អង់គ្លេស៖ ថ្មីៗនេះ និស្សិតម្នាក់មានឈ្មោះថា Oluwageorge Johnson វ័យ២០ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានវិលត្រលប់មកកាន់បន្ទប់ជួលរបស់ខ្លួនវិញ។

លោក Jonhson បានចាកចេញពីបន្ទប់ជួល និងផ្អាកការសិក្សាក្នុងទីក្រុង Nottingham នៅខែមីនា មុនពេលប្រទេសប្រកាសដាក់ក្នុងភាពអាសន្ន ដោយសារវីរុសកូរ៉ូណា។ ហើយសប្ដាហ៍មុននេះ គាត់បានទទួលសារមួយពីខាងបុគ្គលិកបន្ទប់ជួល ដែលបានរៀបរាប់ពីផ្ទះរបស់គាត់ពោរពេញទៅដោយលាមក និងពងសត្វព្រាប ដែលបណ្ដាលឲ្យសម្ភារផ្សេងៗ រួមទាំងសម្លៀកបំពាក់ ស្បែកជើងមានការខូចខាត។

ជាមួយគ្នានេះ បុរសដែលជាបុគ្គលិកខាងបន្ទប់ជួលបានឲ្យដឹងថា គាត់បានតាមដានសំឡេងចម្លែកចេញពីបន្ទប់ ហើយក៏ប្រទះឃើញបន្ទប់ស្ថិតក្នុងស្ថានភាពកខ្វក់តែម្ដង។

លោក Jonhson បាននិយាយដែរថា កូរ៉ូណា បានធ្វើឲ្យឪពុកម្ដាយរបស់គាត់ភ័យព្រួយជាខ្លាំង ដែលបង្ខំឲ្យគាត់ត្រូវវិលត្រលប់ទៅកាន់ស្រុកកំណើតវិញ។ ហើយគាត់ក៏បានភ្លេចបិទបង្អួច អស់រយៈ​ជិត៦ខែមកនេះ។

យ៉ាងណាមិញ លោក Jonhson មានការសោកស្ដាយបន្ដិចបន្ដួចប៉ុណ្ណោះ ចំពោះសម្លៀកបំពាក់និងស្បែកជើងដែលខូចខាត តែគាត់គិតថា វាគឺជាឱកាសមួយដែលគាត់អាចទិញសម្លៀកបំពាក់ថ្មី ក៏ដូចជាស្បែកជើងថ្មីផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

  លោក Jonhson
ទិដ្ឋភាពក្នុងបន្ទប់ជួល
ទិដ្ឋភាពក្នុងបន្ទប់ជួល
ទិដ្ឋភាពក្នុងបន្ទប់ជួល
ទិដ្ឋភាពក្នុងបន្ទប់ជួល
ទិដ្ឋភាពក្នុងបន្ទប់ជួល
ទិដ្ឋភាពក្នុងបន្ទប់ជួល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ