ព្រោះតែរឿងអាស្រូវធំ! តារាកូរ៉េទាំងនេះ ជាប់បម្រាម មិនអាចបង្ហាញខ្លួនលើប៉ុស្តិ៍ទូរទស្សន៍មួយនេះបាន

//s6.kh1.co/8e/8ee665ee780ac2e8ac2356547916eadf7aad43f1.jpg
តារា & កម្សាន្ដ

 ០៥-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ព្រោះ​តែ​រឿង​អាស្រូវធំពេក​ ​ធ្វើ​ឲ្យប៉ះពាល់​ដល់​ឳកាស​ធ្វើជា​តារារបស់ពួកគេ រហូតតារាស្រីប្រុស​ទាំង​ប៉ុន្មាន​ដួងនេះ​ ត្រូវ​ជាប់​ប​ម្រាម ហាមមិនឲ្យបង្ហាញមុខលើ​ប៉ុស្តិ៍ទូរទស្សន៍នេះថែមទៀតផង។

កម្សាន្ត​៖ យោងតាម ​ការ​រាយ​ការណ៍ ក្នុង​ថ្ងៃ​ទី​៥ ខែ​កញ្ញា​នេះ ស្ថាននីយ៍ទូរទស្សន៍​ KBS បានបង្ហាញ​​បន្ថែម​ អំពីឈ្មោះ​​តារា​ល្បី​ៗ ដែល​ត្រូវបាន​ជាប់បម្រាម ហាម​មិន​ឲ្យ​បង្ហាញវត្តមាន នៅលើ​​កម្ម​វិធីទាំងអស់​របស់ ​KBS ​ បន្តទៅទៀត​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បច្ចុប្បន្ន​តារាស្រី​ប្រុស ដែល​ត្រូវ​បាន​បញ្ចូល​ក្នុ​ងបញ្ជី ​​ហាម​ឃាត់ដាច់​ខាត ​ពី​កម្ម​វិធីទូរទស្សន៍​​ KBS មាន​ដូចជា៖ តារាប្រុសJung Suk Won Kang Sung Uk Kim Byun Ok រួមទាំង​តារាស្រី​​ Han Ji Sun ផងដែរ។

ចំណែក​តារា ​ដែល​បញ្ចូលក្នុង​បញ្ជី​ ហាមឃាត់​ជាបណ្តោះ​អាសន្ន នោះ​មាន​ដូចជា​៖

តារាប្រុស Kang Ji Hwan និង​បុគ្គលិកទូរទស្សន៍​ Robert Holley ដែល​ពួកគេ​ទាំង​២រូប​នេះ ទើប​តែ​ត្រូវ​បាន​គេ​សម្រេច ​​​បញ្ចូលក្នុង​បញ្ជី ហាមឃាត់​​កាលពី ខែ​​សីហា​ កន្លងទៅថ្មីៗនេះ។

គួរបញ្ជាក់​ផងដែរថា ​តារាដែល​មាន​ឈ្មោះ​ ក្នុង​បញ្ជី​ហាម​ឃាត់ខាងលើ​ គឺ​សុទ្ធ​តែធ្លាប់​មាន​រឿង​អាស្រូវ​ធំៗ ​ល្បីទូទាំង​ប្រទេស រួម​ទាំងអ្នក​ខ្លះ ​ត្រូវ​ស្ពាយ​ទោស​ជាប់ខ្លួន ថែម​ទៀត​ផង។

ជាក់​ស្តែង ​ប្រៀប​​ដូចជា ​តារា​សម្តែងប្រុស​ Kang Ji Hwan ត្រូវបានតុលាការ​​កាត់ ​ឲ្យជាប់​ទោស​ចំនួន២ឆ្នាំ និង​៦ខែ ​ពីបទ​ព្យាយាម ​រំលោភបំពានលើរូបរាងកាយ​នារី ​២រូប។

ចំណែកឯតារាប្រុស​ Jung Suk Won ជាប់បទ​ឧក្រិដ្ឋ ប្រើ​ប្រាស់​គ្រឿង​ញៀន​​។ តារាស្រី​ Han Ji Sun ត្រូវបាន​ផាក​ពិន័យ ​ដោយ​សារតែ​វា ​អ្នក​បើ​ក​តាក់ស៊ី និងចុង​ក្រោយ ​តារាប្រុស​ Kim Hyung Ok ក៏ត្រូវបាន​ផាក​ពិន័យ ​ដូចគ្នា​ដែរ​ដោយ​សារតែ ស្រវឹងហើយ​បើ​កបរ៕

Kang Ji Hwan
Kang Ji Hwan
Jung Suk Won
Jung Suk Won
Kang Sung Uk
Kang Sung Uk
Han Ji Sun
Han Ji Sun
Kim Byun Ok
Kim Byun Ok
Robert Holley 
Robert Holley 
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T