ឥណ្ឌា៖ ក្រសួងសុខាភិបាលឥណ្ឌាបានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា ប្រទេសឥណ្ឌាកាលពីថ្ងៃសុក្រម្សិលមិញ បានកត់ត្រាករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ៨៦,៤៣២ករណី ដែលជាការកើនឡើងខ្ពស់បំផុត ក្នុងរយៈពេលមួយថ្ងៃ។ នេះបើតាមការដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន CNN ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួលេខកាលពីថ្ងៃសុក្រ បានរុញឲ្យចំនួនករណីឆ្លងក្នុងប្រទេសឥណ្ឌាកើនដល់៤លាននាក់។ បច្ចុប្បន្ន អ្នកឆ្លងសរុបមានចំនួន ៤,០២៣,១៧៩នាក់ ក្នុងនោះអ្នកស្លាប់មានចំនួន ៦៩,៥៦១នាក់ និងជាង ៣.១លាននាក់ បានជាសះស្បើយ ខណៈអ្នកជំងឺចំនួន ៨៤៦,៣៩៥នាក់ កំពុងព្យាបាល៕
គួរឲ្យដឹងដែរថា ក្នុងរយៈពេល៣ថ្ងៃជាប់ៗគ្នា ឥណ្ឌាបានកត់ត្រាករណីថ្មីជាង ៨ម៉ឺនករណីជាប្រចាំ ដែលធ្វើឱ្យប្រទេសនេះ ក្លាយជាប្រទេសរងគ្រោះខ្លាំងលំដាប់ទីបីលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក ដែលមានករណីឆ្លងជាង ៦.២លានករណី និងប្រេស៊ីលជាង ៤.០៩លានករណី។ នេះបើតាមទិន្នន័យ ដែលទទួលបានពីមជ្ឈមណ្ឌល Johns Hopkins របស់សហរដ្ឋអាមេរិក៕