កងទ័ពអាមេរិក ៧ នាក់ទៀតហើយនៅកូរ៉េខាងត្បូង បានធ្វើតេស្តវិជ្ជមានជំងឺ COVID-19

//s4.kh1.co/6a/6abd699c25efa1eb50a133468b3477e0d161aace.jpg
សង្គម

 ០៣-កញ្ញា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ទីភ្នាក់ងារកងទ័ពសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកូរ៉េ(USFK) បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថាសមាជិករបស់ខ្លួន ៧ នាក់បន្ថែមទៀតនៅក្នុងប្រទេសកូរ៉េខាងត្បូងបានធ្វើតេស្ត៍វិជ្ជមានសម្រាប់ជំងឺ COVID-១៩

សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរបានដកស្រង់សម្តីរបស់ទីភ្នាក់ងារកងទ័ពសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកូរ៉េ (USFK) និងបានចុះផ្សាយនៅថ្ងៃព្រហស្បតិ៍នេះថា កងទ័ពសហរដ្ឋអាមេរិក ៧ នាក់បន្ថែមទៀតនៅក្នុងប្រទេសកូរ៉េខាងត្បូងបានធ្វើតេស្តវិជ្ជមានសម្រាប់ជំងឺ COVID-១៩ ចំពេលមានការព្រួយបារម្ភអំពីការលេចចេញជាថ្មីនៃជំងឺរាតត្បាតនេះនៅក្នុងប្រទេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្ថាប័ន USFK បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមាជិកកងកម្លាំងរបស់ខ្លួនចំនួន ៧ នាក់ត្រូវបានបញ្ជាក់ថា បានឆ្លងជំងឺនេះបន្ទាប់ពីបានទៅដល់ប្រទេសកូរ៉េខាងត្បូងចន្លោះថ្ងៃទី ១៥ និង ២៩ ខែសីហា។

រូបតំណាង
រូបតំណាង

ដោយឡែក សមាជិកកងកម្លាំងចំនួន ៣ នាក់បានមកដល់មូលដ្ឋានទ័ពអាកាស Osan ដែលរៀបចំឡើងដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកនៅថ្ងៃទី ១៧ ១៩ និង ២៨ ខែសីហា។ មូលដ្ឋានទ័ពអាកាស Osan ស្ថិតនៅក្នុងទីក្រុង Pyeongtaek ដែលមានចម្ងាយ ៧០ គីឡូម៉ែត្រខាងត្បូងទីក្រុងសេអ៊ូល។

សមាជិកកងកម្លាំងចំនួន ៤ នាក់ផ្សេងទៀតបានមកដល់អាកាសយានដ្ឋានអន្តរជាតិ Incheon ភាគខាងលិចទីក្រុងសេអ៊ូលតាមជើងហោះហើរពាណិជ្ជពីសហរដ្ឋអាមេរិកនៅថ្ងៃទី ១៥, ១៧, ២៨ និង ២៩ ខែសីហា។ អ្នកជំងឺដែលបានបញ្ជាក់ថា បានផ្ទុកជំងឺនេះត្រូវបានផ្ទេរទៅកន្លែងដាច់ដោយឡែកដែលបានកំណត់នៅជំរុំ Humphreys ឬមូលដ្ឋានទ័ពអាកាស Osan ទាំងនៅ Pyeongtaek ផងដែរ។

យោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់បានឱ្យដឹងថា ចំនួនអ្នកឆ្លងសរុបក្នុងចំណោមបុគ្គលិកដែលជាប់ទាក់ទងជាមួយសមាជិករបស់ USFK បានកើនឡើងដល់ ១៧៥ នាក់។

រូបតំណាង
រូបតំណាង

ចំពោះការព្រួយបារម្ភនៅតែមាននៅទីនេះជុំវិញការកើនឡើងនៃករណីដែលបានបញ្ជាក់នៅក្នុងមូលដ្ឋាន។ នៅក្នុងរបាយការណ៍ចុងក្រោយនេះប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ថា មានអ្នកឆ្លងជំងឺ COVID-១៩ ចំនួន ១៩៥ ករណីក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនឡើងដល់ ២០,៦៤៤ នាក់។

ចំនួនអ្នកឆ្លងជំងឺ COVID-១៩ ប្រចាំថ្ងៃបានធ្លាក់ចុះក្រោម ២០០ ក្នុងរយៈពេល ១៧ ថ្ងៃ ប៉ុន្តែវាបានបន្តកើនឡើងគុណនឹងបីចាប់តាំងពីថ្ងៃទី ១៤ ខែសីហា ដោយសារការឆ្លងនៅក្នុងទីក្រុងសេអ៊ូល និងខេត្តនៅជុំវិញខ្លួនគឺ Gyeonggi ដែលបណ្ដាលមកពីការបើកព្រះវិហារ និងការប្រមូលផ្ដុំគ្នាយ៉ាងខ្លាំងនៅពាក់កណ្តាលខែសីហា។

គួរឱ្យដឹងផងដែរថា ស្ថាប័ន USFK បាននិយាយថា “ ទោះបីជាមានករណីដែលបានបញ្ជាក់នាពេលថ្មីៗនេះក៏ដោយ USFK នៅតែស្ថិតក្នុងកម្រិតខ្ពស់នៃការត្រៀមខ្លួនដោយសារចំនួនតិចជាង ១ ភាគរយនៃសមាជិករបស់ខ្លួនដែលបច្ចុប្បន្នត្រូវបានបញ្ជាក់ពីភាពវិជ្ជមាននៃជំងឺ COVID-១៩ ៕

រូបតំណាង
រូបតំណាង

ប្រភព៖  ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ

Sin Samphors
ព្រះនាង តូច (C)

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T