ប្រទះឃើញខ្មោចនាវាចម្បាំងអាល្លឺម៉ង់ នៅសម័យសង្គ្រាមលោកលើកទី២ ក្នុងសមុទ្រប្រទេសន័រវែស (មានវីដេអូ)

//s4.kh1.co/f5/f5a8cb7b48d0962f713e4d8667d8d97402231914.jpg
សង្គម

 ០៨-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

នាវិករបស់នាវាត្រូវបានជម្លៀសចេញជាបន្តបន្ទាប់ ហើយនាវានេះត្រូវបានលិចដោយឯកឯង ដោយស្ថិតនៅក្នុងសមុទ្រជម្រៅ៤៩០ម៉ែត្រ ចម្ងាយ២៤គីឡូម៉ែត្រពីឆ្នេរសមុទ្រ។

ន័រវែស៖ ខ្មោចនាវាចម្បាំងអាល្លឺម៉ង់ត្រូវបានគេប្រទះឃើញនៅក្នុងសមុទ្រប្រទេសន័រវែស ប្រហែល៨០ឆ្នាំបន្ទាប់ពីវាបានលិចនៅក្នុងសមរភូមិសង្គ្រាមលោកលើកទី២ នេះបើយោងតាមលោក Statnett និងអ្នកបុរាណវិទ្យាផ្នែកសមុទ្របាននិយាយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទើបតែត្រូវបានគេកំណត់អត្តសញ្ញាណ នៅឆ្នាំនេះ ពីរូបភាពនិងការស្កេនសូណានៃគ្រោងរបស់វានិងនៃផ្នែកសំខាន់ៗដូចជាទីតាំងប៉មកាំភ្លើងផ្សេងៗ នាវា Karlsruhe ត្រូវបានរកឃើញដំបូងនៅឆ្នាំ២០១៧ ចម្ងាយតែ១៥ម៉ែត្រ ពីខ្សែកាបថាមពលក្រោមសមុទ្រ។ ដោយសាងសង់ឡើងនៅទសវត្សរ៍ឆ្នាំ១៩២០ នាវាត្រូវបានប្រទះនិងថតវីដេអូដោយលោក Statnett និងដៃគូរបស់គាត់ ហើយត្រូវបានចាក់ផ្សាយតាមទូរទស្សន៍សាធារណៈ NRK របស់ប្រទេសន័រវែស។

នាវានេះមានប្រវែង១៧៤ម៉ែត្រ ដែលជាផ្នែកមួយរបស់កងកម្លាំងអាល្លឺម៉ង់ ដែលបានចូលលុកលុយប្រទេសន័រវែស កាលពីខែមេសា ឆ្នាំ១៩៤០ ហើយវាត្រូវបានវាយប្រហារដោយនាវាចម្បាំរបស់អង់គ្លេសភ្លាមៗ បន្ទាប់ពីបានចាប់ផ្ដើមដំណើរការរបស់ខ្លួន ពីកំពង់ផែ Kristiansand។ នាវិករបស់នាវាត្រូវបានជម្លៀសចេញជាបន្តបន្ទាប់ ហើយនាវានេះត្រូវបានលិចដោយឯកឯង ដោយស្ថិតនៅក្នុងសមុទ្រជម្រៅ៤៩០ម៉ែត្រ ចម្ងាយ២៤គីឡូម៉ែត្រពីឆ្នេរសមុទ្រ៕

វីដេអូ៖ 

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T