ទាហានចិនចាប់ខ្លួនពលរដ្ឋឥណ្ឌា៥នាក់ នៅ​ក្នុងតំបន់ព្រំដែនមាន​ជម្លោះ

//s6.kh1.co/b4/b4620ebf76575afd08267449d805e5e3bd10e309.jpg
សង្គម

 ០៨-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ប្រទេសឥណ្ឌាបានចោទប្រកាន់​ទៅលើទាហានចិន ​ថាបានចាប់ពលរដ្ឋរបស់ខ្លួនចំនួន ៥នាក់ នៅតាមព្រំដែនដែលមានជម្លោះ

ញូដេលី៖ ទាហានឥណ្ឌាបានចោទប្រកាន់​ទៅលើទាហានចិន ​ថាបានចាប់ខ្លួនពលរដ្ឋ​ឥណ្ឌាចំនួន ៥នាក់ នៅតំបន់ព្រំដែនដែលមានជម្លោះ។ ទំនាក់ទំនងរវាងប្រទេស​នុយក្លេអ៊ែរទាំងពីរនេះ បានឈានដល់​ដំណាក់យ៉ាប់យ៉ឺនទៅៗ ​បន្ទាប់ពីមានការប៉ះទង្គិចគ្នានៅតាមព្រំដែនជាថ្មី ដែលបណ្តាលឱ្យទាហានឥណ្ឌាយ៉ាងហោចណាស់ ២០នាក់ ត្រូវស្លាប់បាត់បង់ជីវិត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទាហានឥណ្ឌាបានចូលរួមគោរពវិញ្ញាណក្ខន្ធ ដល់កងទាហានឥណ្ឌាដែលស្លាប់បាត់បង់ជីវិត
ទាហានឥណ្ឌាបានចូលរួមគោរពវិញ្ញាណក្ខន្ធ ដល់កងទាហានឥណ្ឌាដែលស្លាប់បាត់បង់ជីវិត

បុរស​ជនជាតិ​ឥណ្ឌា​ទាំង ៥នាក់ ត្រូវ​​បានបាត់ខ្លួន​ខណៈពេល​ពួក​គេ​ចូល​ទៅ​បរបាញ់​នៅ​តំបន់​ក្បែរ​ព្រំដែន ​ដែល​កំពុង​មាន​ជម្លោះ​ជាមួយ​ចិន ​ក្នុង​រដ្ឋ Arunachal Pradesh។ ហើយកាលពីថ្ងៃសៅរ៍កន្លងទៅ ​ទាហានឥណ្ឌាក៏​បានជូនដំណឹង ដល់កងទ័ពរំដោះប្រជាជនចិន ហៅកាត់ថា (PLA) អំពីដំណើរការបាត់ខ្លួនរបស់ពលរដ្ឋឥណ្ឌាទាំងនោះដែរ។

​ឥណ្ឌាបានបញ្ជូនកងទ័ពបន្ថែមទៅកាន់តំបន់មានជម្លោះ
​ឥណ្ឌាបានបញ្ជូនកងទ័ពបន្ថែមទៅកាន់តំបន់មានជម្លោះ

អ្នកនាំពាក្យកងកំលាំងការពារជាតិឥណ្ឌា លោកវរសេនីយ៍ទោ Harsh Wardhan Pande មាន​លើកឡើងដូច្នេះថា៖

យើងបាន​ទាក់ទងតាមទូរស័ព្ទទៅកាន់មេបញ្ជាកងទ័ពចិន ហើយប្រាប់ពួកគេថា យើងមានការសង្ស័យថាពលរដ្ឋឥណ្ឌាមួយចំនួន ត្រូវបានចាប់ខ្លួននៅពេលឆ្លងចូលដល់ព្រំដែនដីចិនដោយមិនដឹងខ្លួន។ ហើយប្រសិនបើកងទ័ពចិនអាចដោះលែងពួកគេឱ្យមានសេរីភាពដូច​ធម្មតាវិញ យើងនឹងចងចាំអំពើល្អនេះទុក។

 Harsh Wardhan Pande
ក្រុមអ្នកតវ៉ាឥណ្ឌាបានដុតផ្ទាំងរូបថតរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង កាលពីខែកក្កដា បន្ទាប់ពីមានជម្លោះដ៏ធំមួយ ដែល​បណ្តាលឱ្យទាហាន ២០ នាក់បានស្លាប់
ក្រុមអ្នកតវ៉ាឥណ្ឌាបានដុតផ្ទាំងរូបថតរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង កាលពីខែកក្កដា បន្ទាប់ពីមានជម្លោះដ៏ធំមួយ ដែល​បណ្តាលឱ្យទាហាន ២០ នាក់បានស្លាប់

គួរជម្រាបដែរថា រហូតមកដល់ពេលនេះ ថ្នាក់ដឹកនាំប្រទេសទាំងពីរបាននឹងកំពុងជួបពិភាក្សាគ្នាលើបញ្ហាជម្លោះព្រំដែននេះ ដើម្បីបញ្ចៀសនូវភាពតានតឹង ក៏ដូចជាការពារមិនឱ្យឈានដល់ការប៉ះទង្គិចគ្នាជាបន្តទៀត​ឡើយ៕

សាច់ញាតិកងទ័ពឥណ្ឌា ដែលបានស្លាប់​
សាច់ញាតិកងទ័ពឥណ្ឌា ដែលបានស្លាប់​
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T