មន្ត្រីកូរ៉េខាងជើងត្រូវដាក់ទណ្ឌកម្ម ដោយសារតែគ្រោះមហន្តរាយនៃខ្យល់ព្យុះទីហ្វុង

//s4.kh1.co/9a/9ac7e2f313a83b68c974e388fe0928df89e0b72f.jpg
សង្គម

 ០៦-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ការសម្រេចចិត្តត្រូវបានធ្វើឡើង ដើម្បីដាក់ទណ្ឌកម្មធ្ងន់ធ្ងរដល់អ្នកទទួលខុសត្រូវ ចំពោះការស្លាប់និងរងរបួស។

កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើងបានប្តេជ្ញាដាក់ទណ្ឌកម្មលើមន្ត្រីក្នុងតំបន់ ជុំវិញបញ្ហាព្យុះទីហ្វុងដែលបានវាយប្រហារឆ្នេរសមុទ្រភាគខាងកើត កាលពីថ្ងៃពុធ។ កាសែតគណបក្សកម្មករបានស្ដីបន្ទោសអាជ្ញាធរនៅឆ្នេរសមុទ្រទីក្រុងវ៉ុនសាន ចំពោះការមិនបានត្រៀមខ្លួនសម្រាប់ព្យុះមៃសាក់ ហើយបានចោទប្រកាន់ពួកគេថា មានអាកប្បកិរិយាមិនទទួលខុសត្រូវ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពពីកញ្ចក់ទូរទស្សន៍រដ្ឋ  KCTV
រូបភាពពីកញ្ចក់ទូរទស្សន៍រដ្ឋ  KCTV

កាសែតមិនបានបញ្ជាក់ថា មានមនុស្សប៉ុន្មាននាក់បានបាត់ខ្លួន រងបួស ឬស្លាប់នោះទេ ប៉ុន្តែបាននិយាយថា មានមនុស្សស្លាប់និងរងរបួសរាប់សិបនាក់។ វាបានអះអាងថា ក្រុមមន្ត្រីមិនបានធ្វើតាមបទបញ្ជា ដែលផ្ដល់ដោយបក្សកាន់អំណាចនោះទេ។ កាសែត Rodong Sinmun បាននិយាយនៅថ្ងៃសៅរ៍ថា អាជ្ញាធរក្នុងតំបន់វ៉ុនសានត្រូវបានគេណែនាំឲ្យចាត់ចែងគម្រោងភ្លាមៗ ដើម្បីកំណត់ទ្រព្យសម្បត្តិដែលមានហានិភ័យ និងជម្លៀសប្រជាជនទាំងអស់ចេញ។

រូបភាពពីកញ្ចក់ទូរទស្សន៍រដ្ឋ  KCTV
រូបភាពពីកញ្ចក់ទូរទស្សន៍រដ្ឋ KCTV

ការសម្រេចចិត្តត្រូវបានធ្វើឡើង ដើម្បីដាក់ទណ្ឌកម្មធ្ងន់ធ្ងរដល់អ្នកទទួលខុសត្រូវ ចំពោះការស្លាប់និងរងរបួស។ រូបភាពនៅលើកញ្ចក់ទូរទស្សន៍រដ្ឋ KCTV កាលពីដើមសប្ដាហ៍បានបង្ហាញថា ស្ពាននិងជញ្ជាំងបេតុងនៅក្នុងខេត្តកាងវ៉ុនត្រូវបានបំផ្លាញ ដោយទឹកជំនន់ខ្ពស់។ ព្យុះទីហ្វុងមៃសាក់បណ្ដាលឲ្យខូចខាតនៅប្រទេសកូរ៉េខាងជើង ត្រឹមតែមួយសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីព្យុះទីហ្វុងមួយទៀតឈ្មោះបាវីបានវាយប្រហារប្រទេសនេះ។

ជាពិសេស ប្រទេសកូរ៉េខាងជើងងាយរងគ្រោះដោយសារទឹកជំនន់ ក៏ព្រោះតែការបំផ្លិចបំផ្លាញព្រៃឈើលើភ្នំ។ ហេដ្ឋារចនាសម្ព័ន្ធខ្សោយរបស់វាក៏មានន័យថា គ្រោះមហន្តរាយធម្មជាតិបង្កជាបញ្ហាប្រឈមជាក់លាក់មួយ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T