ចិត្ត កញ្ចនា​ តក់ស្លុតយ៉ាងខ្លាំង ក្រោយជួបការបំពានបែបនេះនៅកន្លែងសាធារណៈ​ (មានវីដេអូ)

//s4.kh1.co/95/95a75248c8cd4623d1cd8879c4a2b40c95dc3fc3.jpg
នារី

 ០៤-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

កាលពីម្សិលមិញ វេលាម៉ោង ១០ ព្រឹក កញ្ញា ចិត្ត កញ្ចនា បានជិះម៉ូតូត្រឡប់មកពីហាត់ប្រាណ​ ដែលជិះនៅតាមបណ្តោយផ្លូវម្តុំផ្សារដេប៉ូ​ក៏បានជួបប្រទះនឹងរឿងរ៉ាវហួសចិត្ត និង​ប៉ះពាល់ដល់អារម្មណ៍កញ្ញា​យ៉ាងខ្លាំង

ភ្នំពេញ៖ កាលពីម្សិលមិញ វេលាម៉ោង ១០ ព្រឹក តារាចម្រៀង ចិត្ត កញ្ចនា បានជិះម៉ូតូត្រឡប់មកពីហាត់ប្រាណ​ នៅតាមបណ្តោយផ្លូវម្តុំផ្សារដេប៉ូ​ក៏បានជួបប្រទះនឹងរឿងមួយដែលប៉ះពាល់ដល់អារម្មណ៍កញ្ញា​យ៉ាងខ្លាំង ក្នុងនោះដែរកញ្ញាបាននិយាយថា «មានបុរស​វ័យប្រហែល​៥០ឆ្នាំ​មា្នក់បានពោលពាក្យសម្តីមិនគប្បី អមទៅដោយកាយវិការមិនសមរម្យ ហើយជិះម៉ូតូកៀកនឹងកញ្ញាធ្វើឲ្យកញ្ញាមានអារម្មរណ៍ភ័យខ្លាច តានតឹង និងមានសម្ពាធយ៉ាងខ្លាំង»។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កញ្ញាក៏បាននិយាយទៀតថា ពេលស្ថិតនៅក្នុងស្ថានភាពនោះ​ កញ្ញាមិនបានចុះចាញ់ឬ​ឲ្យស្ថានភាពអាក្រក់មួយនោះគ្របដណ្តប់បានទេ គឺកញ្ញាបានជិះម៉ូតូគេចចេញ​ ដោយទៅជិះក្បែរនឹងអ្នកដំណើរលើបណ្តោយផ្លូវម្តុំផ្សារដេប៉ូនោះ​ ទើបអាចចេញផុតពីស្ថានភាពបែបនោះបាន។ 

បន្ថែមពីលើនេះ ​កញ្ញា កញ្ចនា បានបង្ហាញ​អារម្មណ៍​ហួសចិត្ត ចំពោះរឿងរ៉ាវដែលបានកើតឡើង ព្រោះ​នោះជាពេលព្រឹកនៅលើផ្លូវសារធាណៈផង មិនគួរណា​មានរឿងបែបនេះកើតឡើង​។ ទន្ទឹមនឹងនោះ ​តារាចម្រៀងស្រី ចិត្ត កញ្ចនា ក៏បានផ្តល់ជាការលើកចិត្ត និងជំរុញឲ្យមនុស្សទាំងអស់បើជួបរឿងរ៉ាវបែបនេះ ត្រូវតាំងស្មារតីឱ្យរឹងមាំឡើង និងត្រូវប្រញាប់រត់រកជំនួយពីអ្នកនៅក្បែរនោះផងដែរ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

  កញ្ញា ចិត្ត កញ្ចនា
  កញ្ញា ចិត្ត កញ្ចនា
  កញ្ញា ចិត្ត កញ្ចនា
  កញ្ញា ចិត្ត កញ្ចនា
  វីដេអូកញ្ញា ចិត្ត កញ្ចនា បកស្រាយរឿងដែលកញ្ញាបានជួប
Khum Thida
Ms Orange (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T