ខែភ្លៀងហើយលិចផ្លូវទៀត អញ្ចឹងមុខរបរដឹកជញ្ជូនដឹងតែពិបាកហើយ

//s4.kh1.co/0d/0d52f8bf734d80a746ce5d39c24db713b6f70988.jpg
សង្គម

 ០២-កញ្ញា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ នៅក្នុងអំឡុងពេលខែវស្សាដែលមានភ្លៀងធ្លាក់ជាប្រចាំស្ទើរតែរាល់ថ្ងៃនេះ បានជះឥទិ្ធពលដល់ការប្រកបការងារប្រចាំថ្ងៃរបស់អ្នកទូទៅជាច្រើន ជាពិសេសការងារដែលត្រូវបំពេញនៅខាងក្រៅដូចការងារជាអ្នកដឹកជញ្ចូនជាដើម ព្រោះរៀងរាល់ពេលដែលមេឃភ្លៀងខ្លាំង បុគ្គលិកដឹកជញ្ជូនត្រូវប្រឈមជាមួយនឹងបញ្ហាចម្បងមួយចំនួនដូចជា បញ្ហាទឹកជន់លិចផ្លូវដែលបណ្តាលឲ្យដំណើរការដឹកជញ្ជូនត្រូវបានពន្យារពេលយូរជាងធម្មតា ការលំបាកក្នុងការប្រើប្រាស់ទូរស័ព្ទដើម្បីពិនិត្យមើលទីតាំង និង ផ្តល់ដំណឹងដល់អតិថិជន ព្រមទាំងការធ្វើដំណើរតាមដងផ្លូវនៅក្រោមសភាពភ្លៀងខ្លាំងដែលងាយជួបនឹងគ្រោះថ្នាក់។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អញ្ចឹង តើនៅពេលមេឃភ្លៀងខ្លាំង ក្រុមហ៊ុនដឹកជញ្ជូននៅផ្តល់សេវាកម្មដែរឬទេ? ប្រាកដណាស់ថាទោះជាស្ថិតនៅក្រោមស្ថានភាពបែបណា មិនថាអាកាសធាតុក្តៅខ្លាំង ឬភ្លៀងខ្លាំងយ៉ាងណាក៏ដោយ ក៏ស្មារតីអ្នកដឹកជញ្ជូនដែលមានការទំនួលខុសត្រូវខ្ពស់ គឺនៅតែបន្តការផ្តល់ជូនសេវាកម្មដល់អតិថិជនជានិច្ចជាមួយនឹងសម្ភារៈជំនួយមួយចំនួនសម្រាប់ដំណើរការក្នុងពេលភ្លៀងធ្លាក់! ហេតុដូចនេះលោកអ្នកនៅតែអាចធ្វើការកុម្ម៉ង់សម្រាប់ការដឹកជញ្ជូនដល់ទីកន្លែង បានជាធម្មតា។

BLOC
BLOC

នៅក្នុងពេលបច្ចុប្បន្ននេះ មានក្រុមហ៊ុនដឹកជញ្ជូនជាច្រើនដែលធ្វើការចរាចរនៅក្នុងទីក្រុងភ្នំពេញ​ តួរយ៉ាង ក្រុមហ៊ុនដឹកជញ្ជូន ក្នុងស្រុកមួយមានឈ្មោះថា BLOC (ប្លុក)​ (facebook.com/blocdeivery/) ដែលតែងតែផ្តល់ការហ្វឹតហាត់និងជំនួយផ្សេងៗដល់បុគ្កលិកដឹកជញ្ជូនដើម្បីធ្វើយ៉ាងណាឲ្យបុគ្គលិកក្លាយជាអ្នកដឹកជញ្ជូនជំនាញដែលអាចផ្តល់សេវាកម្មដឹកជញ្ជូនរហ័ស និង មានទំនុកចិត្តខ្ពស់ ដល់អតិថិជនជាប្រចាំថ្ងៃចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ១០យប់ ។

BLOC
BLOC

លោកអ្នកមានជម្រើសច្រើនក្នុងការកុម្ម៉ង់តាមរយៈកម្មវិធី BLOC ដែល​ រួមមានការកុម្ម៉ង់

·       អាហារ

·       ភេសជ្ជៈ

·       នំបុ័ង និង នំខេក

·       ផ្កាស្រស់

·       សាច់បន្លែ និង ផ្លែឈើ

·       គ្រឿងទេស

·       សម្ភារៈសិក្សា និង ការិយាល័យ

·       គ្រឿងសម្អាង និង ថែរក្សាស្បែក

·       សម្ភារៈទារក និង កុមារ

·       គ្រឿងអេឡិចត្រូនិច និង ឧបករណ៏សម្ភារៈផ្ទះបាយ នានា ដើម្បីបំពេញតាមតម្រូវការប្រចាំថ្ងៃរបស់អតិថិជន។

BLOC
BLOC

លើសពីនោះទៀត លោកអ្នកក៏អាចរីករាយជាមួយនឹងការផ្តល់ជូនប្រូម៉ូសិនពិសេសៗជាច្រើនផងដែរ ហើយអ្វីដែលធ្វើឲ្យសេវាកម្មរបស់ BLOC ទទួលបានការគាំទ្រនិងពេញចិត្តពីសំណាក់អ្នកប្រើប្រាស់ គឺដោយសារបុគ្គលិកដឹកជញ្ជូនរបស់ BLOC មានស្មារតីទទួលខុសត្រូវប្រកបដោយវិជ្ជាជីវៈខ្ពស់ ព្រមទាំងមានភាពរួសរាយរាក់ទាក់ និង សុជីវធម៌ល្អ នៅក្នុងពេលផ្តល់សេវាកម្មជូនដល់អតិថិជន ដែលទាំងនេះជាគុណតម្លៃមួយនៃគុណតម្លៃជាច្រើនដែល BLOC ធ្វើការផ្តល់ជូនដល់អតិថិជន។

BLOC
BLOC

លោកអ្នកអាចចាប់ផ្តើមសាកល្បងប្រើប្រាស់សេវាកម្មដឹកជញ្ចូនប្រចាំថ្ងៃរបស់ BLOC  នៅថ្ងៃនេះដើម្បីទទួលបានបទពិសោធន៏ដឹកជញ្ជូនថ្មីដែលនឹងធ្វើឲ្យលោកអ្នកពេញចិត្តជាក់ជាពុំខាន។

ទាញយកកម្មវិធីដើម្បីធ្វើការកុម្ម៉ង់ឥឡូវនេះតាមរយៈ៖ https://f.bloc.asia/m
សម្រាប់ពត៌មានបន្ថែមសូមខលមកកាន់ 017/016 421 333

Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T