ដូចផ្ទួនៗពេកហើយ! មុននេះបន្តិច មានករណី ប្តីកាប់ប្រពន្ធ រួចចង.ក ខ្លួនឯងតាមក្រោយ

//s4.kh1.co/31/31409150cddc5339debfba1456d46f494b636fb6.jpg
សង្គម

 ០៤-កញ្ញា-២០២០ ២ល្ងាច · ៥ ឆ្នាំមុន

មិនរំលងម៉ោងគ្នា ពេលនេះ មានករណី ប្តីបានកាប់សម្លាប់ប្រពន្ធ រួចចង.ក បញ្ចប់ជីវិតតាមក្រោយ តែសំណាងល្អ ជនរងគ្រោះ ជាប្រពន្ធ ជួយសង្គ្រោះទាន់ពេលវេលា។

តាកែវ៖ ផុតពីរឿងមួយចូលរឿងមួយ ដែលមានរឿងហេតុ នៅភូមិត្រពាំងរំពាក់ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ ដោយមានមន្ដ្រីយោធាម្នាក់ បានធ្វើកាប់សម្លាប់ប្រពន្ធ ដែលអោបជាប់ទ្រូង ចំនួន៤ពូថៅ ធ្វើឲ្យខាងស្រី ជាប្រពន្ធ រងរបួសធ្ងន់ ហើយជនដៃដល់ តែជាស្វាមី រត់ទៅចង.កខ្លួនឯង នៅក្នុងបន្ទប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែសំណាងល្អ ជនរងគ្រោះ ដែលជាប្រពន្ធ ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅមន្ទីរពេទ្យទាន់ពេលវេលា ក៏រួចផុតពីសេចក្តីស្លាប់ ចំណែកជនដៃដល់ ក៏បានស្លាប់ ដោយមិនអាចជួយសង្គ្រោះទាន់ពេលវេលា។ ដោយជនដៃដល់ មានឈ្មោះថា  សែប បូណារ៉ា អាយុ៤៩ឆ្នាំ ហើយមូលហេតុដែលឈានទៅដល់ រឿងនេះ ដោយសារជនដៃដល់ មានចិត្តប្រចណ្ឌប្រពន្ធពេក។

យ៉ាងណាមិញ​ សមត្ថកិច្ច ក៏បានស៊ើបអង្កេត និងវិភាគយ៉ាងច្បាស់ដែរថា ជនដៃដល់ ពិតជាសម្លាប់ខ្លួនឯងមែន ដោយចង.ក នៅក្នុងបន្ទប់ដោយខ្លួនឯង មិនមែនមានអ្នកជនទី៣ សម្លាប់នោះទេ៕

សូមអភ័យទោស ខាងក្រុមការងារខ្មែរឡូត មិនអាចដាក់រូបសាកសពជនដៃដល់ និងភរិយាជាប្រពន្ធ ដែលរបួសធ្ងន់បាននោះទេ ដោយសារតែ​មានសភាពឈាមខ្លាំង និងរូបភាពស្លាប់ បែបចង.ក!!

កន្លែងកើតហេតុ
កន្លែងកើតហេតុ
រូបភាព កាលពួកគេរៀបការ
រូបភាព កាលពួកគេរៀបការ
ជនដៃដល់ ជាភរិយា
ជនដៃដល់ ជាភរិយា
កន្លែងដែលស្វាមី បានសម្លាប់ប្រពន្ធ
កន្លែងដែលស្វាមី បានសម្លាប់ប្រពន្ធ
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T