ក្រុមហ៊ុន ASUS បានបង្ហាញនូវផលិតផលថ្មីរបស់ខ្លួនដែលបានបំពាក់ជាមួយនឹង​​ CPU Intel ជំនាន់ទី១១ ដំបូងគេជាទម្រង់ Intel Evo Platform Design

//s6.kh1.co/8d/8d1c0df331115e4e32a9833cc5e3f95c24747ad3.jpg
បច្ចេកវិទ្យា

 ០៨-កញ្ញា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ក្រុមហ៊ុន ASUS បានប្រកាសពីឡេបថប់ជំនាន់ថ្មីរបស់ខ្លូននៅក្នុងកម្មវិធី Built for Brilliance រួមបញ្ចូលជាមួយនឹង CPU ជំនាន់ទី១១ របស់ Intel® Core™ និង ជាឡេបថប់ដំបូងគេដែលបានទទួលស្គាល់ជាទម្រង់​ Intel® Evo™​ ។​ ឡេបថប់ទាំងនោះរួមមាន ZenBook Flip S (UX371), ZenBook S (UX393), ZenBook 14 (UX435EA/EG), ZenBook 14 Ultralight (UX435EAL/EGL), ZenBook Pro 15 (UX535), និង ExpertBook B9 (B9400)។ ឡេបថប់ប្រចាំឆ្នាំ ២០២០ របស់ ASUS បានស្វែងរកដំណោះស្រាយឈានមុខគេ ក្នុងវិស័យឧស្សាហកម្មដើម្បីផ្តល់នូវផលិតភាព និងបទពិសោធន៍ដ៏អស្ចារ្យដល់អ្នកប្រើប្រាស់។

ភ្នំពេញ៖ ក្រុមហ៊ុន ASUS បានប្រកាសពីឡេបថប់ជំនាន់ថ្មីរបស់ខ្លូននៅក្នុងកម្មវិធី Built for Brilliance រួមបញ្ចូលជាមួយនឹង CPU ជំនាន់ទី១១ របស់ Intel® Core™ និង ជាឡេបថប់ដំបូងគេដែលបានទទួលស្គាល់ជាទម្រង់​ Intel® Evo™​ ។​ ឡេបថប់ទាំងនោះរួមមាន ZenBook Flip S (UX371), ZenBook S (UX393), ZenBook 14 (UX435EA/EG), ZenBook 14 Ultralight (UX435EAL/EGL), ZenBook Pro 15 (UX535), និង ExpertBook B9 (B9400)។ ឡេបថប់ប្រចាំឆ្នាំ ២០២០ របស់ ASUS បានស្វែងរកដំណោះស្រាយឈានមុខគេ ក្នុងវិស័យឧស្សាហកម្មដើម្បីផ្តល់នូវផលិតភាព និងបទពិសោធន៍ដ៏អស្ចារ្យដល់អ្នកប្រើប្រាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមហ៊ុន ASUS បានបង្ហាញនូវផលិតផលថ្
ក្រុមហ៊ុន ASUS បានបង្ហាញនូវផលិតផលថ្

កុំព្យូទ័រយួរដៃរបស់ ASUS ជាមួយនឹង Intel Core ជំនាន់ទី ១១ដែលនឹងមាននៅក្នុងទីផ្សារកម្ពុជា

ASUS ZenBook Flip S (UX371)

កុំព្យូទ័រយួរដៃ ZenBook Flip S គឺជាកុំព្យូទ័រយួរដៃ ASUS ដំបូងគេដែលត្រូវបានផ្ទៀងផ្ទាត់ថាជាកុំព្យូទ័រយួរដៃ Intel Evo platform design។ កុំព្យូទ័រយួរដៃនេះមានកម្រាស់ 13.9 mm និង ទម្ងន់ 1.2kg។ អេក្រង់​ touchscreen ដែលមានពណ៌អេក្រង់ច្បាស់កម្រិត Ultra-Vivid 4K UHD OLED NanoEdge PANTONE ជាមួយនឹងអេក្រង់ធំទូលាយកម្រិតពណ៌ 100% DCI-P3 color gamut និង VESA DisplayHDR 500 True Black-certified សម្រាប់ពណ៌ខ្មៅ និងភាពដិតនៃពណ៌អេក្រង់។ វាក៏បានបញ្ជាក់ពី TÜV Rheinland-certified សម្រាប់ការថែរក្សាភ្នែក ហើយវាក៏អាចប្រើប្រាស់ជាមួយនឹងប៊ិចរបស់ ASUS Pen ក្នុងកម្រិតសម្ពាធ 4096។ ZenBook Flip S មានការរចនាលំដាប់ខ្ពស់ប្រកបដោយភាពប្រណីត ដែលមានពណ៌ខ្មៅ (Jade Black) ជាមួយនឹងការរំលេចដោយពណ៌ទង់ដែងក្រហម។ កុំព្យូទ័រនេះអាចបង្វិលបានរហូតដល់ 360°  អាចប្រើប្រាស់បានជាកុំព្យូទ័រយួរដៃ និង Tablet ក៏បាន។ ប្រព័ន្ធដំណើរការត្រូវបានផ្ដល់ឲ្យរហូតដល់ Intel Core i7 ជំនាន់ទី ១១ ជាមួយនឹងក្រាហ្វិក Intel Iris Xe រួមបញ្ចូលជាមួយរ៉េមរហូតដល់ទៅ 16GB និង 1 TB PCIe® 3.0 x4 SSD ។ ZenBook Flip S ផ្តល់នូវរន្ធដោត Thunderbolt ™ 4 USB-C®ចំនួន ២, រន្ធ USB 3.2 Gen 1 Type-A និងរន្ធ HDMI ។ ថ្មដែលមានសមត្ថភាពខ្ពស់នៅក្នុង ZenBook Flip S អាចកាន់បានរយៈពេលរហូតដល់ ១៥ ម៉ោងឯណោះ គឺគ្រប់គ្រាន់សម្រាប់ការធ្វើការពេញមួយថ្ងៃ។

ASUS ZenBook Flip S (UX371)
ASUS ZenBook Flip S (UX371)

ASUS ZenBook Flip 13 (UX363)

ZenBook Flip 13 មានកម្រាស់ត្រឹមតែ 13.9mm និងទម្ថន់ 1.3kg មានអេក្រង់ដែលអាចបត់បានរហូតដល់ 360°។ វាក៏មាន ErgoLift hinge ដែលអាចបង្ហើប និងរុញក្តារចុចទៅមុខដើម្បីងាយស្រួលវាយ និងធ្វើឱ្យប្រព័ន្ធត្រជាក់ដើរបានល្អ។ ជាមួយនឹងថ្មដែលមានសមត្ថភាពខ្ពស់ ៦៧ Wh ដែលអាចដំណើរការបានរហូតដល់ទៅ ១៤ ម៉ោងគឺល្អសម្រាប់ការធ្វើការប្រចាំថ្ងៃ។ ZenBook Flip 13 អាចសាកថ្មបានលឿនជាមួយនឹងឆ្នាំងសាកដែលមានថាមពល ៦៥ វ៉ាត់ហើយឧបករណ៍ ASUS USB-C® ងាយស្រួលសាកអាចឱ្យអ្នកប្រើប្រាស់ទាញយកអត្ថប្រយោជន៍ពីឧបករណ៍សាក USB-C ឬ USB-C Power Delivery (PD) យ៉ាងទូលំទូលាយ។ ZenBook Flip 13 បំពាក់អេក្រង់ដែលធំទូលាយ NanoEdge FHD OLED touchscreen ដែលអាចប្រើប្រាស់ជាមួយនឹងប៊ិច ASUS Pen។ អេក្រង់នេះអាចគាំទ្រដល់កម្រិតសម្ពាធ ៤០៩៦ ដែលអាចប្រើប្រាស់បានយ៉ាងងាយស្រួល ។ ZenBook Flip 13 ត្រូវបានបំពាក់ដោយ Intel Core i7 ជំនាន់ទី ១១ ជាមួយនឹងក្រាហ្វិច Intel Iris Xe និងរ៉េមទំហំ 16GB សម្រាប់ការផ្ទុកបានរហូតដល់ 1 TB PCIe 3.0 SSD ។

ASUS ZenBook Flip 13 (UX363)
ASUS ZenBook Flip 13 (UX363)

ASUS ZenBook S (UX393)

ZenBook S គឺជាកុំព្យូទ័រយួរដៃទំហំ ១៣,៩ អ៊ីញដែលអាចទទួលយកបានដោយមានគំរូទម្រង់សមាមាត្រ ៣: ២ ។ វាមានកំរាស់ 15.7mm និងទម្ងន់ 1.35kg  និងត្រូវបានរចនាឡើងបានយ៉ាងល្អប្រសើរជាមួយនឹងការបង្រួមដោយលោហៈធាតុដែលមានរាងតូចច្រឡឹង បង្កើតនូវរូបសណ្ឋានផលិតភាពថ្មីគួរឱ្យចាប់អារម្មណ៍។ វាត្រូវបានគេបំពាក់អេក្រង់ទំហំ 3.3K (3300 x 2200) NanoEdge PANTONE touchscreen ដែលមានទំហំអេក្រង់ ៣: ២។ ថ្មដែលមានសមត្ថភាពខ្ពស់ 67Wh ជាមួយនឹងការសាកបានយ៉ាងឆាប់រហ័សដែលមាននៅ ZenBook S រហូតដល់ 12 ម៉ោង។ ការរចនាលំដាប់ខ្ពស់ប្រកបដោយភាពប្រណីតដែលមានពណ៌ខ្មៅ (Jade Black) ជាមួយនឹងការរំលេចដោយពណ៌ទង់ដែងពណ៌ក្រហមនិងអក្សរឡូហ្គូ ASUS នៅចំកណ្តាលបន្ថែមភាពទាក់ទាញយ៉ាងល្អឥតខ្ចោះ។ វាក៏មាន ErgoLift hinge ដែលអាចបង្ហើបនិងរុញក្តារចុចទៅមុខដើម្បីងាយស្រួលវាយ និងធ្វើឱ្យប្រព័ន្ធត្រជាក់ដើរបានល្អ។ ZenBook S ត្រូវបានបំពាក់ដោយ Intel Core i7 ជំនាន់ទី ១១ ដែលមានរ៉េមរហូតដល់ 16GB និង 1TB PCIe 3.0 x4 M.4 SSD។ វាមានរន្ធដោត HDMI និងUSB 3.2 Gen 1 Type-A រួមជាមួយនឹងរន្ធដោត Thunderbolt 4 USB-C ចំនួន ២ និងរន្ធដោតកាត MicroSD ។ កាមេរ៉ាអ៊ីប្រភេទ IR (IR Camera) អនុញ្ញាតឱ្យអ្នកប្រើអាចស្កេនមុខបានយ៉ាងងាយស្រួលជាមួយ Window Hello។

ASUS ZenBook S (UX393)
ASUS ZenBook S (UX393)

ASUS ZenBook 14 Ultralight (UX435EAL/EGL)

មានទម្ងន់ត្រឹមតែ980ក្រាម Zenbook 14 Ultralight មានរួមបញ្ចូលទាំងភាពងាយស្រួលក្នុងការយកតាមខ្លូនជាមួយនឹងសមត្ថភាពដំណើរការខ្លាំង និងមានរូបរាងស្អាតដែលជាជម្រើសដ៍ល្អសម្រាប់អ្នកដែលចូលចិត្តយកលេបថបតាមខ្លួន។ Zenbook 14 Ultralight ដំណើរការដោយប្រព័ន្ធដំណើរការ Intel Corei7 ជំនាន់ទី១១ រួមជាមួយក្រាហ្វិក Intel Iris Xe(UX435EAL) ឬ ក្រាហ្វិកដាច់ NVIDIA® GeForce® MX450 (UX435EGL)។ ZenBook 14 Ultralight ត្រូវបានបំពាក់នូវគែមដ៏ស្តើងដែលសឹងតែមិនមានគែមសោះនៅជ្រុងទាំង៤ នៃអេក្រង់ដែលពិសេសខ្លាំងត្រង់វាស្តើងខ្លាំងដែលលាតដណ្តប់សឹងតែ92%នៃផ្ទៃលេបថប។ ZenBook 14 Ultralight ត្រូវបានគេឌីហ្សាញដើម្បីផ្តល់នូវបទពិសោធន៏ដ៏ល្អបំផុតសម្រាប់អ្នកប្រើប្រាស់ ជាមួយនឹងក្តារចុចរបស់ ASUS ដែលផ្តល់ភាពងាយស្រួលក្នុងការវាយបញ្ចូលទិន្នន័យ។ ចំណែកឯ​ ErgoLift hinge ផ្តល់នូវភាពងាយស្រួលក្នុងការវាយផ្សេងៗ និងមានជាមួយ រន្ធI/O port រួមបញ្ចូលទាំង រន្ធ Thunderbolt 4 USB -C ចំនួន២, USB3.2 Gen1 Type-A, រន្ធHDMI2.0 និងរន្ធ Micro SDមួយ។ វាក៏បានរួមបញ្ចូលទាំងIntel  wifi6(802.11ax) ដែលជា​បច្ចេកវិទ្យាលឿនក្នុងការភ្ជាប់ ដែលមានបន្ថែមជាមួយនឹង ASUS WiFi Master technology។

ASUS ZenBook 14 Ultralight (UX435EAL/EGL)
ASUS ZenBook 14 Ultralight (UX435EAL/EGL)

ASUS ZenBook 14 (UX435EA/EG)

ZenBook 14 គឺជាលេបថបដែលមានសមត្ថភាពខ្លាំង និងមានទម្ងន់ស្រាលត្រឹមតែ1.19kg​។  ZenBook 14 ក៏រួមបញ្ចូលទាំងបច្ចេកវិទ្យាថ្មីរបស់ ASUS គឺអេក្រង់ទី២សម្រាប់ធ្វើឲ្យផលិតភាពប្រសើរឡើង និងបំពាក់ជាមួយប្រព័ន្ធដំណើរការ Intel Coreជំនាន់ទី១១ និង ក្រាហ្វិក Intel Iris Xe integrated graphics (UX435EA) រឺក៏ NVIDIA GeForce MX450 discrete graphics។ ការបន្ថែមចុងក្រោយនេះគឺ ZenBook Classic series ក៏មានមានបំពេញជាមួយនឹងរន្ធ I/O ports  រួមបញ្ចូលទាំង រន្ធ Thunderbolt 4 USB -C ចំនួន២, USB3.2 Gen1 Type-A, រន្ធHDMI2.0 និងរន្ធ Micro SDមួយ,រន្ធដោតកាស។  ZenBook 14 ក៏ផ្តល់នូវគែមដ៏ស្តើង ដែលសឹងតែមិនមានគែមសោះនៅជ្រុងទាំង៤នៃអេក្រង់ ដែលពិសេសខ្លាំងត្រង់វាស្តើងខ្លាំង ដែលលាតដណ្តប់សឹងតែ92%នៃផ្ទៃលេបថប ដែលមាន២ទ្រង់ទ្រាយគឺ Pine Grey and Lilac Mist។

ASUS ZenBook 14 (UX435EA/EG)
ASUS ZenBook 14 (UX435EA/EG)

ASUS ZenBook 13/14 (UX325/UX425)

Zenbook 13(UX325) និង​ Zenbook 14 (UX425) គឺជាលេបថបមាន ទំហំ 13​និង​ 14 អ៊ីង ជំនាន់ថ្មីនៃត្រកូល Zenbook ដែលមានរូបរាងកាន់តែស្រាល និង​ស្តើងជាងជំនាន់មុនៗ។ ​Zenbook 13 មានទំងន់​ត្រឹមតែ 1.07kg ហើយម៉ូដែលទាំងពីរមានកម្រាស់ស្តើងត្រឹមតែ 13.9mm ប៉ុន្តែការរចនាដ៏ស្តើងនេះ ក៏នៅតែផ្តល់ជូននូវកន្លែងរន្ធដោតដូចជា រន្ធ HDMI, រន្ធ USB Type-A , USB-C, និង MicroSD card reader។ វាគឺជាលេបថបទំហំ 13អ៊ីង និង​14​អ៊ីង ដែលស្តើងជាងគេ និងផ្តល់ជូននូវការតភ្ជាប់ដ៏ល្អ។ អេក្រង់សឹងតែគ្មានគែម NanoEdge display ផ្តល់ជូននូវបរិវេនអេក្រង់ដល់ទៅ 90% នៃផ្ទៃលេបថប ជាមួយនឹងមុខងារ Ultra-low power 1-watt display ដែលអាចប្រើប្រាស់ថ្មបានយូរ។ អ្នកប្រើប្រាស់នឹងទទួលបានបទពិសោធន៍ក្នុងការប្រើប្រាស់ ASUS NumberPad 2.0, ការប្រើប្រាស់ថ្មបានដល់ទៅ 21 ម៉ោង, ការរចនាក្តារចុច Edge-to-edge, Ergolife hinge ដែលធ្វើឲ្យបាតលេបថបហើបឡើង, និង IR កាម៉េរ៉ា ដែលស្កេនមុខបានយ៉ាងរហ័ស។ Zenbook13/14 មានជម្រើសពីរពណ៌ដ៏ស្រស់ស្អាតគឺ ពណ៌ ប្រផេះ(Pine Grey) និង​ ពណ៌ ស បែកស្វាយ Lilac Mist។  កម្លាំងខ្លាំងរបស់ CPU Intel Core processor ជំនាន់ទី11 មាន រ៉េម 32GB ដែលអាចធ្វើការបានជាច្រើនមុខក្នុងពេលតែមួយ ជាមួយនឹង 1TB PCIe 3.0 x2 SSDs និង ប្រព័ន្ធ Wifi6(802.11ax) ចុងក្រោយគេបង្អស់ ដែលធ្វើអោយការងាររបស់អ្នកកាន់តែល្អឥតខ្ចោះ។

ASUS ZenBook 13/14 (UX325/UX425)
ASUS ZenBook 13/14 (UX325/UX425)

ASUS VivoBook S13/S14/S15 (S333/S433/S533)

Vivobook S13(S333), S14 (S433), និង S15(S533) ជាប្រភេទលេបថប 13/14/15 អ៊ីងផ្តល់ជូននូវភាពល្អឥតខ្ចោះនៃលក្ខណៈនិងកម្លាំង​ ដែលបំពាក់ជាមួយរូបរាងដ៏លេចធ្លោរ។ លេបថប Vivobook S បានរចនាជាមួយនឹង Daimond-cut edges ដែលមើលទៅភ្លឺដូចជាគ្រាប់ពេជ្រ និងផ្ទៃឆ្នូតរលោង មានជម្រើសពណ៌ជាច្រើនដែលអ្នកអាចជ្រើសរើសទៅតាមបុគ្គលិកលក្ខណៈរបស់អ្នក។ អ្វីដែលពិសេសនោះគឺ ការរចនាពណ៌នៅលើ Enter Key ដែលមិនមានពីមុនមក និងមានភាពស្រស់ស្អាត។ Vivobook S ថ្មីនេះបានបំពាក់ជាមួយនឹង CPU Intel Core i7  ជំនាន់ទី​​11 ជាមួយនឹង Intel Iris Xe graphics, មានរ៉េម 16GB, PCIe SSD ជាមួយនឹង Intel® Optane™ Memory H10 ដែលជូននូវល្បឿនលឿន ក៏ដូចជាការផ្តល់ជូននូវរន្ធដោតដែលសាកសមក្នុងការប្រើប្រាស់ផងដែរ។

ASUS VivoBook S13/S14/S15 (S333/S433/S533)
ASUS VivoBook S13/S14/S15 (S333/S433/S533)

ASUS VivoBook 14/15 (K413/K513/X413/X513)
Vivobook 14/15 ជាលេបថបចម្រុះពណ៌ដែលបង្កើតឡើង សម្រាប់តម្រូវការ​ និង​ការកំសាន្ត។ លេបថប X413/X513 ជាម៉ូដែលដែលមានតួជាប្លាស្ទីក មានជម្រើសពណ៌ដូចជា ពណ៌ស (Dreamy White) ពណ៌ខៀវ (Cobalt Blue) និងពណ៌ខ្មៅ ( Bespoke Black)។ រីឯ ម៉ូដែល K413 និង​ K513 ត្រូវបានរចនាគំរបពីដែក ដែល​មានពណ៌ ទឺកមាស (Hearty Gold) ពណ៌ខ្មៅ (Indie Black) និងពណ៌ទឹកប្រាក់ (Transparent Silver)។ ការបំពាក់ជាមួយនឹង CPU Intel Corei7 ជំនាន់ទី 11 និង ក្រាហ្វិក Intel Iris Xe, រ៉េម16GB, Wifi6, និងសមត្ថភាពរបស់ PCie SSD បានធ្វើអោយ Vivobook 14 និង 15 ផ្តល់ជូនដល់អ្នកប្រើប្រាស់នូវបទពិសោធន៏ដ៏អស្ចារ្យ។ ASUS NumberPad 2.010 របស់ Vivobook 14 បានធ្វើអោយការងារគណនារបស់អ្នកកាន់តែមានភាពងាយស្រួលនិងមានប្រសិទ្ធិភាព, ការរចនាពណ៌នៅលើ Enter​key, ក៏ដូចជាការបំពាក់នូវ Dual-storage នៅលើ Vivobook 15 ដែលធ្វើអោយល្បឿនដំណើរការនៃ SSD និង​ HDD កាន់តែលឿន៕​

ASUS VivoBook 14/15 (K413/K513/X413/X513)
ASUS VivoBook 14/15 (K413/K513/X413/X513)
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T