សូម្បីតែអ្នកវិទ្យាសាស្ត្រក៏មិនជឿទេថា ព្រះចន្ទរបស់យើងកំពុងកើតច្រែះ និងតើវាអាចកើតឡើងបានយ៉ាងដូចម្ដេច?

//s4.kh1.co/f5/f54b9199925591c0a24f1fce507ee7130e40f8fd.jpg
បច្ចេកវិទ្យា

 ០៦-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

មានដុំថ្មដែលមានជាតិដែកជាច្រើននៅលើឋានព្រះចន្ទ ប៉ុន្តែច្រែះត្រូវបានបង្កើត តែនៅពេលដែកត្រូវបានប៉ះជាមួយនឹងអុកស៊ីសែននិងទឹក។

អាមេរិក៖ អ្នកវិទ្យាសាស្ត្រមានប្រតិកម្មដូចគ្នា ដូចអ្វីដែលអ្នកបានគិត នៅពេលឈានមកដល់ការសន្និដ្ឋាននេះ។ វាមិនគួរអាចទៅរួចនោះទេ ក៏ព្រោះតែនៅលើឋានព្រះចន្ទមិនមានអុកស៊ីសែន ដែលជាធាតុមួយក្នុងចំណោមធាតុពីរសំខាន់ ដើម្បីបង្កើតច្រែះ ហើយមួយទៀតគឺជាទឹក។ យានអង្កេតរបស់ឥណ្ឌា Chandrayaan-1 បានធ្វើដំណើរជុំវិញព្រះចន្ទក្នុងឆ្នាំ២០០៨ ដោយប្រមូលទិន្នន័យដែលនាំឲ្យមានការរកឃើញជាច្រើន ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ រួមទាំងការបង្ហាញថា មានម៉ូលេគុលទឹកនៅលើផ្ទៃរបស់ព្រះចន្ទផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការអង្កេតនេះក៏មានបំពាក់ឧបករណ៍មួយ ដែលបង្កើតឡើងដោយអង្គការណាសា ដែលអាចវិភាគសមាសភាពរ៉ែរបស់ព្រះចន្ទ។ នៅពេលដែលអ្នកស្រាវជ្រាវនៅអង្គការណានិងវិទ្យាស្ថាន Institute of Geophysics and Planetology បានវិភាគទិន្នន័យថ្មីៗនេះ ពួកគេបានស្រឡាំងកាំងក្នុងការរកឃើញតម្រុយនៃអេម៉ាទីត ដែលជាទម្រង់នៃការកាត់ស៊ីដែក ដែលគេស្គាល់ថាជាច្រែះ។

ស្ថានភាពលើឋានព្រះចន្ទមិនអំណោយផល ចំពោះច្រែះ ប៉ុន្តែបែរជាវាបានកើតមានទៅវិញ
ស្ថានភាពលើឋានព្រះចន្ទមិនអំណោយផល ចំពោះច្រែះ ប៉ុន្តែបែរជាវាបានកើតមានទៅវិញ

មានដុំថ្មដែលមានជាតិដែកជាច្រើននៅលើឋានព្រះចន្ទ ប៉ុន្តែច្រែះត្រូវបានបង្កើត តែនៅពេលដែកត្រូវបានប៉ះជាមួយនឹងអុកស៊ីសែននិងទឹក។ លោក Abigail Fraeman អ្នកវិទ្យាសាស្ត្រនៅមន្ទីរពិសោធន៍ Jet Propulsion Laboratory របស់ណាសាបាននិយាយថា៖ «ដំបូងខ្ញុំមិនជឿវាទេ។ វាមិនគួរកើតមាន នៅក្នុងស្ថានភាពដូចឋានព្រះចន្ទនោះទេ។»

មិនត្រឹមតែគ្មានខ្យល់នៅលើឋានព្រះចន្ទប៉ុណ្ណោះទេ ប៉ុន្តែវាពោរពេញទៅដោយអ៊ីដ្រូសែនតាមរយៈខ្យល់របស់ព្រះអាទិត្យ។ ច្រែះត្រូវបានបង្កើត នៅពេលអុកស៊ីសែនដកអេឡិចត្រុងចេញពីដែក ប៉ុន្តែអ៊ីដ្រូសែនបានធ្វើផ្ទុយពីនេះ ដោយបន្ថែមអេឡិចត្រុង ដែលមានន័យថា វាកាន់តែពិបាកសម្រាប់ច្រែះបង្កើតនៅឋានព្រះចន្ទ ដែលសម្បូរទៅដោយអ៊ីដ្រូសែន៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T