តោះកាត់ស្ត្រេសចេញ! ឡើងស្រូបខ្យល់អាកាស និងគយគន់ទឹកសមុទ្រពីលើ Skybar ម្តងសាកមើល

//s6.kh1.co/e0/e06b92e393c4309c5a87ca5d9b3f4ed6372f64d8.jpg
សង្គម

 ០៧-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

បើនិយាយពី Skybar គ្រប់គ្នាប្រាកដជានឹកឃើញតែទីតាំងនៅរាជធានីភ្នំពេញទេដែលប្រជុំទៅដោយ Skybar ជាច្រើនកន្លែងនៅតាមបណ្តាអគារពាណិជ្ជកម្ម និងនៅតាមសណ្ឋាគារផ្សេងៗ។

ព្រះសីហនុ៖ បើនិយាយពី Skybar គ្រប់គ្នាប្រាកដជានឹកឃើញតែទីតាំងនៅរាជធានីភ្នំពេញទេដែលប្រជុំទៅដោយ Skybar ជាច្រើនកន្លែងនៅតាមបណ្តាអគារពាណិជ្ជកម្ម និងនៅតាមសណ្ឋាគារផ្សេងៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែថ្ងៃនេះយើងសូមជ្រើសរើសយក Skybar មួយកន្លែងនៅឯខេត្តព្រះសីហនុដើម្បីជាការផ្លាស់ប្តូរបរិយាកាសពីការញ៉ាំអាហារ និងភេសជ្ជៈគយគន់សម្រស់ទីក្រុងភ្នំពេញ ទៅជាការបណ្តែតអារម្មណ៍គយគន់ទឹកសមុទ្រដ៏ខៀវស្អាតពីជាន់ទី១២ របស់សណ្ឋាគារ La Vogue ដែលមានទីតាំងក្បែរនឹងឆ្នេរអូរឈើទាលផ្ទាល់តែម្តង។

លក្ខណៈពិសេសរបស់ Skybar មួយនេះគឺបើកបម្រើអតិថិជនចាប់តាំងពីម៉ោង ១១ថ្ងៃត្រង់ រហូតដល់ម៉ោង ២ រំលងអធ្រាត្រឯណោះ ដែលវាបានក្លាយទៅជាទីកន្លែងដ៏សក្តិសមមួយសម្រាប់អ្នកដែលចូលចិត្តស្តាប់តន្ត្រីកំដរអារម្មណ៍ និងស្រូបយកខ្យល់អាកាសត្រជាក់ៗពីទឹកសមុទ្រ។ ចំណុចពិសេសមួយទៀត នៅខាងលើ Skybar នេះក៏មានអាងហែលទឹកទំហំសមល្មមមួយសម្រាប់អ្នកដែលចូលចិត្ត ហែលទឹកលេង ហើយក៏ជាការរំលេចប្លង់បន្ថែមដ៏ស្រស់ស្អាតផងដែរសម្រាប់អ្នកដែលចូលចិត្តថតរូបទុកជាអនុស្សាវរីយ៕

សូមទស្សនារូបភាពខាងក្រោម៖

La
Vogue Hotel and Skybar<br>
La Vogue Hotel and Skybar
La Vogue Hotel and Skybar
La Vogue Hotel and Skybar
La Vogue Hotel and Skybar
La Vogue Hotel and Skybar
La Vogue Hotel and Skybar
La Vogue Hotel and Skybar
La Vogue Hotel and Skybar
La Vogue Hotel and Skybar
Sam Kimhak
Huy (C)

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T