ញា សុធារ័ត្ន

លោក សក្កដា និង កញ្ញា សុធារ័ត្ន
លោក Peypey DY

លោក Peypey DY
លោក ចាន់ តារាយុទ្ធ

លោក ចាន់ តារាយុទ្ធ
Peypey Dyហ៊ិន លីដាទ្រី សក្កដា នួន បូរ៉ា
Sam Kimhak
Huy (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T