ក្រុមហ៊ុន​ចិន​មួយ​នេះ បង្ហាញ​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ត​ភ្ជាប់​​ពីភ្នំពេញ - ក្រុងបាវិត

//s6.kh1.co/a1/a18ae691e16ea3005313beefdde06b6241565709.jpg
សង្គម

 ០៨-កញ្ញា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

គម្រោងសាងសង់ផ្លូវនេះមានបីជម្រើសផ្អែកតាមទីតាំង​ភូមិសាស្ត្រ និងផលប៉ះពាល់ ជាផ្លូវរចនាឡើងសម្រាប់ល្បឿនលឿនបំផុតត្រឹម ១២០ គីឡូ ម៉ែត្រក្នុងមួយម៉ោងស្រប​តាម​អនុស្សរណៈយោគយល់រវាងកម្ពុជា និងវៀតណាម

លោក សូរ វិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បាដឹកនាំកិច្ចប្រជុំដើម្បី​ពិនិត្យ និង​ពិភាក្សា​​លើ​របាយ​កាណ៍ស្តីពីលទ្ធផលនៃការសិក្សាបច្ចេកទេសនៃគម្រោង សាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿន​លឿន​តភ្ជាប់ពី​រាជធានីភ្នំពេញទៅក្រុងបាវិត ដែលលើកឡើងដោយក្រុមហ៊ុន China Railway International Group Co., Ltd នៅថ្ងៃ៧ ខែកញ្ញា កន្លងទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កិច្ចប្រជុំថ្នាក់បច្ចេកទេសនេះរៀបចំឡើងក្នុងគោលបំណងស្ដាប់ការធ្វើបទបង្ហាញរបស់ក្រុមហ៊ុន China Railway International Group Co., Ltd អំពីរបាយការណ៍ស្តីពីលទ្ធផលសិក្សាផ្នែកបច្ចេកទេស លើគម្រោងហេដ្ឋរចនា​សម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិត ក៏ដូចជាវេទិកាសួរដេញដោល ផ្ដល់មតិយោបល់ សំណូមពរ និងដំណោះស្រាយពីភាគីពាក់ព័ន្ធ សំដៅឱ្យរបាយការណ៍នេះ មានលក្ខណៈគ្រប់ជ្រុងជ្រោយផងដែរ។

លោក សូរ វិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ
លោក សូរ វិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ

យោងតាមរបាយការណ៍សិក្សារបស់ក្រុមហ៊ុនបានបង្ហាញថា៖ គម្រោងសាងសង់ផ្លូវនេះមានបីជម្រើសផ្អែកតាមទីតាំង​ភូមិសាស្ត្រ និងផលប៉ះពាល់ ជាផ្លូវរចនាឡើងសម្រាប់ល្បឿនលឿនបំផុតត្រឹម ១២០ គីឡូ ម៉ែត្រក្នុងមួយម៉ោងស្រប​តាម​អនុស្សរណៈយោគយល់រវាងកម្ពុជា និងវៀតណាម។

https://s4.kh1.co/__image/w=650,h=434,q=100/f0/f0652abd67154ed20ad14281468a44ee9d0b7994.jpg

លោករដ្ឋលេខាធិការបានឱ្យដឹងថា៖ ក្រសួងក៏ដូចជារាជរដ្ឋាភិបាលត្រូវការសិក្សាពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ​លើ​ជម្រើសផ្លូវទាំងបីនេះ មុននឹងធ្វើការសម្រេចថាតើត្រូវជ្រើសរើសយកជម្រើសផ្លូវមួយណា ជាពិសេសក្រសួងរង់ចំា​លទ្ធផល​​របាយការណ៍សិក្សាផ្នែកហិរញ្ញវត្ថុពីក្រុមហ៊ុននៅពាក់កណ្ដាលខែតុលា ឆ្នាំ២០២០ខាងមុខនេះ ដើម្បីយកជា​មូលដ្ឋានក្នុងការសម្រេចចិត្ត។ លើសពីនេះទៀត លោករដ្ឋលេខាធិការបានបន្តថា៖ ការជ្រើសរើសយកជម្រើសណា​មួយនោះត្រូវផ្ដោត ជាសំខាន់លើ​ក្របខណ្ឌនៃផលប៉ះពាល់សង្គម សេដ្ឋកិច្ច និងថវិកាសម្រាប់សាងសង់៕

https://s4.kh1.co/__image/w=650,h=434,q=100/ca/cad0cd76a9249ddd0a59673c1a310f2ace3cd194.jpg
https://s4.kh1.co/__image/w=650,h=434,q=100/39/3985c4106dbe6874f7e9d8be6eed7f9ec47fc0a8.jpg
https://s6.kh1.co/__image/w=650,h=434,q=100/bb/bbd95f60a55ab8398669efa1152f35d595ee154a.jpg
https://s4.kh1.co/__image/w=650,h=434,q=100/f0/f0652abd67154ed20ad14281468a44ee9d0b7994.jpg
Nget Puthea
Puthea (C)

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ២១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T