គំនិត​ខុស​ ពេល​ដែល​ប្រើ​គ្រឿងសម្អាង របស់​សុភាពនារី​គ្រប់​រូប

//s4.kh1.co/01/0139264efaecce4cb75618622e439fdccb3e461b.jpg
យល់ដឹង

 ២៨-មិថុនា-២០២៣ ១១ព្រឹក · ១០ ខែមុន

សម្រាប់​សុភាព​នារី​ដែល​ទម្លាប់​ប្រើប្រាស់ក្រណាត់សើមមក​លាង​សម្អាតគ្រឿង​សម្អាង​តែមួយ​មុខ​ដោយ​មិនបើ​toner ឬលាងហ្វូម​សម្អាតបន្ថែម​ទេវា​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្បែក​មុខ​ខ្លាំងណាស់ ព្រោះ​ធ្វើ​បែបនេះ​មិនអាច​លាង​សម្អាត​គ្រឿងសម្អាងចេញ​អស់​នោះទេ​។

សម្រស់​៖ សម្រាប់​មនុស្ស​ស្រី​សុខភាពស្បែក​មុខ​គឺពិត​ជា​រឿងដែលសំខាន់​ខ្លាំង​ណាស់ ព្រោះ​ប្រសិនបើ​អ្នក​មាន​ស្បែក​មុខ​ស ភ្លឺ រលោង​ នោះអារម្មណ៍​អ្នក​ក៏ល្អ ស្រសថ្លា​ និង​មាននៅទំនុក​ចិត្ត​ទៅតាម​នោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះហើយ អ្នក​គួរ​តែមាន​នៅ ​ការប្រុង​ប្រយ័ត្ន​ ក្នុង​ការ​ប្រើ​ប្រាស់ ​ផលិត​គ្រឿងសម្អាង ព្រោះថា ​ទម្លាប់​ទាំងនោះ​​​ ប្រសិនបើអ្នក​មិន​មាន ​ការ​ចាប់អារម្មណ៍​ទេនោះ វា​នឹង​អាចធ្វើ​ឲ្យមានបញ្ហា ​ប៉ះពាល់​ដល់ស្បែក​មុខ ​អ្នក​ដោយមិនដឹងខ្លួន​បាន​។

ជឿជាក់​ថា​មនុស្សស្រី​ មួយ​ចំនួនប្រាកដជា ​​មិនបាន​ចាប់​អារម្មណ៍​ ជាមួយ​នឹង​ទម្លាប់ថែរក្សា ស្បែក​មុខរបស់ ​​ខ្លួន​ឯងនោះទេ រហូត​ពេលខ្លះ ធ្វើ​ឲ្យ​សុខភាព​ស្បែក​ ប្រែ​ទៅមាន​បញ្ហា​ទៅវិញ។ ដូច្នេះមក​ស្វែងយល់ ​ពី​ចំណុច​ខុស​ឆ្គង​ ក្នុងការ​ថែរក្សា​សម្ភស្ស​ របស់​​សុភាពនារី តាម​ចំណុច​ខាងក្រោម បើ​មានទម្លាប់​ណា​មួយ ​កំពុងតែអនុវត្តន៍ គួរ​តែ​កែប្រែភ្លាមៗ​ផងដែរ​៕

១. ប្រើ​កន្សែង​សើម​ដើម្បី​លាង​គ្រឿងសម្អាង​

រូបតំណាង
រូបតំណាង

យោងទៅតាមBrightSide បាន​លើកឡើង​ថា ​ការ​ដែល​ប្រើប្រាស់​​ ក្រណាត់សើម ដើម្បីជូតគ្រឿងសម្អាង គឺអាច​ជា​វិធីមួយ​ដែល​ ​ងាយស្រួល។ តែ​ទោះជា យ៉ាងណាក៏ដោយ ក៏សុភាព​នារីគ្រប់​រូប​ មិនគួរប្រើប្រាស់ ​ញឹកញាប់នោះដែរ ព្រោះថា ផលិតផលនេះត្រូវបាន ផលិតមក​ដើម្បី ជូតសម្អាត​សម្ភារៈ ដែល​ប្រលាក់​ ឬជូត​ដៃ ប្រសិនបើ​យើងយក​មក ​ជូត​មុខ​វាអាច​ បណ្តាលឱ្យរលាកស្បែក ស្បែក​ឡើ​ងជា​ស្ងួតជាដើម​។ លើសពី​នេះ​ទៀត ​ក្រណាត់សើម​ដែល​ប្រើ ​សម្រាប់​ជូត​​គ្រឿង​សម្អាង ទូទៅក៏មិន​អាច​ ជូតសម្អាតភាពកខ្វក់ ទាំងអស់ចេញពី ស្បែកមុខយើង បានទាំងស្រុង​ដែរ​។

២. ប្រើ​ប្រាស់​តែ​សេរ៉ូមមួយ​មុខ​

រូបតំណាង
រូបតំណាង

សេរ៉ូមគួរប្រើ មុនពេលប្រើmoisturizer នៅពេលល្ងាច។  ព្រោះ​វាអាច​ជួយ ស្រូបយក សារធាតុចិញ្ចឹមចាំបាច់ មក​ដល់​ស្បែកមុខ។

៣. ជ្រើស​រើសប៉ុង​លាបដែល​ស្ងួត​

រូបតំណាង
រូបតំណាង

ប្រសិនបើអ្នក​​ប្រើ​ប្រាស់ ​ប៉ុងលាបម្សៅទ្រនាប​ស្ងួត អ្នកគួរតែ ប្រើ​ប្រាស់ផលិត​ផល​ដែល​ ជួយ​ឲ្យ​ស្បែក ​មាន​សំណើម​ជាមុនសិន ​មុននឹង​ប្រើម្សៅទ្រនាប់។ ព្រោះ​នៅពេល​ដែល ​មុខ​យើង​ស្ងួត​ហើយ ស្រាប់​តែ​​ប្រើ​ម្សៅទ្រនាប់ និង​ផលិត​ផល​ផ្សេង ដែល​ធ្វើ​ឲ្យស្បែក​មុខ​យើង​ កាន់តែស្ងួត​ទៀត​នោះ​ វា​នឹង​ធ្វើ​ឲ្យ​ការ​make up យើង​មិន​ល្អ ហើយ​សាច់​ម្សៅ​ក៏មិនអាច ជ្រាប​ចូល​ស្បែក​មុខ​ស្មើគ្នា​ស្អាត ដែរ។ លើសពី​នេះ​ ប្រសិន​បើអ្នក​ទម្លាប់ ​ធ្វើ​បែបនេះ​ដដែលៗ ​វាក៏​អាច​ប៉ះពាល់​ដល់​ស្បែក​មុខ​យើង ប្រែជា​​ឡើង​ស្ងួតខ្លាំង នឹង​អាច​នាំ​ឲ្យ ​ឡើង​ក្រហម​ផងដែរ។ ​

៤. លាង​សម្អាត​មុខ​តែមួយ​មុខ​នៅ​ពេល​យប់​

រូបតំណាង
រូបតំណាង

អ្នក​អាច​លាងសម្អាត មុខនៅពេលព្រឹក ដើម្បីសម្អាត​ជាតិ​ខ្លាញ់ និងប្រេងដែល​មាន ​នៅ​លើ​មុខ​អ្នក បន្ទាប់​ពីក្រោកពីគេង។

៥.​ ប្រើ​ប្រាស់​ម៉ាស​បិទមុខ​នៅពេល​យប់

រូបតំណាង
រូបតំណាង

 គ្រឿងសំអាងនីមួយៗ ត្រូវបានប្រើប្រាស់ ស្របតាមការណែនាំ ដែលបានបោះពុម្ពលើកញ្ចប់។ សម្រាប់ម៉ាស​បិទមុខ នៅពេលដែល​បិទ ​អ្នកគួរ​ចាំថា​​ត្រូវ​ តែយកវាចេញ ​មុនពេលផលិតផលស្ងួត។ ចំណែក​ម៉ាស​លាបមុខ ត្រូវតែ​លាងសម្អាត​ចេញ នៅក្នុង​ពេលដែល​វា ​កំពុង​តែ​ស្អិត​ជាប់ លើ​ស្បែក​មុខ​អ្នក​។ ​

៦. ប្រើ​ប្រាស់​ឡេ​ដែល​មាន​ជាតិ​អាកុល

រូបតំណាង
រូបតំណាង

ឡេមានគ្រឿងផ្សំផ្សេងៗគ្នា អាស្រ័យលើមុខងារ។ ទោះជាយ៉ាងណាក៏ដោយ ការប្រើប្រាស់​ឡេ ដែល​មានជាតិអាល់កុល ជាប្រចាំអាច​បណ្តាលឱ្យស្បែក របស់​អ្នក​មាន​បញ្ហា វា​ធ្វើ​ឲ្យ​ស្បែក​របស់​យើង ​លាក់​សារធាតុ​ខ្លាញ់​ នៅ​ខាងក្នុង​ស្បែក​។ លើសពីនេះទៀត ការជ្រើសរើសCream ដែល​សមស្រប សម្រាប់ស្បែក​របស់​អ្នក ​ក៏​ជា​រឿង​សំខាន់ណាស់​ដែរ ​សម្រាប់​សុខភាព ​ស្បែក​មុខយើង។

៧. មិនលាង​សម្អាត​គ្រឿងសម្អាង​លើ​មុខ​

រូបតំណាង
រូបតំណាង

ការសម្អាតគ្រឿងសម្អាង ប្រមូលភាពកខ្វក់ ពី​លើផ្ទៃមុខរបស់អ្នក ចាំបាច់ត្រូវលាងជម្រះ ជាមួយទឹកដើម្បីជម្រះវា ចេញឲ្យ​អស់​ពីលើ​ផ្ទៃមុខ។ ព្រោះ​ប្រសិនបើផលិតផល មានជាប់​នៅលើស្បែក ក្នុងរយៈពេលយូរ វានឹងងាយ​ធ្វើឱ្យ ស្បែក​យើង​ឡើង​ជា ​រលាកបាន។

ប្រភព៖ Zingnews , 

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T