ចូលខែថ្មីមិនបានប៉ុន្មានផង ជប៉ុនកំពុងជួបទុក្ខថ្មី ដោយសារព្យុះទីហ្វុង

//s6.kh1.co/de/de2ac8e7f409a18b14cef9f5b70396343163d4e8.jpg
សង្គម

 ០៧-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ទីភ្នាក់ងារឧតុនិមជប៉ុនបាននិយាយថា ព្យុះហៃសេនបានចុះខ្សោយបន្តិចហើយ ប៉ុន្តែនៅតែទទូចឲ្យមានការប្រុងប្រយ័ត្នខ្ពស់ សម្រាប់ភ្លៀងធ្លាក់ខ្លាំង ខ្យល់ខ្លាំង រលកខ្ពស់។

ជប៉ុន៖ មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញពីព្យុះទីហ្វុងដ៏មានឥទ្ធិពលមួយ ដែលគេរំពឹងថា នឹងធ្វើឲ្យមានការបាក់ដីនៅភាគនិរតីនៃប្រទេសជប៉ុន នៅថ្ងៃអាទិត្យនេះ។ ព្យុះទីហ្វុងហៃសេនមានកម្លាំងខ្យល់បក់១៩៥គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចកើនឡើងដល់២៤០គីឡូម៉ែត្រក្នុងមួយម៉ោង ដែលស្មើនឹងព្យុះទី៣នៅអាត្លង់ទិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ព្យុះហៃសេនបានវាយប្រហារកោះ Ryukyu នៅឆ្នេរសមុទ្រភាគនិរតីរបស់ប្រទេសជប៉ុន កាលពីថ្ងៃអាទិត្យ ដោយនាំមកនូវខ្យល់បក់ខ្លាំងនិងមានភ្លៀងធ្លាក់យ៉ាងខ្លាំងមកលើតំបន់ ហើយផ្ទះរាប់ពាន់ខ្នងត្រូវបានអគ្គិសនីកាត់ផ្ដាច់។ ទីភ្នាក់ងារឧតុនិមជប៉ុន (JMA) បាននិយាយថា ព្យុះនេះបច្ចុប្បន្នស្ថិតនៅជិតកោះ Amami-Oshima ក្នុងខេត្ត Kagoshima ហើយនឹងធ្វើដំណើរពីខាងជើងឆ្ពោះទៅកាន់ឆ្នេរខាងលិចនៃកោះ Kyushu ចាប់ពីយប់ថ្ងៃអាទិត្យរហូតដល់ព្រឹកថ្ងៃចន្ទ តាមម៉ោងនៅក្នុងស្រុក។

ខ្យល់ព្យុះទីហ្វុងហៃសេនបង្កឲ្យមានរលកធំៗបក់បោក
ខ្យល់ព្យុះទីហ្វុងហៃសេនបង្កឲ្យមានរលកធំៗបក់បោក

ទីភ្នាក់ងារឧតុនិមជប៉ុនបាននិយាយថា ព្យុះហៃសេនបានចុះខ្សោយបន្តិចហើយ ប៉ុន្តែនៅតែទទូចឲ្យមានការប្រុងប្រយ័ត្នខ្ពស់ សម្រាប់ភ្លៀងធ្លាក់ខ្លាំង ខ្យល់ខ្លាំង រលកខ្ពស់។ ព្យុះនេះត្រូវបានគេព្យាករណ៍ថា នឹងនាំទឹកភ្លៀងពី១០០ទៅ១៥០មីលីម៉ែត្រទៅកាន់ប្រទេសជប៉ុនដីគោក និងឧបទ្វីបកូរ៉េ ដែលតំបន់ខ្លះអាចមានភ្លៀងធ្លាក់ជាង២០០មីលីម៉ែត្រ។

ប្រជាជនទៅទិញទំនិញដើម្បីស្ដុកទុក មុនពេលព្យុះមកដល់
ប្រជាជនទៅទិញទំនិញដើម្បីស្ដុកទុក មុនពេលព្យុះមកដល់

នៅក្នុខេត្ត Kagoshima ប្រជាជន២៤៦,២៥១នាក់ត្រូវបានជម្លៀសចេញ នេះបើយោងតាមការផ្សាយរបស់ទូរទស្សន៍សាធារណៈជប៉ុន NHK។ ប្រជាជនចំនួន៣៦,៣៩២នាក់ផ្សេងទៀត ត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេ ក្នុងខេត្ត  Nagasaki មុនព្យុះទីហ្វុងចូលមកដល់។ ផ្ទះសម្បែងជាង២០០,០០០ខ្នងគ្មានអគ្គិសនីប្រើប្រាស់ ក្នុខេត្ត Kagoshima និង៣,៩៣០ខ្នងក្នុងខេត្ត Okinawa។ ជើងហោះហើរជាង៥០០ត្រូវបានលុបចោល នៅភាគខាងត្បូងកោះ Kyushu និងខេត្ត Okinawa កាលពីថ្ងៃអាទិត្យ ខណៈព្យុះហៃសេនបានប៉ះពាល់ដល់បណ្ដាញដឹកជញ្ជូន៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T