ក្ដៅៗ! បន្ទាប់ពីការបាក់ថ្មនៅអណ្តូងរ៉ែថ្មម៉ាបនៅប៉ាគីស្ថាន បង្កឲ្យមនុស្សស្លាប់ ១១នាក់ និងបាត់ខ្លួន ៩ នាក់

//s6.kh1.co/71/7172115db245362c4d1b46f1ff9425d070eef7b7.jpg
សង្គម

 ០៩-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍នៅថ្ងៃអង្គារនេះថាយ៉ាងហោចណាស់មានមនុស្ស ១១ នាក់បានស្លាប់និង ៥ នាក់រងរបួសខណៈដែល ៩ នាក់ផ្សេងទៀតកំពុងបាត់ខ្លួនបន្ទាប់ពីមានឧប្បត្តិហេតុបាក់ថ្មនៅអណ្តូងរ៉ែថ្មម៉ាប

ប៉ាគីស្ថាន៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍កាលពីថ្ងៃអង្គារថា យ៉ាងហោចណាស់មានមនុស្ស ១១ នាក់បានស្លាប់ និង ៥នាក់រងរបួស ខណៈដែល ៩ នាក់ផ្សេងទៀតកំពុងបាត់ខ្លួនបន្ទាប់ពីមានឧប្បត្តិហេតុបាក់ថ្មនៅអណ្តូងរ៉ែថ្មម៉ាបកាលពីថ្ងៃចន្ទ នៅតំបន់កុលសម្ព័ន្ធភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានដកស្រង់ការរាយការណ៍របស់មន្ត្រីជួយសង្គ្រោះថា បន្ទាប់ពីមានហេតុការណ៍នេះមនុស្សយ៉ាងតិច ២៥ នាក់បានបាត់ខ្លួន ហើយពួកគេបានរកឃើញសាកសពចំនួន ១១ នាក់ និងរងរបួស ៥ នាក់ចេញពីគំនរបាក់បែក។

សកម្មភាពស្វែងរកអ្នកបាត់ខ្លួននៅអណ្តូងរ៉ែថ្មម៉ាប
សកម្មភាពស្វែងរកអ្នកបាត់ខ្លួននៅអណ្តូងរ៉ែថ្មម៉ាប

ក្រុមមន្ត្រីជួយសង្គ្រោះដែលបានបញ្ឈប់ការងាររបស់ពួកគេនៅពេលយប់បានចាប់ផ្តើមប្រតិបត្តិការនៅព្រឹកថ្ងៃអង្គារនេះដោយបន្ថែមថា ក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកអ្នកបាត់ខ្លួន ៩ នាក់ផ្សេងទៀត។

យោងតាមរបាយការណ៍បានបញ្ជាក់ថា ជនរងគ្រោះភាគច្រើនគឺជាកម្មករដែលកំពុងធ្វើការនៅអណ្តូង រ៉ែថ្មម៉ាបនៅឯភ្នំ Ziarat Ghar ក្នុងតំបន់ Safi tehsil នៃ Mohmand ជាស្រុកមួយនៅខេត្ត Khyber Pakhtunkhwa ភាគពាយ័ព្យរបស់ប្រទេសប៉ាគីស្ថាន។

តំបន់ដាច់ស្រយាលមិនមានទូរស័ព្ទ និងសេវាចល័តដែលបណ្តាលឱ្យមានការពន្យារពេលក្នុងការងារជួយសង្គ្រោះ។ បុគ្គលិកជួយសង្គ្រោះបន្ថែមឧបករណ៍ស្វែងរក និងជួយសង្គ្រោះគ្រឿងម៉ាស៊ីនធុនធ្ងន់ និងរថយន្តសង្គ្រោះបន្ទាន់បានទៅដល់កន្លែងនោះរួចហើយ។

សកម្មភាពស្វែងរកអ្នកបាត់ខ្លួននៅអណ្តូងរ៉ែថ្មម៉ាប
សកម្មភាពស្វែងរកអ្នកបាត់ខ្លួននៅអណ្តូងរ៉ែថ្មម៉ាប

ការដកស្រង់សំដីរបស់អ្នកសារព័ត៌មានក្នុងស្រុកបានឱ្យដឹងថា ឧប្បត្តិហេតុនេះបានកើតឡើងក្នុងកំឡុងពេលដំណើរការបំផ្ទុះថ្ម និងបានបន្ថែមថាអជ្ញាធរខេត្តបានបញ្ជាឱ្យធ្វើការស៊ើបអង្កេតលើឧប្បត្តិហេតុនេះផងដែរ។

គួររំលឹកផងដែរថា កាលពីដើមខែកុម្ភៈឆ្នាំ ២០២០ យ៉ាងហោចណាស់មានកម្មករចំនួន ៩ នាក់បានបាត់បង់ជីវិតនិង ៧ នាក់ផ្សេងទៀតបានរងរបួសធ្ងន់ធ្ងរនៅក្នុងអណ្តូងរ៉ែថ្មម៉ាបនៅស្រុក​ Buner ៕

សកម្មភាពស្វែងរកអ្នកបាត់ខ្លួននៅអណ្តូងរ៉ែថ្មម៉ាប
សកម្មភាពស្វែងរកអ្នកបាត់ខ្លួននៅអណ្តូងរ៉ែថ្មម៉ាប
សកម្មភាពស្វែងរកអ្នកបាត់ខ្លួននៅអណ្តូងរ៉ែថ្មម៉ាប
សកម្មភាពស្វែងរកអ្នកបាត់ខ្លួននៅអណ្តូងរ៉ែថ្មម៉ាប

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T