ជូនស្រាវីស្គីជាកាដូថ្ងៃកំណើតជារៀងរាល់ឆ្នាំ និងហាមកូនប្រុសមិនឲ្យបើក រហូតដល់ខួបអាយុ២៨ឆ្នាំ រឿងភ្ញាក់ផ្អើលមួយបានកើតឡើង

//s6.kh1.co/e8/e8a06618ec7adde43848b908a2a6eedb6b48dfc5.jpg
សង្គម

 ០៧-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ដោយស្ថិតនៅក្រោមបង្គាប់យ៉ាងតឹងរ៉ឹង គឺមិនត្រូវបើកស្រាទាំងនោះជាដាច់ខាត បុរសនេះបានព្យាយាមមិនធ្វើវា រហូតទទួលបានជោគជ័យ។

អង់គ្លេស៖ បុរសម្នាក់ដែលឪពុកបានឲ្យស្រាវីស្គីអាយុកាល១៨ឆ្នាំ ជាកាដូថ្ងៃកំណើតជារៀងរាល់ឆ្នាំ បានលក់ការសន្សំទុកនូវស្រាទាំងនេះ ដើម្បីទិញផ្ទះមួយខ្នង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Matthew Robson ក្រុង Taunton ប្រទេសអង់គ្លេស បានកើតនៅក្នុងឆ្នាំ១៩៩២ ហើយពេញមួយជីវិតរបស់គាត់ត្រូវបានឪពុកឈ្មោះ Pete ជូនស្រាវីស្គី Macallan ចំនួន២៨ដប តម្លៃប្រហែល៦,៦២០ដុល្លារ។ ការសន្សំទុកនេះឥឡូវមានតម្លៃរហូតដល់ជាង៥២,៩៥៣ដុល្លារ ដែលគាត់បានប្រមូលសម្រាប់លក់។

បុរសអាយុ២៨ឆ្នាំនេះបាននិយាយថា វាប្រហែលជាមិនមែនអំណោយដ៏ល្អបំផុត សម្រាប់ក្មេងប្រុសនោះទេ ប៉ុន្តែដោយមានការបញ្ជាយ៉ាងម៉ឺងម៉ាត់ថា មិនឲ្យបើកវា រហូតដល់ពួកវាមានចំនួនយ៉ាងច្រើន។ លោក Matthew បាននិយាយថា ជារៀងរាល់ឆ្នាំ គាត់បានទទួលវាជាកាដូខួបកំណើត ហើយគាត់គឺនៅក្មេងពេកដើម្បីផឹកវា។

ប៉ុន្តែដោយស្ថិតនៅក្រោមបង្គាប់យ៉ាងតឹងរ៉ឹង គឺមិនត្រូវបើកស្រាទាំងនោះជាដាច់ខាត បុរសនេះបានព្យាយាមមិនធ្វើវា រហូតទទួលបានជោគជ័យ ហើយស្រាទាំងនោះមិនត្រូវបានបើកសូម្បីតែមួយដប។ ការសន្សំនេះត្រូវបានលក់ទៅឲ្យលោក Mark Littler ដែលជាឈ្មួញកណ្ដាលស្រាវីស្គី៕

លោក Matthew Robson និងឪពុក Pete 
លោក Matthew Robson និងឪពុក Pete 
ស្រាវីស្គីដែលបានសន្សំទុកជារៀងរាល់ឆ្នាំ
ស្រាវីស្គីដែលបានសន្សំទុកជារៀងរាល់ឆ្នាំ
ស្រាវីស្គីដែលបានសន្សំទុកជារៀងរាល់ឆ្នាំ
ស្រាវីស្គីដែលបានសន្សំទុកជារៀងរាល់ឆ្នាំ
ស្រាវីស្គីដំបូងគេសម្រាប់ថ្ងៃកំណើតលោក Matthew Robson
ស្រាវីស្គីដំបូងគេសម្រាប់ថ្ងៃកំណើតលោក Matthew Robson
Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T