ចំណុចខ្លាំងអស្ចារ្យដែលនឹកស្មានមិនដល់នៅលើ Galaxy Note 20 | Galaxy Note 20 Ultra ជាមួយនឹងកម្មវិធីប្រូម៉ូសិនដ៏ភ្ញាក់ផ្អើលបំផុតមិនធ្លាប់មាន​ (មានវីដេអូ)​

//s6.kh1.co/ec/ec2ddd42f153cadb41f90dc13cc1add93b13a481.jpg
បច្ចេកវិទ្យា

 ០៤-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

កាន់តែពិសេស រាល់ការទិញ Samsung Galaxy Note 20 ឬ Galaxy Note 20 Ultra ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២០ អតិថិជនទាំងអស់នឹងទទួលបានការថែមជូនគូប៉ុងចាក់ប្រេងឥន្ធៈតម្លៃ ៥០ ដុល្លារ ភ្លាមៗ។

ភ្នំពេញ៖  កាន់តែពិសេស រាល់ការទិញ Samsung Galaxy Note 20Galaxy Note 20 Ultra ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២០ អតិថិជនទាំងអស់នឹងទទួលបានការថែមជូនគូប៉ុងចាក់ប្រេងឥន្ធៈតម្លៃ ៥០ ដុល្លារ ភ្លាមៗ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

និយាយទៅ គឺគ្មានអ្វីដែលត្រូវច្រឡំនោះទេ ក្រឡេកឃើញតែមួយភ្លែតក៏ដឹង និងស្គាល់យ៉ាងច្បាស់ថាជាមហាអំណាចស្មាតហ្វូនប៊ិក Samsung Galaxy Note 20 និង Galaxy Note 20 Ultra ដែរ ព្រោះទាំងកាមេរ៉ា ស៊ុមព័ទ្ធជុំវិញ ពណ៌ កញ្ចក់ស្រោបមុខក្រោយ និងអេក្រង់លើកនេះ ត្រូវបានរចនាឡើងយ៉ាងយកចិត្តទុកដាក់បំផុត ដោយផ្តោតទៅលើការផ្តល់ជូននូវការកម្សាន្តឥតដែនកំណត់ ជម្រុញដល់ការសម្រេចការងារកាន់តែច្រើនដោយភាពច្នៃប្រឌិតខ្ពស់ និងវៃឆ្លាតបំផុត (The Power to Work and Play)។ 

ប្រូម៉ូសិនពិសេស
ប្រូម៉ូសិនពិសេស

ឥឡូវនេះក្រុមហ៊ុន សាមសុង នឹងធ្វើការបង្ហាញជូននូវចំណុចខ្លាំងបំផុត ដែលទាក់អារម្មណ៍ស្អំបេះដូងអ្នកនិយមប្រើប្រាស់ស៊េរី Note ទាំងអស់ ដែលផ្តល់នូវភាពអស្ចារ្យសម្រាប់ការងារ និងការកម្សាន្តជាមួយនឹងលក្ខណៈពិសេសដូចជា៖

* ភាពអស្ចារ្យសម្រាប់ការងារជាមួយកម្មវិធី Samsung Note (The Power to Work)

ជាមួយនឹងកម្មវិធី Samsung Note ដែលមាននៅលើ Galaxy Note 20 /Note 20 Ultra ពិតជាផ្តល់ឲ្យលោកអ្នកនូវភាពងាយស្រួលសម្រាប់ការងារប្រចាំថ្ងៃ។

- ប៊ិកវេទមន្ត S-Pen ៖ ត្រូវបានរចនា និងអភិវឌ្ឍឡើងកាន់តែប្រសើរ និងវៃឆ្លាតជាងមុន កាន់តែស្និទ្ធជាងមុន កាន់តែរអិលរលូនជាងមុន និងកាន់តែមានអារម្មណ៍ដូចកាន់ប៊ិកសរសេរពិតៗតែម្តង។

- Microsoft PPT Conversion (PDF, PPT, WORD…) ៖ លោកអ្នកអាចធ្វើការបំលែង ឬ Save file ជាប្រភេទ PDF, Power Point ឬ Microsoft Word ដែល file ទាំងអស់នេះគឺសុទ្ធតែ file ដែលលោអ្នកត្រូវការប្រើសម្រាប់ការងារប្រចាំថ្ងៃ និងការសិក្សាស្រាវជ្រាវផ្សេងៗបានយ៉ាងងាយស្រួលបំផុត។ ហើយអ្វីដែលកាន់តែពិសេសនោះគឺ លោកអ្នកក៏អាចសរសេរបន្ថែម ឬក៏លុបនៅលើ PDF File បានផងដែរ។

-Audio Bookmark៖ ធ្វើឲ្យការកត់ត្រារបស់លោកអ្នកកាន់តែប្រសើរជាងមុន ដោយគ្រាន់តែជ្រើសរើសមុខងារថតសំឡេងនៅពេលដែលអ្នកកំពុងសរសេរ។

- Link to Windows៖ លោកអ្នកក៏អាចធ្វើការភ្ជាប់កម្មវិធីក្នុងទូរស័ព្ទដៃ (Mobile Apps) ទៅកាន់កុំព្យូទ័របានយ៉ាងងាយស្រួល និងរហ័សបំផុត។

- Auto Straighten ៖ ជាមួយនឹងបច្ចេកវិទ្យា AI នឹងធ្វើការតម្រង់ កែតម្រូវ អ្វីដែលលោកអ្នកបានធ្វើការកត់ចំណាំនោះឱ្យមានភាពស្អាត ត្រង់ មានរបៀបរៀបរយ និងងាយស្រួលអានជាងមុន។ 

Samsung Galaxy Note 20 
Samsung Galaxy Note 20 

* ភាពអស្ចារ្យសម្រាប់ការកម្សាន្តឥតដែនកំណត់ (The Power to Play)

- ជាមួយនឹងបច្ចេកវិទ្យា Studio Quality Sound Recording លោកអ្នកអាចភ្ជាប់ Galaxy Bud Live តាម Bluetooth ធ្វើជា Mic ដើម្បីថតសំឡេងពីចម្ងាយបានយ៉ាងច្បាស់ និងរលូនទៀតផង។ អ្នកអាជីពសុំខ្មាស។

- លោកអ្នកអាចថតវីដេអូ ឬ Vlog បានដូចអ្នកអាជីពជាមួយនឹង Pro Video Mode ក្នុងកម្រិត 8K 24fps (UHD 7680 X 4320) ជាមួយនឹង Natural motion blur ដោយផ្តល់នូវគុណភាពរូបភាពច្បាស់ខ្លាំង ប្លែក និងទាក់ទាញជាទីបំផុត។ 

- អ្វីដែលកាន់តែពិសេសអស្ចារ្យដែលមានតែមួយគ្មានពីរនោះគឺ វីដេអូ កម្រិត 8K អាច snap ចាប់យកឈុតណាមួយក្នុងវីដេអូដែលអ្នកពេញចិត្ត ឬចង់បាន ហើយបំលែងទៅជារូបភាពក្នុងកម្រិត 33 MP បានថែមទៀតផង។ 

* មានបំពាក់ស៊ីមអេឡិចត្រូនិច (e-Sim)

- មានជម្រើសច្រើនសម្រាប់អ្នកប្រើប្រាស់។  លោកអ្នកអាចប្រើ Nano SIM Card ទាំង 2 ក៏បាន ឬប្រើ Nano SIM 1 + e-SIM ដោយអាចឱ្យយើងបន្ថែមមេម៉ូរីបានផងដែរ)។ ដូច្នេះមិនចាំបាច់ចំណាយពេលកាត់ SIM និងញាត់ SIM ចេញចូលច្រើនដែលនាំឱ្យខាតពេល ឬគួរឱ្យធុញទ្រាន់នោះទេ។

Samsung  Galaxy Note 20 Ultra
Samsung  Galaxy Note 20 Ultra

អ្វីដែលលើកមកបង្ហាញខាងលើនេះ គឺគ្រាន់តែចំណុចពិសេសខ្លះៗមួយចំនួនប៉ុណ្ណោះ ហើយក៏អាចសន្មតបានថា លោកអ្នកជាប់ចិត្តលង់ស្រឡាញ់ និងចង់ប្រើបាត់ទៅហើយ។ ក្រុមហ៊ុន សាមសុង នឹងធ្វើការលើកយកចំណុចពិសេសអស្ចារ្យបន្ថែមទៀតមកបង្ហាញ នៅពេលក្រោយទៀត តែបើទ្រាំមិនបានទេ ប្រញាប់ទៅជាវដើម្បីទទួលយកបទពិសោធន៍ផ្ទាល់ភ្លាមទៅណ៎ា ទាន់មានប្រូម៉ូសិន។ 

Samsung Galaxy Note 20 | Galaxy Note 20 Ultra ស្តែងចេញពីភាពអស្ចារ្យសម្រាប់ការងារ និងកាន់តែអស្ចារ្យបំផុតសម្រាប់ការកម្សាន្ត។ 

Samsung Galaxy Note 20  និង Galaxy Note 20 Ultra
Samsung Galaxy Note 20  និង Galaxy Note 20 Ultra

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចអញ្ជើញទៅប៉ះផ្ទាល់ ឬធ្វើការសាកសួរនៅតាមហាងដេប៉ូចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏ធ្វើការទំនាក់ទំនងសេវាបម្រើអតិថិជនតាមរយៈលេខទូរស័ព្ទឥតគិតថ្លៃ៖ 1800-203232៕ 

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T