បូគោតា៖ កាលពីថ្ងៃសុក្រកន្លងទៅនេះ ប្រទេសកូឡុំប៊ីបានបើកឱ្យប្រើប្រាស់ផ្លូវ​ក្រោមរូង​ភ្នំវែងជាងគេបំផុត​ប្រចាំទ្វីបអាមេរិកខាងត្បូង​ ដែលមានឈ្មោះថា Tunel de la Linea បន្ទាប់ពីធ្វើការសាងសង់អស់រយៈពេលជាងមួយទសវត្ស។

ផ្លូវ​ក្រោមរូង​ភ្នំ ដែលមានប្រវែង ៨,៦៥គីឡូម៉ែត្រនេះ ត្រូវបានសាងសង់ឡើងក្នុងគោលបំណងកាត់បន្ថយពេលវេលា​ និងការចំណាយ​ចំពោះដំណើរការដឹកទំនិញនានា។​ ហើយនៅលើគម្រោងនេះទៀតសោធ វាបានចំំណាយអស់ប្រាក់​ប្រហែល ២៧០លានដុល្លារ។

ប្រធានាធិបតីកូឡុំប៊ីលោក អ៊ីវ៉ាន់ ឌុកេ (Ivan Duque) បាននិយាយនៅក្នុងពិធីបើកសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការថា៖ នេះគឺជា​ជោគជ័យនៃការតស៊ូព្យាយាមធ្វើការ និងសុបិន ក៏ដូចជាការសំរេចបំណងប្រាថ្នារបស់កូឡុំប៊ីទាំងមូល៕

ផ្លូវ​ក្រោមរូង​ភ្នំវែងជាងគេបំផុត​ប្រចាំទ្វីបអាមេរិកខាងត្បូង​ Tunel de la Linea
ផ្លូវ​ក្រោមរូង​ភ្នំវែងជាងគេបំផុត​ប្រចាំទ្វីបអាមេរិកខាងត្បូង​ Tunel de la Linea

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]