ទុក្ខផ្ទួនៗ! គ្រោះទឹកជំនន់ប៉ះពាល់ដល់ប្រជាជនជាង ៦.៨ លាននាក់នៅខេត្តហ៊ូណាន ប្រទេសចិនក្នុងឆ្នាំនេះ

//s6.kh1.co/4c/4cb0292403a2d7d929818d147e0d16037ee8b160.jpg
សង្គម

 ០៧-កញ្ញា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

អាជ្ញាធរក្នុងតំបន់បាននិយាយកាលពីថ្ងៃសុក្រថាប្រជាជនសរុបចំនួន ៦,៨៦ លាននាក់ត្រូវបានរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ដែលបង្កឡើងដោយភ្លៀងនៅឆ្នាំនេះនៅក្នុងខេត្តហ៊ូណានភាគកណ្តាលរបស់ប្រទេសចិន

ចិន៖ អាជ្ញាធរក្នុងតំបន់បាននិយាយកាលពីថ្ងៃសុក្រថា ប្រជាជនសរុបចំនួន ៦.៨៦ លាននាក់ត្រូវបានរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ដែលបង្កឡើងដោយភ្លៀងនៅឆ្នាំនេះនៅក្នុងខេត្ត ហ៊ូណានភាគកណ្តាលរបស់ប្រទេសចិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមទីស្នាក់ការកណ្តាលគ្រប់គ្រងគ្រោះទឹកជំនន់និងគ្រោះរាំងស្ងួតខេត្តបានឱ្យដឹងថា ភ្លៀងធ្លាក់នៅខេត្តបានបណ្តាលឱ្យមានមនុស្សស្លាប់ចំនួន ២៤ នាក់។

ផ្ទះចំនួន ២១,៣០០ ខ្នងបានដួលរលំឬខូចខាតធ្ងន់ធ្ងរ ហើយផ្ទៃដីកសិកម្មប្រមាណ ៦២៨,០០០ ហិកតាត្រូវបានខូចខាតដោយសារភ្លៀងធ្លាក់ខ្លាំង។

ស្ថានភាពគ្រោះទឹកជំនន់ក្នុងខេត្តហ៊ូណាន
ស្ថានភាពគ្រោះទឹកជំនន់ក្នុងខេត្តហ៊ូណាន

យោងតាមស្ថិតិផ្លូវការបានឱ្យដឹងថា ការខាតបង់សេដ្ឋកិច្ចដោយផ្ទាល់មានចំនួន ១៤,៦៣ ពាន់លានយ័ន (ប្រមាណ ២.១៤ ពាន់លានដុល្លារអាមេរិក) ។ គិតត្រឹមថ្ងៃពុធខេត្ដហ៊ូណានទទួលរងនូវភ្លៀងធ្លាក់ខ្លាំងចំនួន ២៤ លើកនៅឆ្នាំនេះដោយមានភ្លៀងធ្លាក់ជាប់ៗគ្នាក្នុងកំពស់ទឹកចំនួន ១,២៩៩.៤ មីលីម៉ែត។

យោងតាមនាយកដ្ឋានគ្រប់គ្រងគ្រោះអាសន្នហ៊ូណាន ការស្ថាបនាឡើងវិញបន្ទាប់ពីគ្រោះមហន្តរាយនឹងត្រូវបញ្ចប់នៅចុងខែធ្នូ ឆ្នាំ ២០២០ ហើយប្រជាជនដែលបាត់បង់ផ្ទះសម្បែងដោយសារទឹកជំនន់នឹងរើទៅផ្ទះថ្មីឬកន្លែងស្នាក់នៅដែលមានសុវត្ថិភាពដោយមានជំនួយពីរដ្ឋាភិបាលមុនពេលបុណ្យនិទាឃរដូវនៅពាក់កណ្តាលខែកុម្ភៈ​ ឆ្នាំ ២០២១ ៕

សូមទស្សនារូបភាពខាងក្រោមបន្ថែម៖

ស្ថានភាពគ្រោះទឹកជំនន់ក្នុងខេត្តហ៊ូណាន
ស្ថានភាពគ្រោះទឹកជំនន់ក្នុងខេត្តហ៊ូណាន
ស្ថានភាពគ្រោះទឹកជំនន់ក្នុងខេត្តហ៊ូណាន
ស្ថានភាពគ្រោះទឹកជំនន់ក្នុងខេត្តហ៊ូណាន
ស្ថានភាពគ្រោះទឹកជំនន់ក្នុងខេត្តហ៊ូណាន
ស្ថានភាពគ្រោះទឹកជំនន់ក្នុងខេត្តហ៊ូណាន
ស្ថានភាពគ្រោះទឹកជំនន់ក្នុងខេត្តហ៊ូណាន
ស្ថានភាពគ្រោះទឹកជំនន់ក្នុងខេត្តហ៊ូណាន
ស្ថានភាពគ្រោះទឹកជំនន់ក្នុងខេត្តហ៊ូណាន
ស្ថានភាពគ្រោះទឹកជំនន់ក្នុងខេត្តហ៊ូណាន

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ

Sin Samphors
ព្រះនាង តូច (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T