តារាសម្តែង ពេជ្រ ចរណៃ ទីផ្សារកំពុងឡើងខ្ពស់ បន្ទាប់ពីរឿង «ដើម្បីល្បី» ចាក់បញ្ជាំងលើកញ្ចក់ទូរទស្សន៍ (មានវីដេអូ)

//s6.kh1.co/50/5081c2d5288d8284769965a6935f07455ef80ec2.jpg
តារា & កម្សាន្ដ

 ០២-កញ្ញា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

តារាសម្តែង ពេជ្រ ចរណៃ ទីផ្សារកំពុងឡើងខ្ពស់ បន្ទាប់ពីរឿង »ដើម្បីល្បី

ភ្នំពេញ៖ តារាសម្តែងស្រីស្រស់សោភា ទទួលប្រជាប្រិយភាព ពេជ្រ ចរណៃ និងក៏ជាអ្នកហាត់ក្បាច់គុនបុរាណមួយរូប ពិសេសគឺក្បាច់ល្បុក្កតោ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាងកាលពីពេលថ្មីៗនេះ វីដេអូខ្លី ឬ Trailer រឿងបែបអប់រំ ដែលជាការផលិតដោយ Sastra Film នឹងចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍បាយ័ន។ ជាក់ស្តែង នៅក្នុងខ្សែភាពយន្តនេះ ឃើញមានវត្តមានតារាស្រី ពេជ្រ ចរណៃ ដើរតួសម្តែងបានយ៉ាងល្អ។

ហើយសាច់រឿងនោះទៀតសោត គឺពិតជាត្រូវនឹងទិដ្ឋភាពសង្គមនាពេលបច្ចុប្បន្ននេះខ្លាំងមែនទែន គ្រាន់តែធ្វើបុណ្យដាក់ទានគឺដើម្បីតែភាពចង់ល្បី ចង់បានអ្នកគាំទ្រ ចង់ក្លាយជាមនុស្សមានមុខមានមាត់លើបណ្តាញសង្គម ប៉ុន្តែអំពើ និងទង្វើទាំងនោះមិនមែនចេញពីចិត្តឡើយ គឺគ្រាន់តែជាការដាក់ទានដើម្បីសម្តែងតែប៉ុណ្ណោះ។

យ៉ាងណាមិញ គ្រាន់តែបង្ហោះវីដេអូខ្លីៗក្នុងសាច់រឿងភ្លាម ធ្វើឲ្យមហាជនជាច្រើនរង់ចាំទស្សនាខ្សែភាពយន្តនេះយ៉ាងអន្ទះសារ ថែមទាំងកោតសរសើរពីទេពកោសល្យសម្តែងរបស់ ពេជ្រ ចរណៃ យ៉ាងច្រើនថែមទៀតផង។

គួរបញ្ជាក់ផងដែរថា នេះគឺជាសាច់រឿងទី១ ដែលតារាសម្តែងស្រីរូបនេះបានសម្តែងជាតួអង្គកាច ឆ្នាស់ ចរិតឬកពា និងអាចនិយាយបានថាស្ទើរតែគ្រប់អត្តចរិត និងមានស្ទើរគ្រប់រសជាតិផងដែរ៕

តោះទស្សនារូបភាព និងវីដេអូខ្លីៗរបស់រឿង ដើម្បីល្បី ទាំងអស់គ្នា៖

ពេជ្រ ចរណៃ
ពេជ្រ ចរណៃ
ពេជ្រ ចរណៃ
ពេជ្រ ចរណៃ
វីដេអូខ្លី ឬ Trailer រឿង «ដើម្បីល្បី»
វីដេអូខ្លី ឬ Trailer រឿង «ដើម្បីល្បី»
ពេជ្រ ចរណៃ
Sour Chandara
Chhiro (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T