ក្រុមអ្នកការពារសិទ្ធិសត្វម៉ាឡេស៊ី ខឹងជាខ្លាំង និងប្រកាសរកមុខអ្នកលាបពណ៌សុនខឲ្យមើលទៅដូចខ្លា

//s6.kh1.co/da/da877a9f67129ddc3222f755a2fabec6ced7231d.jpg
សង្គម

 ០៥-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ក្រុមអ្នកការពារសិទ្ធិសត្វម៉ាឡេស៊ី ខឹងជាខ្លាំង និងប្រកាសរកមុខអ្នកលាបពណ៌សុខនឲ្យមើលទៅដូចខ្លា...

ម៉ាឡេស៊ី៖ ក្រុមអ្នកការពារសិទ្ធិសត្វក្នុងប្រទេសម៉ាឡេស៊ី មានការខឹងសម្បារ និងកំពុងស្វែងរកមុខអ្នកលាបពណ៌ទឹកក្រូចលាយខ្មៅលើសុនខអនាថាមួយក្បាល​ឲ្យមើលទៅដូចសត្វខ្លា បន្ទាប់ពីប្រទះឃើញវាដើរនៅតាមដងផ្លូវក្នុងទីក្រុង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សមាគមសត្វពាហនៈម៉ាឡេស៊ី បានដាក់ពាក្យបណ្ដឹង​ និងធ្វើការអំពាវនាវដល់សមាជិកសាធារណៈឲ្យផ្ដល់នូវព័ត៌ណាមួយ ដែលអាចកំណត់ទីតាំង និងរកមុខអ្នកលាបពណ៌លើសុនខ។ លើសពីនេះ ខាងសមាគមក៏មានរង្វាន់អាថ៍កំបាំង សម្រាប់ផ្ដល់ជូនចំពោះនរណាម្នាក់ ដែលបានផ្ដល់ព័ត៌មានលម្អិតអំពីរឿងនេះផងដែរ។

ជំុវិញករណីនេះ មានអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន បានខឹងសម្បារ និងអាណិតអាសូរ ដោយព្រួយបារម្ភចំពោះថ្នាំពណ៌ដែលបានលាបលើខ្លួនសត្វ ព្រោះមានសារធាតុគីមីអាចប៉ះពាល់ដល់សុខភាពរបស់វា។

ជាក់ស្ដែង អ្នកប្រើប្រាស់បណ្ដាញសង្គមម្នាក់ ឈ្មោះ Jessie Jye បាននិយាយថា៖

សុនខនេះត្រូវតែងូតទឹកជម្រះខ្លួន និងកោររោមចេញ ដើម្បីកម្ចាត់សារធាតុគីមី៕

សម្ដី អ្នកប្រើប្រាស់បណ្ដាញសង្គម

សូមទស្សនារូភាពខាងក្រោម៖

សុនខ​ដែលគេលាបពណ៌
សុនខ​ដែលគេលាបពណ៌
សុនខ​ដែលគេលាបពណ៌
សុនខ​ដែលគេលាបពណ៌
សុនខ​ដែលគេលាបពណ៌
សុនខ​ដែលគេលាបពណ៌
សុនខ​ដែលគេលាបពណ៌
សុនខ​ដែលគេលាបពណ៌
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T