គ្រាន់តែម្ចាស់បង្ហាញមេដៃដាក់ភ្លាម ស្រាប់តែសុនខមួយក្បាលនេះ ញញឹមចេញធ្មេញដាក់ភ្លែត (មានវីដេអូ)

//s6.kh1.co/75/753dbb0b5e7b3796234c49e0466010a195c040d5.jpg
សង្គម

 ០៤-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

សុនខមួយក្បាល មានឈ្មោះថា Buddy វ័យ៦ឆ្នាំ ជាប្រភេទពូជ Bichon Frise ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីវីដេអូដែលបង្ហាញពីវាញញឹមចេញធ្មេញ ត្រូវបានបង្ហោះចែកចាយទៅលើបណ្ដាញសង្គម។

អង់គ្លេស៖ ថ្មីៗនះ សុនខមួយក្បាល មានឈ្មោះថា Buddy វ័យ៦ឆ្នាំ ជាប្រភេទពូជ Bichon Frise ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីវីដេអូដែលបង្ហាញពីវាញញឹមចេញធ្មេញ ត្រូវបានបង្ហោះចែកចាយទៅលើបណ្ដាញសង្គម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមវីដេអូឃ្លីបខ្លីមួយបង្ហាញឲ្យឃើញថា នៅពេលដែលបុរសជាម្ចាស់ហៅឈ្មោះរបស់វា ដើម្បីឲ្យវាងាកមកចាប់អារម្មណ៍ និងបង្ហាញមេដៃទាំងពីរទៅកាន់វា ហើយភ្លាមៗនោះ វាក៏ស្រាប់តែបញ្ចេញនូវស្នាមញញឹមចេញធ្មេញតែម្ដង។ ឃើញដូច្នេះ ម្ចាស់របស់វា រួមទាំងសមាជិកគ្រួសារដែលកំពុងអង្គុយលេងក្នុងសួនច្បារផ្ទះ ផ្ទុះសំណើចយ៉ាងខ្លាំងផងដែរ។

យ៉ាងណាមិញ នាង Kelly ដែលត្រូវជាម្ចាស់របស់សុនខដែរ បានឲ្យដឹងថា សុនខទូទៅ តែងតែបញ្ចេញធ្មេញ នៅពេលដែលវាមានអារម្មណ៍មិនស្រួល ឬបញ្ហាអ្វីមួយ ប៉ុន្ដែពេលខ្លះ វាក៏អាចជាសញ្ញានៃការលេងសើច និងរំភើបផងដែរ។ ហើយចំពោះសុនខរបស់នាងផ្ទាល់ តែងតែបង្ហាញនូវស្នាមញញឹមចេញធ្មេញជានិច្ច ដែលនាងចាប់ទុកថា វាគឺជាការឆ្លើយតបវិជ្ជមាន៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

សុនខ Buddy
សុនខ Buddy
សុនខ Buddy កំពុងញញឹមចេញធ្មេញ
សុនខ Buddy កំពុងញញឹមចេញធ្មេញ
សុនខ Buddy កំពុងញញឹមចេញធ្មេញ
សុនខ Buddy កំពុងញញឹមចេញធ្មេញ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T