ល្អមើលទៀតហើយ! ដៃគូចាស់រវាង Toey និង Cheer ចាប់ដៃគូគ្នាសម្តែងរឿងថ្មី ដែលមានចំណងជើងថា....

//s4.kh1.co/06/06fd4e179b0fa643edb76fe99883512eb7cebd54.jpg
តារា & កម្សាន្ដ

 ០៧-កញ្ញា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ដៃគូចាស់រវាង Toey និង Cheer ចាប់ដៃគូគ្នាសម្តែងរឿងថ្មី

ថៃ៖ យោងតាមសារព័ត៌មានកម្សាន្តថៃបានឲ្យដឹងល្ហៀងៗថា តារាសម្តែងប្រុសលោក Toey Pongsakorn និងតារាសម្តែងស្រី Cheer Thikumporn គ្រោងនឹងចាប់ផ្តើមថតរឿងភាគថ្មី ដែលរឿងភាគនេះគឺមានចំណងជើងថា “Buppe Roy Rai” នឹងចាប់ផ្តើមចេញថតនៅខែតុលា​ ឆ្នាំ២០២០ ខាងមុខនេះហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពីថ្មីៗនេះ Toey ក៏បានបង្ហោះរូបភាពទាក់ទិនពីសាច់រឿងនេះនៅលើ Instagram។ ភ្លាមៗនោះស្រាប់តែ Cheer ក៏បានស៊ែរដោយសរសេរថា “រំភើបណាស់”

គួរបញ្ជាក់ផងដែរថា នេះគឺជាលើកទី២ ហើយសម្រាប់តារាសម្តែងប្រុសស្រីទាំងពីររូបនេះ ដែលបានធ្វើការចាប់ដៃគូសម្តែងជាមួយគ្នានៅលើកញ្ចក់ទូរទស្សន៍។ សម្រាប់លើកទី១ ដែលអ្នកទាំងពីរបានសម្តែងជាមួយគ្នាគឺតាំងពីឆ្នាំ២០១៧ មកម្ល៉េះ ដែលរឿងនោះមានចំណងជើងថា “The Cupids Series: Sorn Ruk Kammathep”៕    

សូមទស្សនារូបភាពខាងក្រោម៖ 

Toey Pongsakorn
Toey Pongsakorn
Cheer Thikumporn
Cheer Thikumporn
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T