សូមប្រយ័ត្នបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ដ្រាក់...ចាប់ពីថ្ងៃទី០៩ ដល់ទី ១៥ ខែកញ្ញា កម្ពុជានឹងមានភ្លៀងធ្លាក់ពីកម្រិតតិចទៅច្រើន

//s6.kh1.co/5b/5b7c162aa8d7787114aef42928a9928d0c883163.jpg
សង្គម

 ០៨-កញ្ញា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០នេះ បានឲ្យដឹងថា​ ចាប់ពីថ្ងៃទី០៩ ដល់ទី១៥ ខែកញ្ញាខាងមុខនេះ ប្រទេសកម្ពុជានឹងមានភ្លៀងធ្លាក់ពីកម្រិតតិចទៅច្រើន...

ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃអង្គារ ទី០៨ ខែកញ្ញា ឆ្នាំ២០២០នេះ បានឲ្យដឹងថា​ ចាប់ពីថ្ងៃទី០៩ ដល់ទី១៥ ខែកញ្ញាខាងមុខនេះ ប្រទេសកម្ពុជានឹងមានភ្លៀងធ្លាក់ពីកម្រិតតិចទៅច្រើន។   

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈការតាមដាននៃការវិវត្ត និងប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាព អាកាសធាតុ សង្កេតឃើញថា ប្រព័ន្ធសម្ពាធទាប អូសបន្លាយឆ្លងកាត់ភាគខាងជើងប្រទេសថៃ ឡាវ និងវៀតណាម ។ ខណៈខ្យល់មូសុងនិរតីមាន ល្បឿនមធ្យមបក់លើកម្ពុជា។

ស្ថានភាពបែបនេះធ្វើឱ្យ៖

. បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល៖
- សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C
- សីតុណ្ហភាពអតិបរមា មានពី ៣០-៣២°C ។
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីតិចទៅបង្គួរ។ ក្នុងនោះ ក៏មានផ្នែកមួយចំនួន នៃបណ្ដាខេត្តនៅភាគខាងត្បូង និងភាគពាយ័ព្យ អាចមានភ្លៀងធ្លាក់ច្រើន។

២. បណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
- សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥°C
- សីតុណ្ហភាពអតិបរមា មានពី ២៧-២៩°C ។
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅបង្គួរ។

៣. បណ្ដាខេត្តនៅតំបន់មាត់សមុទ្រ៖
- សីតុណ្ហភាពអប្បបរមាមានពី ២៦-២៧°C
- សីតុណ្ហភាពអតិបរមា មានពី ២៨-៣០°C ។
នឹងអាចមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរ ហើយរលកសមុទ្រអាចមានកម្ពស់ពី ០.២៥-០.៧៥ ម៉ែត្រ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ដ្រាក់ ដែលអាចកើតមាននៅផ្នែកមួយចំនួននៃបណ្ដាខេត្ដស្ថិតនៅតំបន់វាលទំនាបភាគកណ្ដាល៕

សេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម៖

លិខិតជូនដំណឹង
លិខិតជូនដំណឹង
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T