តោះ! មកស្គាល់តារាប្រុសល្បីៗទាំង ៩ រូបដែលបានទៅចូលរួមកម្មវិធីញឹកញាប់ជាងគេក្នុងឆ្នាំ ២០២០ នេះ

//s4.kh1.co/3b/3bd2d59d6a279ff252884f9d51ab7103c11be8cd.jpg
តារា & កម្សាន្ដ

 ០៧-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ងាកមើលស្គាល់មុខតារាប្រុសល្បីៗទាំង ៩ រូបដែលបានទៅចូលរួមកម្មវិធីញឹកញាប់ជាងគេក្នុងឆ្នាំ២០២០​

ថៃ៖ បើតាមប្រភពសារព័ត៌មានថៃបានឲ្យដឹងថា មួយរយៈចុងក្រោយនេះតារាសម្តែងប្រុសៗ ទោះបីជាមានការមមាញឹកខ្លាំងយ៉ាងណាក៏ដោយ ប៉ុន្តែពួកគេទាំង ៩ រូបនៅតែបង្ហាញខ្លួនជានិច្ចនៅក្នុងកម្មវិធីតូចធំ។ តោះចង់ដឹងថាមានតារារូបណាខ្លះ?
១. Weir Sukollawat

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សម្រាប់តារាសម្តែងប្រុសល្បីឈ្មោះ Weir គឺតែងតែចូលរួមកម្មវិធីទាំងគូជាមួយមិត្តស្រី Bella ។ ហើយពេលខ្លះទៀតលោកក៏បានទៅចូលរួមកម្មវិធីម្នាក់ឯងក៏មានដែរ។  

Weir Sukollawat
Weir Sukollawat

២. Mark Prin

រីឯលោក Mark Prin វិញសន្ទុះនៃការគាំទ្រឡើងខ្លាំងមែនទែនក្នុងមួយរយៈពេលចុងក្រោយនេះ បន្ទាប់ពីរឿងរបស់លោក ដែលមានចំណង “My Husband in Law” បានចាក់ផ្សាយ។

Mark Prin
Mark Prin

៣. Nadech Kugimiya

បើនិយាយពីប្រជាប្រិយដ៏ល្បីល្បាញរបស់ Nadech គឺលោកតែងតែមានមុខនៅតាមកម្មវិធីជានិច្ចមិនដែលរំលងឡើយ។​

Nadech Kugimiya
Nadech Kugimiya

៤. Mario Maurer

សម្រាប់តារាប្រុសរូបសង្ហា Mario វិញក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន ទើបធ្វើឲ្យប្រជាប្រិយភាពតារារូបនេះមិនងាយសាបសូន្យ និងតែងតែលេចមុខក្នុងកម្មវិធីជាច្រើនផងដែរ។

Mario Maurer
Mario Maurer

៥. Bright Vachirawit និង Win Metawin

ដោយឡែកសម្រាប់តារាប្រុសសង្ហាទាំងពីររូបនេះវិញគឺលោក Bright និង Win គឺសន្ទុះគាំទ្រ និងទទួលប្រជាប្រិយភាពខ្លាំងទាំងក្នុងប្រទេសថៃ និងបណ្តាប្រទេសផ្សេងៗទៀតផងដែរ។ ហើយនៅក្នុងឆ្នាំនេះផងដែរ តារាសម្តែងទាំងពីររូបនេះតែងតែមានមុខនៅក្នុងកម្មវិធីជាច្រើនផងដែរ។

Bright Vachirawit និង Win Metawin
Bright Vachirawit និង Win Metawin

៦. Mean Phiravich

Mean Phiravich គឺជាតារាសម្តែងដែលកំពុងរះ ដែលទើបចុះកុងត្រាជាមួយប៉ុស្តិ៍លេខ៣ កាលពីថ្មីៗនេះ។

Mean Phiravich
Mean Phiravich

៧. Mew Suppasit និង Gulf Kanawut

ដោយឡែកសម្រាប់តារាប្រុស Mew Suppasit និង Gulf Kanawut ក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងទាំងក្នុងប្រទេសថៃ និងប្រទេសដទៃទៀត។ មិនតែប៉ុណ្ណោះក្នុងឆ្នាំនេះ សង្កេតឃើញថា ពួកគេទាំងពីរបានទៅចូលរួមកម្មវិធីជាច្រើនផងដែរ៕    

Mew Suppasit និង Gulf Kanawut
Mew Suppasit និង Gulf Kanawut
Chhai Dary
CDR (C)

អត្ថបទទាក់ទង

//s9.kh1.co/94/94d1b0a47415d663ea8fc323b9f47238a3e97093.jpg

ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា ខេមបូឌា បើកការតាំងពិព័រណ៍ទេសចរណ៍លើកដំបូង ដើម្បីផ្តល់ជូននូវជើងហោះហើរជាច្រើនក្នុងតម្លៃដ៏អស្ចារ្យ សម្រាប់ជំរុញតម្រូវការទេសចរណ៍ ទូទាំងប្រទេស

 ០១-ឧសភា-២០២៤ 
 ៤ល្ងាច · ១២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T