កងទ័ពជើងទឹកឥណ្ឌានិងរុស្ស៊ី ចាប់ផ្តើមធ្វើសមយុទ្ធប្រចាំឆ្នាំរួមគ្នាមួយ

//s6.kh1.co/ec/ec4320731b67c7013607c391b7f17c044e759ba1.jpg
សង្គម

 ០៤-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

កងទ័ពជើងប្រទេសឥណ្ឌានិងរុស្ស៊ី បាន​ចាប់ផ្តើមធ្វើសមយុទ្ធប្រចាំរួមគ្នាមួយឈ្មោះ អ៊ីនដ្រាន ២០២០ (INDRA 2020) នៅថ្ងៃសុក្រនេះ ​ដែលស្ថិតនៅតំបន់ឈូងសមុទ្របេងហ្គាល់​ មហាសមុទ្រឥណ្

​ម៉ូស្គូ៖ កងទ័ពជើងប្រទេសឥណ្ឌានិងរុស្ស៊ី បាន​ចាប់ផ្តើមធ្វើសមយុទ្ធប្រចាំរួមគ្នាមួយឈ្មោះ អ៊ីនដ្រាន ២០២០ (INDRA 2020) នៅថ្ងៃសុក្រនេះ ​ដែលស្ថិតនៅតំបន់ឈូងសមុទ្របេងហ្គាល់​ មហាសមុទ្រឥណ្ឌា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កំឡុងពេលធ្វើសមយុទ្ធ កងទ័ពជើងទឹករុស្ស៊ី​និងឥណ្ឌា​ នឹងត្រូវហ្វឹកហាត់បង្កើនសមត្ថភាពរបស់ខ្លួន រយៈតាមការធ្វើ​ប្រតិបត្តិការរួមគ្នា ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមខាងសន្តិសុខ ដែលកំពុងលេចឡើងនៅលើដែនសមុទ្រ។ ហើយសមយុទ្ធរវាងប្រទេសទាំងពីរនេះ គឺគ្រោងនឹងដំណើរការរហូតដល់ថ្ងៃសៅរ៍។

ភាគខាងប្រទេសរុស្ស៊ីត្រូវបានគេរំពឹងថា នឹងបញ្ជូននាវាពិឃាត Admiral Vinogradov និងនាវា Admiral Tributs ​ ​ក៏ដូចជានាវាដឹកប្រេង Boris Butoma ដោយរួមជាមួយកងឧទ្ធម្ភាគចក្រជាច្រើនគ្រឿងទៀត។ ចំណែកខាងឥណ្ឌាត្រូវបានគេរំពឹងថា នឹងបញ្ជូននាវាពិឃាត Ranvijay, នាវាចម្បាំង Sahyadri, នាវា Kiltan និងនាវាដឹកប្រេង Shakti ​។

គួរជម្រាបដែរថា សមយុទ្ធប្រចាំឆ្នាំ អ៊ីនដ្រាន រវាងប្រទេសឥណ្ឌានិងរុស្ស៊ី គឺត្រូវបានធ្វើឡើងជាទៀងទាត់ ចាប់តាំងពីឆ្នាំ ២០០៣មក ក្នុងគោលដៅ​បង្កើនកិច្ចសហប្រតិបត្តិការ​យោធា ទាំងកម្លាំងទាហានជើងទឹក ជើងគោក និង ជើងអាកាសរបស់ប្រទេសទាំងពីរ​៕

សមយុទ្ធប្រចាំឆ្នាំ អ៊ីនដ្រាន រវាងប្រទេសឥណ្ឌានិងរុស្ស៊ី គឺត្រូវបានធ្វើឡើងជាទៀងទាត់ ចាប់តាំងពីឆ្នាំ ២០០៣​
សមយុទ្ធប្រចាំឆ្នាំ អ៊ីនដ្រាន រវាងប្រទេសឥណ្ឌានិងរុស្ស៊ី គឺត្រូវបានធ្វើឡើងជាទៀងទាត់ ចាប់តាំងពីឆ្នាំ ២០០៣​
កងម៉ារីនរុស្ស៊ី និងកងកំលាំងពិសេសឥណ្ឌា ធ្វើប្រតិបត្តិការក្នុងសមយុទ្ធ​ជើងទឹក INDRA-2017 
កងម៉ារីនរុស្ស៊ី និងកងកំលាំងពិសេសឥណ្ឌា ធ្វើប្រតិបត្តិការក្នុងសមយុទ្ធ​ជើងទឹក INDRA-2017 
សមយុទ្ធប្រចាំរួមគ្នាមួយឈ្មោះ អ៊ីនដ្រាន ធ្វើឡើងនៅតំបន់ឈូងសមុទ្របេងហ្គាល់​ មហាសមុទ្រឥណ្ឌា
សមយុទ្ធប្រចាំរួមគ្នាមួយឈ្មោះ អ៊ីនដ្រាន ធ្វើឡើងនៅតំបន់ឈូងសមុទ្របេងហ្គាល់​ មហាសមុទ្រឥណ្ឌា
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T