ក្រុមហ៊ុន សាមសុង នៅតែបន្តផ្តល់ជូននូវកម្មវិធីបណ្តុះបណ្តាល Samsung Tech Institute ជូនដល់សិក្ខាកាមសម្រាប់ឆ្នាំ ២០២០

//s6.kh1.co/2a/2a254f0b7c4f1cfaac6bd6eac3f2188f6f97f780.jpg
សង្គម

 ០៨-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការផ្តល់ជូននូវផលិតផលដែលមានគុណភាពខ្ពស់ តម្លៃសមរម្យ និងសេវាកម្មដ៏ល្អឥតខ្ចោះជូនដល់អតិថិជនគ្រប់លំដាប់ថ្នាក់ ក៏ដូចជាការអភិវឌ្ឍន៍ឥតឈប់ឈរប្រកបដោយចីរភាព​ តម្លាភាព សមភាព និងគុណភាព ដល់សហគមន៍ដែលខ្លួនកំពុងធ្វើប្រតិបត្តិការ គឺជាចក្ខុវិស័យស្នូលរបស់ក្រុមហ៊ុន សាមសុង។​

ភ្នំពេញ៖ ការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការផ្តល់ជូននូវផលិតផលដែលមានគុណភាពខ្ពស់ តម្លៃសមរម្យ និងសេវាកម្មដ៏ល្អឥតខ្ចោះជូនដល់អតិថិជនគ្រប់លំដាប់ថ្នាក់ ក៏ដូចជាការអភិវឌ្ឍន៍ឥតឈប់ឈរប្រកបដោយចីរភាព​ តម្លាភាព សមភាព និងគុណភាព ដល់សហគមន៍ដែលខ្លួនកំពុងធ្វើប្រតិបត្តិការ គឺជាចក្ខុវិស័យស្នូលរបស់ក្រុមហ៊ុន សាមសុង។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នេះជាលើកទី ២ ហើយដែលក្រុមហ៊ុន សាមសុង បានយកចិត្តទុកដាក់ដោយបង្កើតនូវវគ្គសិក្សាដែលមានឈ្មោះថា Samsung Tech Institute ជូនដល់សិក្ខាកាមដែលកំពុងសិក្សានៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ហៅកាត់ថា (NTTI) សម្រាប់ឆ្នាំ ២០២០នេះ។

កម្មវិធីបណ្តុះបណ្តាល Samsung Tech Institute
កម្មវិធីបណ្តុះបណ្តាល Samsung Tech Institute

សូមបញ្ជាក់ថា វគ្គសិក្សាថ្មីនេះគឺមានរយៈពេលចំនួន ៩ សប្តាហ៍ ដែលចាប់ផ្តើមពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ នេះតទៅ ដោយផ្តោតសំខាន់លើមុខជំនាញសំខាន់ៗ និងពិសេសដូចជា៖

-  ជំនាញជួសជុលផ្នែកបរិក្ខារអេឡិចត្រូនិច (CE)៖ ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកខោអាវ ទូទឹកកក និងទូរទស្សន៍។

- ជំនាញស្មាតហ្វូន (IM)៖ ទូរស័ព្ទវៃឆ្លាត

សូមរំឮកផងដែរថា សម្រាប់វគ្គសិក្សានេះ ទាំងគ្រូបង្គោល និងសាស្ត្រាចារ្យទាំងអស់ គឺសុទ្ធសឹងតែត្រូវបានបំពាក់បំប៉នយ៉ាងល្អ និងយកចិត្តទុកដាក់បំផុតពីអ្នកជំនាញរបស់ក្រុមហ៊ុន សាមសុង

កម្មវិធីបណ្តុះបណ្តាល Samsung Tech Institute
កម្មវិធីបណ្តុះបណ្តាល Samsung Tech Institute

អ្វីដែលពិសេស និងអស្ចារ្យបំផុតក្រោយពីការបញ្ចប់វគ្គសិក្សា វិទ្យាស្ថានក៏មានរៀបចំការប្រឡងដោយតឹងរ៉ឹងបំផុត ដើម្បីជ្រើសរើសសិក្ខាកាមឆ្នើម មានពិន្ទុខ្ពស់ជាងគេ និងលេចធ្លោជាងគេ ឱ្យមានឱកាសទៅបន្តហាត់ការបន្ថែមទៀតនៅឯមជ្ឈមណ្ឌលសេវាកម្មជួសជុលផលិតផល សាមសុង ផងដែរ។​

ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេ និងធំជាងគេក្នុងពិភពលោក ទោះជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយក៏ សាមសុង នៅតែព្យាយាមប្រឹងប្រែងបំផុតធ្វើយ៉ាងណាផ្តល់ជូននូវការសិក្សា និងបណ្តុះបណ្តាលបន្តបន្ទាប់ទៀតដើម្បីបង្កើននូវជំនាញ ចំណេះដឹង ដល់សហគមន៍ទូទាំងពិភពលោកទាំងមូលក៏ដូចជាប្រទេសកម្ពុជា ផងដែរ។

ជាចុងក្រោយ ក្រុមហ៊ុន សាមសុង សូមលើកទឹកចិត្ត និងជម្រុញឱ្យសិក្ខាកាមទាំងអស់ថែទាំសុខភាពឱ្យបានល្អ តស៊ូព្យាយាម អត់ធ្មត់ខិតខំប្រឹងប្រែងរៀនសូត្រក្រេបយកចំណេះដឹង ជំនាញដើម្បីក្លាយខ្លួនជាកម្លាំងស្នូល និងធនធានមនុស្សដ៏មានសក្តានុពលសម្រាប់ភាពរីកចម្រើនដល់ខ្លួនឯង ក្រុមគ្រួសារ សហគមន៍ សង្គម និងប្រទេសជាតិទាំងមូល៕​

កម្មវិធីបណ្តុះបណ្តាល Samsung Tech Institute
កម្មវិធីបណ្តុះបណ្តាល Samsung Tech Institute
កម្មវិធីបណ្តុះបណ្តាល Samsung Tech Institute
កម្មវិធីបណ្តុះបណ្តាល Samsung Tech Institute
កម្មវិធីបណ្តុះបណ្តាល Samsung Tech Institute
កម្មវិធីបណ្តុះបណ្តាល Samsung Tech Institute
កម្មវិធីបណ្តុះបណ្តាល Samsung Tech Institute
កម្មវិធីបណ្តុះបណ្តាល Samsung Tech Institute
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T