ទីបំផុត! អ្នកឆ្លង COVID-19 នៅឥណ្ឌាកើនដល់ «៤លាននាក់» បន្ទាប់ពីកត់ត្រាករណីឆ្លងច្រើនបំផុតក្នុងមួយថ្ងៃ

//s6.kh1.co/d9/d92ff2d84e6db0539ad4ebcf0a68c3cdfff8cde7.jpg
សង្គម

 ០៥-កញ្ញា-២០២០ ២ល្ងាច · ៥ ឆ្នាំមុន

ប្រទេសឥណ្ឌាកាលពីថ្ងៃសុក្រម្សិលមិញ បានកត់ត្រាករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ៨៦,៤៣២ករណី ដែលជាការកើនឡើងខ្ពស់បំផុត ក្នុងរយៈពេលមួយថ្ងៃ...

ឥណ្ឌា៖ ក្រសួងសុខាភិបាលឥណ្ឌាបានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា ប្រទេសឥណ្ឌាកាលពីថ្ងៃសុក្រម្សិលមិញ បានកត់ត្រាករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ៨៦,៤៣២ករណី ដែលជាការកើនឡើងខ្ពស់បំផុត ក្នុងរយៈពេលមួយថ្ងៃ។ នេះបើតាមការដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន CNN

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការធ្វើតេស្ដ
ការធ្វើតេស្ដ

តួលេខកាលពីថ្ងៃសុក្រ បានរុញឲ្យចំនួនករណីឆ្លងក្នុងប្រទេសឥណ្ឌាកើនដល់លាននាក់។ បច្ចុប្បន្ន អ្នកឆ្លងសរុបមានចំនួន ៤,០២៣,១៧៩នាក់ ក្នុងនោះអ្នកស្លាប់មានចំនួន ៦៩,៥៦១នាក់ និងជាង ៣.១លាននាក់ បានជាសះស្បើយ ខណៈអ្នកជំងឺចំនួន ៨៤៦,៣៩៥នាក់ កំពុងព្យាបាល៕

ពលរដ្ឋឥណ្ឌា
ពលរដ្ឋឥណ្ឌា

គួរឲ្យដឹងដែរថា ក្នុងរយៈពេលថ្ងៃជាប់ៗគ្នា ឥណ្ឌាបានកត់ត្រាករណីថ្មីជាង ម៉ឺនករណីជាប្រចាំ ដែលធ្វើឱ្យប្រទេសនេះ ក្លាយជាប្រទេសរងគ្រោះខ្លាំងលំដាប់ទីបីលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក ដែលមានករណីឆ្លងជាង ៦.២លានករណី និងប្រេស៊ីលជាង ៤.០៩លានករណី​។ នេះបើតាមទិន្នន័យ ដែលទទួលបានពី​មជ្ឈមណ្ឌល Johns Hopkins របស់សហរដ្ឋអាមេរិក៕

Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/d1/d147241fed5b25222c214297ab5cb75fbbc461cd.jpeg

សហគមន៍ទេសចរណ៍ត្រពាំងសង្កែ គឺជាគោលដៅអេកូទេសចរណ៍ដ៏មានប្រជាប្រិយភាព និងមានភាពទាក់ទាញ ដែលបានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់ម៉ឺននាក់ ជារៀងរាល់ឆ្នាំ

 ១៤-កក្កដា-២០២៥ 
 ១០ព្រឹក · ១៦ ម៉ោងមុន
//s9.kh1.co/70/70a91e1000f7e98ddddbc64d3362c6382f20e25b.jpg

វត្តអារាម និងសាលារៀននានាក្នុងខេត្តសៀមរាប រៀបចំការវាយគង គោះរគាំង និងទូងស្គរ អបអរសាទរ ការចុះបញ្ជី "បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព" ទៅក្នុងបញ្ជីសម្បត្តិវប្បធម៌ពិភពលោក

 ១៣-កក្កដា-២០២៥ 
 ១០ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T