ស្ដាប់ Nadech និយាយពាក្យ ទៅកាន់ Yaya ហើយចង់លើសជាតិស្ករ (មានវីដេអូ)

//s6.kh1.co/24/24bcfe789ebaaed996781e846ca18070748d78a2.jpg
តារា & កម្សាន្ដ

 ០៦-កញ្ញា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ក្រោយទាក់ទងគ្នាអស់រយៈពេល ៧ឆ្នាំកន្លងមកនេះ ជីវិតគូស្នេហ៍ Yaya និង Nadech កាន់តេផ្អែមល្ហែម រឹងមាំជាងមុនតែម្ដង។

ថៃ៖ តារាសម្ដេងជួរមុខប្រចាំប្រទេសថៃ Yaya Urassaya និង Nadech Kugimiya អ្នកទាំងពីរបានទាក់ទងគ្នាអស់រយៈពេល ៧ឆ្នាំមកហើយ ដោយគូស្នេហ៍មួយគូនេះ តែងតែបង្ហោះរូបភាព បង្ហាញពីទំនាក់ទំនងស្នេហាយ៉ាងផ្អែមល្ហែមជានិច្ច។ ជាពិសេស មួយរយៈចុងក្រោយនេះ អ្នកទាំងពីរ តែងតែមានសកម្មភាពជាមួយគ្នា ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនច្រណែននឹងគូស្នេហ៍មួយគូនេះស្ទើរតែគ្រប់ពេលតែម្ដង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើពីនេះទៅទៀត ស្នេហាតារាប្រុសស្រីមួយគូនេះ ក៏មានចាស់ទុំដឹងលឺទាំងសងខាង និងឧស្សាហ៍នាំគ្រួសារទាំងសងខាងជួបគ្នាទៀតផង។ ក្នុងនោះដែរ យើងបានឃើញថា Yaya និង Nadech តែងតែបង្ហាញនៅក្ដីស្រលាញ់ចំពោះគ្នាទៅវិញទៅមកកាន់នៅក្នុងគណនី Instagram ផ្ទាល់ខ្លួនជាញឹកញាប់ផងដែរ។ ដោយថ្មីៗនេះ Yaya ក៏បានឡើងកម្មវិធីទូរទស្សន៍មួយ ហើយខណៈពេលកំពុងសម្ភាសន៍ផងដែរ ក៏មានវីដេអូ Nadech និយាយពីអារម្មណ៍ផ្ទាល់ខ្លួនទៅកាន់គូស្នេហ៍យ៉ាងស្វីតដូច្នេះថា៖ 

Hello Baby ស្នាដៃចំអិនអាហាររបស់ Yaya ជារបស់ដែលអស្ចារ្យបំផុតក្នុងជីវិតនេះ ហើយមានអារម្មណ៍ថា សំណាងខ្លាំងណាស់ ព្រោះគ្រប់មុខដែលអូនបានធ្វើ មានការតាំងចិត្ត ហើយនឹងមានក្ដីស្រលាញ់ ជាមួយភាពស្រស់បំព្រង អាចធ្វើឲ្យម្ហូបគ្រប់មុខ ដែលអូនធ្វើឲ្យញ៉ាំគឺ ឆ្ងាញ់គ្រប់មុខតែម្ដង ហើយក៏ចង់អរគុណដល់ Yaya ដែលតែងតែនៅក្បែររហូត ទាំងផ្ដល់លម្លាំងចិត្ត ផ្ដល់អារម្មណ៍ល្អៗចំពោះគ្នា ហើយក៏ចង់ប្រាប់ទៀតថា មានអរម្មណ៍រីករាយយ៉ាងខ្លាំង ដែលបានឲ្យយើងបានមកជួបគ្នា។

សម្ដី Nadech Kugimiya

គួរបញ្ចាក់ផងដែរថា ក្រោយ Yaya Urassaya បានឃើញវីដេអូ និងបានស្ដាប់រាល់ពាក្យសម្ដីដែល Nadech បានពោលពាក្យសរសើរពីស្នាដៃធ្វើម្ហូប និងអារម្មណ៍ល្អៗចំពោះនាងរួចមក យើងឃើញថា តារាស្រីរូបនេះ មានភាពភ្ញាក់ផ្អើល ព្រមទាំងបង្ហាញទឹកមុខយ៉ាងរំភើប និងស្នាមញញឹមសប្បាយរីករាយខ្លាំងតែម្ដង៕

ប្រភពវីដេអូ៖ Yaya Urassaya Cambodia Fanpage

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖​

Yaya Urassaya
Yaya Urassaya
Yaya Urassaya
Yaya Urassaya
Yaya Urassaya
Yaya Urassaya
Yaya Urassaya និង Nadech Kugimiya
Yaya Urassaya និង Nadech Kugimiya
Yaya Urassaya និង Nadech Kugimiya
Yaya Urassaya និង Nadech Kugimiya
Yaya Urassaya និង Nadech Kugimiya
Yaya Urassaya និង Nadech Kugimiya
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T