ពរពោះជិតគ្រប់ខែ តូតា ថតរូបបញ្ចេញពោះយ៉ាងស៊ិចស៊ី

//s4.kh1.co/9a/9a3bb1660a009d435ccfeb75409ef5268e101cce.jpg
តារា & កម្សាន្ដ

 ០៤-កញ្ញា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

បន្ទាប់ពីមានផ្ទៃពោះជិតគ្រប់ខែ មួយរយៈនេះ អ្នកនាង ម៉ាក សែនសូនីតា កាន់តែលេងស្ទាយ៍តុបតែងខ្លួន បែបឃ្យូតៗ លេចធ្លោស្ទើរតែគ្ររប់ពេល។

ភ្នំពេញ៖ ក្រោយរៀបការ ជិតមួយឆ្នាំកន្លងមកនេះ បច្ចុប្បន្ន តារាសម្ដែងស្រី អ្នកនាង ម៉ាក សែនសូនីតា ក៏កំពុងពរពោះកូនដំបូងក្នុងផ្ទៃជិតគ្រប់ខែ លើសពីនេះទៅទៀត ស្របពេលដែលមានទម្ងន់កូនដំបូង នាងតែងតែទទួលបានការយកចិត្តទុកដាក់ និងថ្នាក់ថ្នមពីស្វាមីជានិច្ចតែម្ដង។ មិនតែប៉ុណោះ ជីវិតគ្រួសារតារាស្រីរូបនេះ ក៏កាន់តែមានសុភមង្គលជាងពេលមុនៗ ខណៈកំពុងរងចាំថ្ងៃសម្រាលទទួលសមាជិកថ្មីផងនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម្យ៉ាងវិញទៀត បើងាកមកមើលរូបសម្ផស្សពេលកំពុងពរពោះជិតគ្រប់ខែរបស់ អ្នកកនាង ម៉ាក សែនសូនីតា វិញ ឃើញថា តារារូបនេះ នៅតែមានរូបសម្រស់ស្រស់ស្អាតដដែល បើទោះបី កាន់តែឡើងគីឡូក៏ពិតមែន។  ក្នុងនោះដែរ មួយរយៈពេលចុងក្រោយនេះ​ យើងសង្កេតឃើញថា អ្នកម៉ាក់សម័យថ្មីរូបនេះ និយមតុបតែងខ្លួន ជាមួយឈុតសម្លៀកបំពាក់បែបឃ្យូតៗ ទាន់សម័យ មើលទៅលេចធ្លោខ្លាំងតែម្ដង។ 

ក្រៅពីពូកែតុបតែងខ្លួនហើយ ថ្មីៗនេះ តារាស្រីរូបនេះ បានទៅថតរូបទុកជាអនុស្សាវរីយ៍ ពេលខណៈពេលកាន់តែកៀកថ្ងៃសម្រាលកូនផងនោះ នាងបានជ្រើសរើសឈុតយ៉ាងស៊ីវិល័យ បង្ហាញភាពស៊ិចស៊ី និងបញ្ចេញពរធំផងដែរ។ ដោយរូបភាពថ្មីជាច្រើនសន្លឹកនោះ នាងបានផាត់មុខ និងរៀបចំខ្លួនបានយ៉ាងស្រស់សោភា ព្រមទាំងបង្ហាញនៅស្នាមញញឹមយ៉ាងស្រស់ស្រាយតែម្ដង។

តួយ៉ាង បន្ទាប់ពីបង្ហោះរូបភាពថ្មីមិនបានប៉ុន្មានផង ក៏មានអ្នកគាំទ្រជាច្រើនរូប បានពោលពាក្យសរសើរទៅកាន់តារាស្រីរូបនេះពេញៗមាត់ស្ទើរតែគ្រប់គ្នាផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

   អ្នកកនាង ម៉ាក សែនសូនីតា
   អ្នកកនាង ម៉ាក សែនសូនីតា
   អ្នកកនាង ម៉ាក សែនសូនីតា
   អ្នកកនាង ម៉ាក សែនសូនីតា
   អ្នកកនាង ម៉ាក សែនសូនីតា
   អ្នកកនាង ម៉ាក សែនសូនីតា
   អ្នកកនាង ម៉ាក សែនសូនីតា
   អ្នកកនាង ម៉ាក សែនសូនីតា
   អ្នកកនាង ម៉ាក សែនសូនីតា
   អ្នកកនាង ម៉ាក សែនសូនីតា
   អ្នកកនាង ម៉ាក សែនសូនីតា
   អ្នកកនាង ម៉ាក សែនសូនីតា
   អ្នកកនាង ម៉ាក សែនសូនីតា
   អ្នកកនាង ម៉ាក សែនសូនីតា
   អ្នកកនាង ម៉ាក សែនសូនីតា
   អ្នកកនាង ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T