អាថ៌កំបាំងព្រះចន្ទកើតច្រែះ ត្រូវបានអ្នកវិទ្យាសាស្ត្របំបែក ដោយផែនដីរបស់យើងជាអ្នកនាំហេតុ

//s4.kh1.co/0f/0f969a93c7562c1d8474c07d295bbb38dc00d912.jpg
បច្ចេកវិទ្យា

 ០៧-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

គេបានប៉ាន់ស្មានថា អុកស៊ីសែនចេញពីផែនដីបានធ្វើដំណើរលើកន្ទុយម៉ាញេទិចនេះ ដើម្បីចូលដល់ឋានព្រះចន្ទ។

អាមេរិក៖ តម្រុយដ៏សំខាន់មួយគឺថា ច្រែះបានប្រមូលផ្ដុំកាន់តែច្រើននៅផ្នែកព្រះចន្ទដែលតែងតែបែរមុខមករកផែនដី ហើយប្រហែលជារឿងនេះអាចមានទំនាក់ទំនងជាមួយភពរបស់យើង។ ផែនដីត្រូវបានព័ទ្ធជុំវិញក្នុងដែនម៉ាញេទិច ហើយខ្យល់ពន្លឺព្រះអាទិត្យបង្កើតកន្ទុយដែនម៉ាញេទិចយ៉ាងវែង នៅពេលប៉ះផែនដី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ព្រះចន្ទបានចូលប៉ះកន្ទុយដែនម៉ាញេទិច រយៈពេល៣ថ្ងៃមុនពេលវាពេញវង់ ហើយវាត្រូវចំណាយពេល៦ថ្ងៃ ដើម្បីឆ្លងកាត់កន្ទុយនេះ ពីម្ខាងចេញទៅម្ខាងទៀត។ ក្នុងអំឡុងពេល៦ថ្ងៃនេះ កន្ទុយម៉ាញេទិចរបស់ផែនដីបានគ្របលើផ្ទៃព្រះចន្ទដោយអេឡិចត្រុង ហើយរឿងចម្លែកៗបានកើតឡើង។

ខ្យល់ព្រះអាទិត្យដែលនាំឲ្យកន្ទុយដែនម៉ាញេទិចរបស់ផែនដីកាន់តែវែង
ខ្យល់ព្រះអាទិត្យដែលនាំឲ្យកន្ទុយដែនម៉ាញេទិចរបស់ផែនដីកាន់តែវែង

យោងតាមអង្គការណាសាបានឲ្យដឹងថា ភាគល្អិតធូលីនៅលើផ្ទៃឋានព្រះចន្ទប្រហែលបានអណ្ដែតពីលើដី ហើយធូលីព្រះចន្ទអាចហោះចូលក្នុងព្យុះធូលី។ គេបានប៉ាន់ស្មានថា អុកស៊ីសែនចេញពីផែនដីបានធ្វើដំណើរលើកន្ទុយម៉ាញេទិចនេះ ដើម្បីចូលដល់ឋានព្រះចន្ទ ដែលជាកន្លែងនាំឲ្យវាធ្វើអន្តរកម្មជាមួយម៉ូលេគុលទឹកនៃឋានព្រះចន្ទ ដើម្បីបង្កើតច្រែះ

ព្រះចន្ទកើតច្រែះដោយសារតែមានអុកស៊ីសែនពីផែនដី តាមរយៈកន្ទុយដែនម៉ាញេទិច
ព្រះចន្ទកើតច្រែះដោយសារតែមានអុកស៊ីសែនពីផែនដី តាមរយៈកន្ទុយដែនម៉ាញេទិច

កន្ទុយម៉ាញេទិចក៏រារាំងខ្យល់ព្រះអាទិត្យស្ទើរតែទាំងអស់ ក្នុងកំឡុងពេលព្រះចន្ទពេញវង់ មានន័យថាព្រះចន្ទត្រូវបានការពារជាបណ្ដោះអាសន្ន ពីសន្ទុះអ៊ីដ្រូសែន ដោយបង្កើតច្រកសម្រាប់បង្កើតច្រែះ។ សម្មតិកម្មនេះគឺថា អេម៉ាទីតនៃព្រះចន្ទត្រូវបានបង្កើតឡើងតាមរយៈការកាត់ស៊ីដែក ពីបរិយាកាសខាងលើនៃផែនដី ដែលត្រូវបានបក់បោកទៅលើផ្ទៃព្រះចន្ទ ដោយខ្យល់ព្រះអាទិត្យ នៅពេលព្រះចន្ទស្ថិតនៅក្រោមកន្ទុយដែនម៉ាញេទិចរបស់ផែនដី។

ប៉ុន្តែសំណួរមួយចំនួននៅតែមិនទាន់បានឆ្លើយ ឧទាហរណ៍ច្រែះភាគច្រើនត្រូវបានរកឃើញតំបន់ព្រះចន្ទដែលជិត ប៉ុន្តែដានច្រែះខ្លះនៃព្រះចន្ទស្ថិតនៅឆ្ងាយ ដែលអុកស៊ីសែនពីផែនដីចូលមិនដល់។ វាក៏នៅមិនទាន់ច្បាស់ថា តើទឹកលើព្រះចន្ទអាចមានទំនាក់ទំនងយ៉ាងណាជាមួយថ្មលើនោះ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T