កម្សត់ម៉្លេះ អតីតសមាជិកក្រុម One Direction សុទ្ធតែមានគូអស់ហើយ នៅឡើយHarry Styles

//s4.kh1.co/62/6289fdb804b8e206bc4ccf15aa2465f88b73b116.jpg
តារា & កម្សាន្ដ

 ០៤-កញ្ញា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

បន្ទាប់ពីការបែកផ្លូវគ្នារវាងសមាជិក One Direction រួចមកឃើញថា សមាជិកនិមួយៗ មានខ្សែជិវិតស្រដៀងៗគ្នា ប៉ុន្តែខុសគេតែ Harry Styles ម្នាក់ប៉ុណ្ណោះដែលនៅតែតែលតោលដូចខ្លែងដាច់ខ្សែរ។

បរទេស៖ ក្រោយពីក្រុមចម្រៀង One Direction បានរំសាយរួចមក សង្កេតឃើញថា សមាជិកនៅក្នុងក្រុម បានបែកបាក់គ្នាអស់ ហើយបានចាប់ផ្តើមជិវិតថ្មីនៅក្នុងក្រុមហ៊ុនផ្សេងៗគ្នាផងដែរ ដោយមិនមានជាប់ទាក់ទងនឹងគ្នាទៀតឡើយ គ្រាន់តែមានឈ្មោះជា អតីតមិត្តរួមក្រុម ប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ប៉ុន្មានឆ្នាំក្រោយពី សមាជិកទាំងអស់ចែកផ្លូវគ្នានោះ ខ្សែជីវិតពួកគេ គឺពិតជាមិនដូចគ្នានោះទេ ដោយអ្នកខ្លះនៅតែមិនទាន់ជួបគូព្រេងច្បាស់លាស់មួយនៅឡើយ ចំណែកអ្នកខ្លះវិញ ក៏បានស្នេហារបៀបច្បាស់លាស់មួយប៉ុន្តែគ្រាន់តែ មិនទាន់រៀបការតែប៉ុណ្ណោះ។

ដោយឡែក ក្នុងពេលនោះវិញអតីតសមាជិករួមក្រុមទាំងអស់មាន ៥នាក់ ដូចជា Liam Payne Zayn Malik  Niall Horan  Louis Tomlinson និង Harry Styles ក្នុងចំណោមពួកគេទាំងអស់ គឺសុទ្ធតែមានទំនាក់ទំនងស្នេហារបៀបច្បាស់ការទៅហើយ ប៉ុន្តែក្នុងនោះមានម្នាក់ ដែលនៅតែដូរសង្សារ ដូចខោអាវនៅឡើយ។

តោះចង់ដឹងថា ក្នុងចំណោមតារាចម្រៀងទាំង៥នោះ តើនរណាម្នាក់ ដែលមិនទាន់មានស្នេហាច្បាស់ការមួយនោះ?

១. Liam Payneនិង Maya Henry

ទោះបីជាស្នេហាមួយគូនេះមានរយៈរៀងខ្លីបន្តិចមែន ដោយទើបតែទាក់ទងគ្នានៅឆ្នាំ២០១៩ ក៏មែនប៉ុន្តែ Liam Payne សារភាពថា សប្បាយចិត្តនឹងជិវិតដែលដើរផ្លូវជាមួយ Maya Henry ផងដែរ។

Liam Payneនិង Maya Henry
Liam Payneនិង Maya Henry

២. Zayn Malikនិង Gigi Hadid

គូស្នេហ៍មួយគូនេះវិញ បានចាប់ផ្តើមទាក់ទងគ្នាក្នុងឆ្នាំ២០១៥ ប៉ុន្តែមិនទាន់បើកចំហរ រហូតដល់បទចម្រៀង Pillowtalk របស់ ​Zayn Malik ចេញមក ទើបតារាប្រុសរូបនេះ ប្រកាសអំពីទំនាក់ទំនងដោយបើកចំហរ ប៉ុន្តែក្នុងឆ្នាំ២០១៨ ពួកគេក៏បានបែកគ្នាវិញ រួចក៏មានសង្សារថ្មីរាងខ្លួន ដោយចិត្តនៅតែមិនដាច់ពីគ្នា ចុងក្រោយ ក៏ត្រលប់មួយជួបគ្នាវិញ ដោយយកកូនមួយទុកជាអនុស្សាវរីយ៍។

 Zayn Malikនិង Gigi Hadid
 Zayn Malikនិង Gigi Hadid

៣.Niall horanនិង Amelia woolley
ឯស្នេហាមួយគូនេះវិញគឺ ទើបតែចាប់ផ្តើមប៉ុន្មានខែប៉ុណ្ណោះ ពោលក្នុងកំឡុងពេល ពិភពលោកកំពុងជួបនឹង វិបត្តិកូវីដ១៩ ក្នុងពេលនេះស្ថិតក្នុងរយៈនេះ ពួកគេទើបតែស្វែងយល់ចិត្តគ្នា ឲ្យបានច្បាស់ជាងនេះទៅទៀត។

https://s4.kh1.co/__image/w=650,h=882,q=100/36/36d45d36f4f14d792b468b699121b514ac2d4272.jpg

៤. Louis Tomlinsonនិង Eleanor Calder

រីឯមួយគូនេះវិញគឺមិនណយឡើយ គឺពួកគេបានយល់ចិត្តគ្នាច្បាស់លាស់ទៅហើយ បន្ទាប់ពីបានទាក់ទងគ្នាតាំងពីឆ្នាំ២០១១និង បែកគ្នាវិញក្នុងឆ្នាំ២០១៥ ប៉ុន្តែភ្លើងស្នេហាចាប់ផ្តើមឆេះវិញក្នុងឆ្នាំ២០១៧ រហូតមកទល់បច្ចុប្បន្ន ទើបធ្វើឲ្យពួកគេស្រលាញ់គ្នាកាន់តែខ្លាំងជាងមុនទៅទៀត។

Eleanor Calderនិង  Louis Tomlinson
Eleanor Calderនិង  Louis Tomlinson

៥. Harry Styles

ក្នុងចំណោមអតីតមិត្តរួមក្រុមទាំងអស់ មានតែ Harry Styles នោះទេ ដែលមានមិត្តស្រីច្រើនជាងគេ ប៉ុន្តែតាំងពីបែកគ្នាជាមួយមិត្តស្រី  Camille Rowe រួចមក រូបគេក៏មិនជាប់ទាក់ទងទៅនឹងតារាស្រីណាម្នាក់ទៀតដែរ ដោយក្នុងពេលនេះ តារាប្រុសរូបនេះ គឺនៅទំនេរនៅឡើយ។

 Harry Styles
 Harry Styles
Ly Rothpanha
P.H

អត្ថបទទាក់ទង

//s9.kh1.co/94/94d1b0a47415d663ea8fc323b9f47238a3e97093.jpg

ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា ខេមបូឌា បើកការតាំងពិព័រណ៍ទេសចរណ៍លើកដំបូង ដើម្បីផ្តល់ជូននូវជើងហោះហើរជាច្រើនក្នុងតម្លៃដ៏អស្ចារ្យ សម្រាប់ជំរុញតម្រូវការទេសចរណ៍ ទូទាំងប្រទេស

 ០១-ឧសភា-២០២៤ 
 ៤ល្ងាច · ១២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T