មន្ទីរបញ្ចកោណនិយាយថា ចិនមានផែនការ​ផលិតក្បាលគ្រាប់នុយក្លេអ៊ែរ ឱ្យបានលើសសព្វថ្ងៃចំនួន២ដង

//s6.kh1.co/aa/aaa09f30600eed38a24ca138bad464422acace5b.jpg
សង្គម

 ០២-កញ្ញា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

មន្ទីរបញ្ចកោណបាននិយាយនៅក្នុងរបាយការណ៍មួយ ដែលចេញផ្សាយកាលពីថ្ងៃអង្គារថា ប្រទេសចិនមានផែនការបង្កើន​បង្កើនការផលិតក្បាលគ្រាប់នុយក្លេអ៊ែរឱ្យបានចំនួនទ្វេដងនៅក្នុងរយៈពេលទសវត្សរ៍ទៀត ​

វ៉ាស៊ីនតោន៖ មន្ទីរបញ្ចកោណបាននិយាយនៅក្នុងរបាយការណ៍មួយ ដែលចេញផ្សាយកាលពីថ្ងៃអង្គារថា ប្រទេសចិនមានផែនការ​បង្កើនការផលិតក្បាលគ្រាប់នុយក្លេអ៊ែរឱ្យបានលើសសព្វថ្ងៃចំនួន ២ដងនៅក្នុងរយៈពេលមួយទសវត្សរ៍ទៀត ដោយក្នុងនោះ​មានទាំងក្បាលគ្រាប់ ដែល​រចនាឡើងសម្រាប់បំពាក់លើមីស៊ីលបាញ់ឆ្លងទ្វីប ​អាចហោះដល់ទឹកដីសហរដ្ឋអាមេរិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះបីជាមានការបង្កើនសកម្មភាពផលិតយ៉ាងណាក៏ដោយ ក៏​ក្បាលគ្រាប់នុយក្លេអ៊ែររបស់​ចិន នៅតែមានចំនួនតិចជាង​សហរដ្ឋអាមេរិក​ ដែលមាន​រហូតដល់ជាង ៣,៨០០គ្រាប់ ខណៈដែលប្រទេសចិនវិញមានក្បាលគ្រាប់ប្រមាណពី ២០០ ទៅ ៣០០គ្រាប់ប៉ុណ្ណោះ។

នៅក្នុងរបាយការណ៍មន្ទីរបញ្ចកោណបានឱ្យដឹងទៀតថា ការធ្វើទំនើបកម្មនិងការពង្រីកកម្លាំងនុយក្លេអ៊ែររបស់ចិន គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងឱ្យកាន់តែទូលំទូលាយរបស់ទីក្រុងប៉េកាំង ដើម្បី​បង្កើនជំហរឱ្យ​កាន់តែរឹងមាំបន្ថែមទៀតនៅលើឆាក​អន្តរជាតិ និងដើម្បីប្រកួតប្រជែងឬយកឈ្នះសហរដ្ឋអាមេរិកនៅឆ្នាំ ២០៤៩ ដែលជាមហាអំណាចលេចធ្លោនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

របាយការណ៍ដដែលបានគូសបញ្ជាក់ថា ចំនួនក្បាលគ្រាប់បំពាក់លើមីស៊ីល​បាញ់ឆ្លងទ្វីបរបស់ចិន ដែលអាច​​ហោះដល់ទឹកដីសហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថានឹងកើនឡើងដល់​  ២០០គ្រាប់ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។

គួរជម្រាបដែរថា របាយការណ៍​វិភាគរបស់មន្ទីរបញ្ចកោណនេះ ត្រូវបានធ្វើ​ឡើងខណៈពេលដែលសហរដ្ឋអាមេរិកកំពុងពិភាក្សាបញ្ហានុយក្លេអ៊ែរជាមួយរុស្ស៊ី មុនពេលផុតកំណត់នៃកិច្ចព្រមព្រៀង New Start ដែលជាសន្ធិសញ្ញា​គ្រប់គ្រង​ និង​កាត់បន្ថយ ​អាវុធ​នុយក្លេអ៊ែរ​យុទ្ធសាស្ត្រ​រៀងៗ​ខ្លួន។ ហើយទោះបីសហរដ្ឋអាមេរិកចង់ទាមទារឱ្យដាក់បញ្ចូលចិននៅក្នុងកិច្ចព្រមព្រៀង​នេះយ៉ាងណាក៏ដោយ ក៏ប្រទេសចិន​នៅតែបដិសេធម្តងហើយម្តងទៀត៕

មីស៊ីលផ្លោងអន្តរទ្វីប DF-41 របស់ចិន
មីស៊ីលផ្លោងអន្តរទ្វីប DF-41 របស់ចិន
ទីក្រុងប៉េកាំង​ គ្រោងបង្កើនចំនួនក្បាលគ្រាប់នុយក្លេអ៊ែររបស់ខ្លួន​ឱ្យបាន ១០០០ ក្បាលក្នុងរយៈពេលដ៏ខ្លីបំផុត
ទីក្រុងប៉េកាំង​ គ្រោងបង្កើនចំនួនក្បាលគ្រាប់នុយក្លេអ៊ែររបស់ខ្លួន​ឱ្យបាន ១០០០ ក្បាលក្នុងរយៈពេលដ៏ខ្លីបំផុត
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ១៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T