ប្រទេសលីប៊ីបានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ១៩ថ្មីជាង៦០០ករណី

//s6.kh1.co/a4/a460592813623f33eb3a12ab3b96a90d2a02ca50.jpg
សង្គម

 ០៧-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺប្រទេសលីប៊ី បាន​រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ៦៥៥នាក់ បន្ទាប់ពីបានធ្វើតេស្តលើអ្នកសង្ស័យឆ្លងជំងឺប្រមាណ ២,៧៥៦នាក់

ទ្រីប៉ូលី៖ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ មជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងនឹងជំងឺរបស់ប្រទេសលីប៊ី បាន​រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៦៥៥នាក់ បន្ទាប់ពីបានធ្វើតេស្តលើអ្នកសង្ស័យឆ្លងជំងឺប្រមាណ ២,៧៥៦នាក់។ នៅថ្ងៃដដែល ប្រទេសមួយនេះមានអ្នកស្លាប់ចំនួន ១៣នាក់បន្ថែមទៀត ដែលធ្វើឱ្យតួលេខអ្នកស្លាប់សរុបឡើងដល់ ២៨៥នាក់ ក្នុងចំណោមអ្នកឆ្លង​ ១៧,៧៤៩នាក់ និងអ្នកជាសះស្បើយជាង ២,០០០នាក់។ ​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចាប់តាំងពីរកឃើញករណីឆ្លងជំងឺកូវីដ១៩ដំបូងកាលពីខែមីនា អាជ្ញាធរ​ប្រទេសលីប៊ីបានចាត់វិធានការណ៍តឹងរ៉ឹងជាបន្តបន្ទាប់ ដែលរួមមានការប្រកាសបិទព្រំដែន​ បិទសាលារៀន ​បិទវិហារអ៊ីស្លាម ហាមឃាត់ការជួបជុំសាធារណៈ និងការដាក់បម្រាមគោចរផ្សេងៗទៀត ក្នុងគោលបំណងទប់ស្កាត់ការឆ្លងរាលដាល។

គួរជម្រាបដែរថា ស្របពេលដែលករណីឆ្លងនៅប្រទេសលីប៊ីកំពុងកើនឡើង អាជ្ញាធរចិនក៏បានសម្រេចផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្ត​ដល់ប្រទេសរងគ្រោះមួយនេះ  មានដូចជា​ ឧបករណ៍ធ្វើតេស្តចំនួន ៨៣៤ អាវការពារជំងឺសម្រាប់គ្រូពេទ្យចំនួន ៥,០០០ឈុត ម៉ាស N95 ចំំនួន ១៥,០០០ ម៉ាសពេទ្យឬម៉ាស Surgical ចំនួន ១០០,០០០ រួមជាមួយឧបករណ៍ការពារជំងឺមួយចំនួនទៀត៕

បុគ្គលិកសុខាភិបាលបាញ់ថ្នាំសម្លាប់មេរោគ
បុគ្គលិកសុខាភិបាលបាញ់ថ្នាំសម្លាប់មេរោគ
អ្នកស្លាប់ដោយជំងឺកូវីដ១៩ ក្នុងប្រទេសលីប៊ី កើនឡើង​ដល់ ២៨៥នាក់
អ្នកស្លាប់ដោយជំងឺកូវីដ១៩ ក្នុងប្រទេសលីប៊ី កើនឡើង​ដល់ ២៨៥នាក់
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T