ស្គាល់អត្តសញ្ញាណ ជនរងគ្រោះ ដែលជនដៃដល់ ជាសង្សារ បានអារ.កសម្លាប់ ល្ងាចមិញ ជាអ្នកលក់ឡេ ក្នុងហ្វេសប៊ុក

//s4.kh1.co/0d/0d00c5df61bb31517ec5756570de27ff807d977b.jpg
សង្គម

 ០៣-កញ្ញា-២០២០ ៩ល្ងាច · ៤ ឆ្នាំមុន

ជារឿងគួរឲ្យនឹកស្មានមិនដល់ ដែលជនដៃដល់ ជាសង្សារបាន អារក.សម្លាប់ ដោយមិនញញើតដៃ យ៉ាងដូច្នេះ កាលពីល្ងាច ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០។

ភ្នំពេញ៖ ជារឿងដ៏គួរឲ្យរន្ធត់ចិត្តបំផុត ដែលមានរឿងហេតុ ឈ្លោះគ្នា ក្នុងវង់ផឹកស៊ី បង្កឲ្យមានស្ដ្រីរងគ្រោះម្នាក់ ត្រូវបាត់បង់ជីវិត ព្រោះតែសង្សារអារ.កសម្លាប់ នៅល្ងាចថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ ក្នុងបុរី លឹម ឈាងហាក់ ចំការដូង ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំពោះជនរងគ្រោះ ដែលជានារី មានឈ្មោះ វង្ស ម៉ាលីនដា អាយុ២៧ឆ្នាំ មានស្រុកកំណើតនៅតំបន់អ្នកលឿង ខេត្តព្រៃវែង ជាអ្នកលក់ឡេ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក និងជនដៃដល់ ជាសង្សារ ដែលអារ.ក សម្លាប់នាង មានឈ្មោះថា  ឯកឌៀវ វន្ថា អាយុ៤៧ឆ្នាំ ស្នាក់នៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្នុងនោះ ក្រោយពីដឹង ជនរងគ្រោះបានស្លាប់ដោយសារតែស្នាដៃខ្លួនរួច ជនដៃដល់ ដែលជាសង្សារ ក៏ចាក់សម្លាប់ខ្លួនតាមក្រោយ តែមិនបានសម្រេច ហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ 

យ៉ាងណាមិញ មូលហេតុនៃការអារ.កសម្លាប់នេះ អាចមកពីភ្លើងប្រច័ណ្ឌផងដែរ ដែលខាងស្រី ជាសង្សារមានសម្រស់ស្រស់ស្អាត ទើបធ្វើឲ្យខាងប្រុស កើតចិត្តប្រច័ណ្ឌខាងស្រី។  តែសមត្ថកិច្ច នឹងបន្តស៊ើបអង្កេតរឿងក្តីនេះ បន្តទៀត និងកំពុងធ្វើកោសល្យវិច្ច័យទៅលើសាកសពជនរងគ្រោះ ផងដែរ៕

សូមអភ័យទោស ខាងក្រុមការងារខ្មែរឡូត មិនអាចដាក់រូបសាកសពជនរងគ្រោះ និងជនដៃដល់ ដែលរបួសធ្ងន់បាននោះទេ ដោយសារតែ​មានសភាពឈាមខ្លាំង!!

កន្លែងកើតហេតុ
កន្លែងកើតហេតុ
នារីជនរងគ្រោះ
នារីជនរងគ្រោះ
នារីជនរងគ្រោះ
នារីជនរងគ្រោះ
នារីជនរងគ្រោះ
នារីជនរងគ្រោះ
នារីជនរងគ្រោះ
នារីជនរងគ្រោះ
នារីជនរងគ្រោះ
នារីជនរងគ្រោះ
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T