ដល់ក! ម្ចាស់ផ្ទះនិយាយមិនចង់ចេញ ពេលអ្នកជួលផ្ទះផ្ទុកសំរាមគរដូចភ្នំ និងរើចេញទាំងដែលមិនទាន់បង់ប្រាក់ (មានវីដេអូ)

//s6.kh1.co/ef/ef8e40541f7999f86893dce0294290ea2e09fc48.jpg
សង្គម

 ០៦-កញ្ញា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

លោក Dan Baker ជាម្ចាស់ផ្ទះជួលមួយកន្លែង ក្នុងទីក្រុង Swansea មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីឃើញផ្ទះដែលដាក់ជួល ពោរពេញទៅដោយគំនរសំរាម។

អង់គ្លេសលោក Dan Baker ជាម្ចាស់ផ្ទះជួលមួយកន្លែង ក្នុងទីក្រុង Swansea មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីឃើញផ្ទះដែលដាក់ជួល ពោរពេញទៅដោយគំនរសំរាម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមសម្ដីរបស់លោក Dan បានឲ្យដឹងថា អ្នកដែលជួលផ្ទះរបស់លោក បានចាកចេញទៅ ដោយមិនទាន់បានបង់ប្រាក់ថ្លៃជួលនៅឡើយទេ ហើយថែមទាំងចោលសំរាមតាំងពីមាត់ទ្វារផ្ទះ រហូតដល់ក្នុងបន្ទប់គេង និងបន្ទប់ទឹក ពោលគឺពាសពេញផ្ទះតែម្ដង។ សំរាមទាំងអស់នោះ រួមមានដបទឹកសុទ្ធ ប្រអប់អាហារ ផ្លាស្ទិកខ្ចប់អាហារ និងសំបកកញ្ចប់នំជាដើម ដែលបណ្ដាលឲ្យមានកូនកណ្ដុររស់នៅផងដែរ។ ហើយទ្វារ ផ្ទះបាយ និងជណ្ដើរ ក៏មានការខូចខាតយ៉ាងខ្លាំងទៀតផង។

យ៉ាងណាមិញ ចំពោះបញ្ហាផ្ទះសំរាមគរដូចភ្នំនេះ មិនមែនជាលើកទីមួយសម្រាប់លោក Dan ឡើយ ហើយគាត់ក៏បានជួលគេឲ្យទៅបោសសម្អាតផ្ទះឲ្យស្អាតឡើងវិញផងដែរ។ ហើយចំពោះការដាក់ពាក្យប្ដឹងទៅកាន់អ្នកជួល ឬយ៉ាងណា គេមិនទាន់ដឹងច្បាស់នៅឡើយទេ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ទិដ្ឋភាពក្នុងផ្ទះជួលរបស់លោក Dan
ទិដ្ឋភាពក្នុងផ្ទះជួលរបស់លោក Dan
ទិដ្ឋភាពក្នុងផ្ទះជួលរបស់លោក Dan
ទិដ្ឋភាពក្នុងផ្ទះជួលរបស់លោក Dan
ទិដ្ឋភាពក្នុងផ្ទះជួលរបស់លោក Dan
ទិដ្ឋភាពក្នុងផ្ទះជួលរបស់លោក Dan
ទិដ្ឋភាពក្នុងផ្ទះជួលរបស់លោក Dan
ទិដ្ឋភាពក្នុងផ្ទះជួលរបស់លោក Dan
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T